Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 24:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ហើយ​អ្នក​ណា​ដែល​វាយ​មនុស្ស​ឲ្យ​ដល់​ស្លាប់ នោះ​ត្រូវ​សំឡាប់​ជា​កុំ​ខាន​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 អ្នក​ណា​ដែល​វាយ​មនុស្ស​ដល់​ស្លាប់ នោះ​ត្រូវ​សម្លាប់​ជា​កុំ​ខាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អ្នក​ណា​វាយ​មនុស្ស​ម្នាក់​រហូត​ដល់​បាត់​បង់​ជីវិត អ្នក​នោះ​នឹង​មាន​ទោស​ដល់​ស្លាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ្នក​ណា​វាយ​មនុស្ស​ម្នាក់ រហូត​ដល់​បាត់​បង់​ជីវិត​អ្នក​នោះ​នឹង​មាន​ទោស​ដល់​ស្លាប់។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 24:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ដាវីឌ​មាន​បន្ទូល​ទៅ​ណាថាន់​ថា យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ណាថាន់​ក៏​ទូល​តប​ថា ព្រះ‌យេហូវ៉ា​ក៏​បាន​ប្រោស​លើក​ទោស​ទ្រង់​ចោល​ដែរ ទ្រង់​មិន​ត្រូវ​សុគត​ទេ


ដូច្នេះ គេ​ក៏​ចៀស​បើក​ផ្លូវ​ឲ្យ​ព្រះ‌នាង​យាង​ចេញ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ផ្លូវ​សេះ ដែល​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ​ទៅ។


កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ។


បើ​អ្នក​ណា​សំឡាប់​សត្វ នោះ​ត្រូវ​តែ​សង​គេ តែ​បើ​សំឡាប់​មនុស្ស​វិញ នោះ​ត្រូវ​តែ​គេ​សំឡាប់​ខ្លួន​ដែរ


តែ​បើ​អ្នក​នោះ​បាន​ប្រហារ​គេ​ដោយ​គ្រឿង​ដែក​អ្វី​ឲ្យ​ដល់​ស្លាប់ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ​ហើយ អ្នក​ណា​ដែល​សំឡាប់​គេ​ដូច្នេះ នោះ​ត្រូវ​តែ​សំឡាប់​វិញ​ជា​មិន​ខាន


ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​វាយ​អ្នក​ជិត​ខាង​ខ្លួន​ដោយ​សំងាត់ នោះ​បណ្តាជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។


កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម