Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 សហគមន៍​ត្រូវ​រំដោះ​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់​នោះ ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជម្រក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក ហើយ​រស់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​ពេល​មហា​បូជា‌ចារ្យ ដែល​បាន​តែង‌តាំង​ដោយ​ប្រេង​សក្ការៈ ទទួល​មរណ‌ភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ក្រុម​ជំនុំ​ត្រូវ​រំដោះ​អ្នក​ដែល​បាន​សម្លាប់​គេ ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​រក​សង‌សឹក​ដោយ​ឈាម​នោះ។ បន្ទាប់​មក ក្រុម​ជំនុំ​ត្រូវ​បញ្ជូន​អ្នក​នោះ​ត្រឡប់​ទៅ​ទី​ក្រុង​ជម្រក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក​នោះ​វិញ ហើយ​ត្រូវ​ឲ្យ​គេ​រស់​នៅ​ក្នុង​ទី​ក្រុង​នោះ រហូត​ដល់​ពេល​សម្ដេច​សង្ឃ ដែល​បាន​ចាក់​ប្រេង​បរិសុទ្ធ​តាំង​ឡើង​នោះ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 រួច​ត្រូវ​ដោះ​អ្នក​ដែល​បាន​សំឡាប់​គេ ចេញ​ពី​កណ្តាប់​ដៃ នៃ​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ ហើយ​ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ឯ​ក្រុង​ពំនាក់ ដែល​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​វិញ ត្រូវ​ឲ្យ​គេ​នៅ​ក្នុង​ទី​ក្រុង​នោះ ដរាប​ដល់​សំដេច​សង្ឃ​ដែល​បាន​ចាក់​ប្រេង​បរិសុទ្ធ​តាំង​ឡើង​លោក​សុគត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 សហគមន៍​ត្រូវ​រំដោះ​អ្នក​ដែលធ្វើ​ឲ្យ​គេ​ស្លាប់​នោះ ពី​កណ្តាប់​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជំរក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក ហើយ​រស់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​ពេល​មូស្ទី​ដែល​បាន​តែង​តាំង​ដោយ​ប្រេង​សក្ការៈ​ស្លាប់។

សូមមើលជំពូក ចម្លង




ជន‌គណនា 35:25
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​យើង​តែងតែ​ស្លាប់​ក្នុង​ថ្ងៃ​ណា​មួយ​មិន​ខាន គឺ​យើង​ប្រៀប​ដូច​ជា​ទឹក​ដែល​គេ​ចាក់​លើ​ដី​ហើយ ពុំ​អាច​ប្រមូល​វិញ​បាន​ឡើយ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​នាំ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ឲ្យ​វិល​មក​វិញ​ទេ តែ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​រៀបចំ​គម្រោង‌ការ ដើម្បី​ឲ្យ​សម្ដេច​អាប់‌សាឡុម​ដែល​ត្រូវ​និរទេស​ឆ្ងាយ​ពី​ព្រះអង្គ​នោះ វិល​ត្រឡប់​មក​វិញ។


បន្ទាប់​មក ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល​គាត់ ដើម្បី​តែង‌តាំង​គាត់​ឲ្យ​បំពេញ​មុខងារ​បម្រើ​យើង។


មហា​បូជា‌ចារ្យ​ដែល​ជា​ប្រមុខ​លើ​ពួក​បូជា‌ចារ្យ ហើយ​បាន​ទទួល​ពិធី​ចាក់​ប្រេង​តែង‌តាំង​សម្រាប់​បំពេញ​មុខងារ​នេះ និង​សម្រាប់​ពាក់​អាវ​សក្ការៈ មិន​ត្រូវ​ដក​ឈ្នួត​ក្បាល​ចេញ ឬ​ហែក​សម្លៀក‌បំពាក់​ខ្លួន​ឯង​ឡើយ។


ប្រសិន​បើ​មហា​បូជា‌ចារ្យ*​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​បណ្ដាល​ឲ្យ​ប្រជា‌ជន​ទាំង​មូល​មាន​ទោស នោះ​លោក​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​រំដោះ​បាប។


លោក​ចាក់​ប្រេង​លើ​ក្បាល​លោក​អើរ៉ុន ដើម្បី​ញែក​លោក​ឲ្យ​វិសុទ្ធ*។


សហគមន៍​ត្រូវ​សម្រុះ‌សម្រួល​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់ និង​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក តាម​វិន័យ​ស្ដី​អំពី​ករណី​នេះ។


ប្រសិន​បើ​អ្នក​សម្លាប់​គេ​ចេញ​ទៅ​ក្រៅ​ទីក្រុង​ដែល​ខ្លួន​រត់​ទៅ​ជ្រក


អ្នក​សម្លាប់​គេ​ត្រូវ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រហូត​ដល់​មហា​បូជា‌ចារ្យ​ទទួល​មរណ‌ភាព។ ក្រោយ​ពេល​មហា​បូជា‌ចារ្យ​ទទួល​មរណ‌ភាព​ផុត​ទៅ ទើប​អ្នក​សម្លាប់​គេ​អាច​វិល​ត្រឡប់​ទៅ​លំ‌នៅ‌ដ្ឋាន​របស់​ខ្លួន​វិញ។


គាត់​ត្រូវ​ស្នាក់​នៅ​ក្រុង​នោះ​រហូត​ដល់​សហគមន៍​ជំនុំ​ជម្រះ ហើយ​រហូត​ដល់​លោក​មហា‌បូជា‌ចារ្យ*​ដែល​កាន់​មុខ​តំណែង​នៅ​ពេល​នោះ ទទួល​មរណ‌ភាព​ផុត​ទៅ។ ក្រោយ​មក ទើប​អ្នក​ដែល​បាន​សម្លាប់​គេ​នោះ​អាច​វិល​ត្រឡប់​ទៅ​នៅ​ស្រុក​ភូមិ​របស់​ខ្លួន គឺ​កន្លែង​ដែល​គាត់​រត់​ចេញ​មក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម