ជនគណនា 34:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាពួកអ្នក ដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យចែកស្រុកកាណាន ទុកជាមរដក ដល់ពួកកូនចៅអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាពួកអ្នកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យចែកស្រុកកាណាន ទុកជាមត៌កដល់កូនចៅអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺអ្នកទាំងនេះហើយដែលព្រះអម្ចាស់បញ្ជាឲ្យបែងចែងស្រុកកាណាន ដល់ជនជាតិអ៊ីស្រាអែល។ អាល់គីតាប គឺអ្នកទាំងនេះហើយដែលអុលឡោះតាអាឡាបញ្ជាឲ្យបែងចែងស្រុកកាណាន ដល់ជនជាតិអ៊ីស្រអែល។ |
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ទល់មុខនឹងយេរីខូរ
នេះហើយជាមរដកទាំងប៉ុន្មានដែលអេលាសារដ៏ជាសង្ឃ នឹងយ៉ូស្វេ ជាកូននុន ហើយនឹងពួកវង្សានុវង្សនៃពូជអំបូរពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន បានចែកដល់គេ ដោយចាប់ឆ្នោត ចំពោះព្រះយេហូវ៉ា នៅមាត់ទ្វារត្រសាលជំនុំ ត្រង់ស៊ីឡូរ ដូច្នេះ គេក៏បានសំរេចការចែកស្រុកហើយជាស្រេច។