ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 35:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ត្រូវ​ដោះ​អ្នក​ដែល​បាន​សំឡាប់​គេ ចេញ​ពី​កណ្តាប់​ដៃ នៃ​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ ហើយ​ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ឯ​ក្រុង​ពំនាក់ ដែល​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​វិញ ត្រូវ​ឲ្យ​គេ​នៅ​ក្នុង​ទី​ក្រុង​នោះ ដរាប​ដល់​សំដេច​សង្ឃ​ដែល​បាន​ចាក់​ប្រេង​បរិសុទ្ធ​តាំង​ឡើង​លោក​សុគត​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រុម​ជំនុំ​ត្រូវ​រំដោះ​អ្នក​ដែល​បាន​សម្លាប់​គេ ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​រក​សង‌សឹក​ដោយ​ឈាម​នោះ។ បន្ទាប់​មក ក្រុម​ជំនុំ​ត្រូវ​បញ្ជូន​អ្នក​នោះ​ត្រឡប់​ទៅ​ទី​ក្រុង​ជម្រក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក​នោះ​វិញ ហើយ​ត្រូវ​ឲ្យ​គេ​រស់​នៅ​ក្នុង​ទី​ក្រុង​នោះ រហូត​ដល់​ពេល​សម្ដេច​សង្ឃ ដែល​បាន​ចាក់​ប្រេង​បរិសុទ្ធ​តាំង​ឡើង​នោះ​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សហគមន៍​ត្រូវ​រំដោះ​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់​នោះ ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជម្រក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក ហើយ​រស់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​ពេល​មហា​បូជា‌ចារ្យ ដែល​បាន​តែង‌តាំង​ដោយ​ប្រេង​សក្ការៈ ទទួល​មរណ‌ភាព។

សូមមើលជំពូក

អាល់គីតាប

សហគមន៍​ត្រូវ​រំដោះ​អ្នក​ដែលធ្វើ​ឲ្យ​គេ​ស្លាប់​នោះ ពី​កណ្តាប់​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជំរក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក ហើយ​រស់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​ពេល​មូស្ទី​ដែល​បាន​តែង​តាំង​ដោយ​ប្រេង​សក្ការៈ​ស្លាប់។

សូមមើលជំពូក



ជន‌គណនា 35:25
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​យើង​រាល់​គ្នា​ត្រូវ​តែ​ស្លាប់​ជា​មិន​ខាន ហើយ​យើង​រាល់​គ្នា​ក៏​ដូច​ជា​ទឹក​ដែល​កំពប់​ខ្ចាយ​ទៅ​លើ​ដី នឹង​ប្រមូល​មក​វិញ​មិន​បាន​ឡើយ ឯ​ព្រះ‌ទ្រង់​មិន​កាត់​ជីវិត​ចេញ​ទេ គឺ​ទ្រង់​បង្កើត​ផ្លូវ​ណា​មួយ ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​និរទេស មិន​ត្រូវ​កាត់​ចេញ​ពី​ទ្រង់​នៅ​ជា​ដរាប​វិញ


ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល តាំង​លោក​ឡើង


ឯ​អ្នក​ណា​ដែល​ធ្វើ​ជា​សំដេច​សង្ឃ ក្នុង​ពួក​បង​ប្អូន​របស់​ខ្លួន គឺ​ជា​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​លើ​ក្បាល​តាំង​ឡើង ឲ្យ​បាន​ស្លៀក​សំលៀក‌បំពាក់​បរិសុទ្ធ នោះ​មិន​ត្រូវ​បើក​ឲ្យ​នៅ​ក្បាល​ទទេ ឬ​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន​ឡើយ


បើ​អ្នក​នោះ​ជា​ពួក​សង្ឃ ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ បាន​ធ្វើ​បាប​ជា​ហេតុ​នាំ​ឲ្យ​ពួក​ជន​មាន​ទោស​ផង នោះ​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​១​ដ៏​ឥត​ខ្ចោះ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ


ក៏​ចាក់​ប្រេង​ខ្លះ​លើ​ក្បាល​អើរ៉ុន ទាំង​លាប​ឲ្យ​បាន​បរិសុទ្ធ


នោះ​ពួក​ជំនុំ​ត្រូវ​ជំនុំ‌ជំរះ​អ្នក​ដែល​បាន​សំឡាប់​គេ នឹង​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ


ប៉ុន្តែ​បើ​អ្នក​ដែល​សំឡាប់​គេ បាន​ចេញ​មក​ឯ​ក្រៅ​ព្រំ​ក្រុង​ពំនាក់ ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នោះ​វេលា​ណា


ពី​ព្រោះ​ត្រូវ​តែ​នៅ​ក្នុង​ទី​ក្រុង​ពំនាក់ ដែល​ខ្លួន​ជ្រក​អាស្រ័យ​នោះ ដរាប​ដល់​សំដេច​សង្ឃ​បាន​សុគត​ហើយ​សិន លុះ​ក្រោយ​ដែល​សំដេច​សង្ឃ​នោះ​សុគត​ហើយ នោះ​ទើប​នឹង​ត្រឡប់​មក​ឯ​ស្រុក ដែល​ជា​កេរ‌អាករ​របស់​ខ្លួន​វិញ​បាន


រួច​អ្នក​នោះ​នឹង​នៅ​ក្នុង​ក្រុង​ពំនាក់ ដរាប​ដល់​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ​ឲ្យ​ជំនុំ‌ជំរះ​ខ្លួន គឺ​ដល់​សំដេច​សង្ឃ​ដែល​មាន​នៅ​គ្រា​នោះ​បាន​សុគត​ទៅ នោះ​ទើប​អ្នក​ដែល​បាន​សំឡាប់​គេ​នឹង​ត្រឡប់​មក​នៅ​ក្នុង​ផ្ទះ​ក្នុង​ស្រុក​របស់​ខ្លួន គឺ​ជា​កន្លែង​ដែល​បាន​រត់​ចោល​នោះ​វិញ​បាន។