ដូច្នេះគេក៏ឡើងទៅសង្កេតមើលក្នុងស្រុកនោះ ចាប់តាំងពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ដែលនៅតាមផ្លូវទៅឯស្រុកហាម៉ាត
ជនគណនា 33:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចេញពីអេស៊ាន-គេប៊ើរមកស្នាក់នៅត្រង់ទីរហោស្ថានស៊ីន គឺនៅត្រង់កាដេស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចេញពីអេស៊ាន-គេប៊ើរ មកបោះជំរំនៅទីរហោស្ថានស៊ីន (គឺនៅកាដេស)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចាកចេញពីអេស៊ាន-គេប៊ើរ មកបោះជំរំនៅវាលរហោស្ថានស៊ីន គឺនៅកាដេស។ អាល់គីតាប ពួកគេចាកចេញពីអេស៊ាន–គេប៊ើរ មកបោះជំរំនៅវាលរហោស្ថានស៊ីន គឺនៅកាដេស។ |
ដូច្នេះគេក៏ឡើងទៅសង្កេតមើលក្នុងស្រុកនោះ ចាប់តាំងពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ដែលនៅតាមផ្លូវទៅឯស្រុកហាម៉ាត
គេត្រឡប់មកដល់ម៉ូសេ នឹងអើរ៉ុន ព្រមទាំងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ត្រង់កាដេសក្នុងទីរហោស្ថានប៉ារ៉ាន ក៏ជូនដំណឹងដល់លោក នឹងពួកជំនុំទាំងអស់គ្នា ហើយបង្ហាញផលនៃស្រុកនោះផង
រីឯពួកកូនចៅអ៊ីស្រាអែល គឺជាពួកជំនុំទាំងអស់គ្នា ក៏មកដល់ទីរហោស្ថានស៊ីន នៅខែចេត្រ ហើយអាស្រ័យនៅត្រង់កាដេស ឯម៉ារាមនាងក៏ស្លាប់ ហើយគេបញ្ចុះសពនាងនៅទីនោះទៅ។
ពីព្រោះឯងបានធ្វើទាស់ទទឹងនឹងពាក្យអញនៅត្រង់ទីរហោស្ថានស៊ីន ក្នុងកាលដែលពួកជំនុំរករឿងឈ្លោះ ឯងមិនបានលើកអញជាបរិសុទ្ធនៅចំពោះមុខគេ ត្រង់ទឹកហូរនោះឡើយ (គឺជាទឹកមេរីបា នៅស្រុកកាដេសក្នុងទីរហោស្ថានស៊ីន)។
គឺដោយព្រោះឯងបានរំលងទាស់នឹងអញ នៅក្នុងពួកកូនចៅអ៊ីស្រាអែល ត្រង់ទឹកមេរីបា នៅស្រុកកាដេស ក្នុងទីរហោស្ថានស៊ីន ពីព្រោះឯងមិនបានលើកអញជាបរិសុទ្ធនៅកណ្តាលពួកកូនចៅអ៊ីស្រាអែលទេ