ហើយត្រូវពាក់វាំងនននោះលើសសរនាងនួន៤ ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់៤ មានទាំងទំពក់មាសផង
ជនគណនា 3:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបញ្ញើដែលផ្ញើទុកនឹងពួកកូនចៅម្រ៉ារី នោះគឺអស់ទាំងក្តារ នឹងរនុក ហើយសសរ នឹងជើងសសរទាំងប៉ុន្មាននៃរោងឧបោសថ ហើយប្រដាប់ប្រដា នឹងគ្រឿងទាំងប៉ុន្មានសំរាប់ការងារក្នុងរោងនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅម្រ៉ារី មានបន្ទុកទទួលខុសត្រូវគ្រោងរបស់រោងឧបោសថ រនុក សសរ ជើងសសរ និងប្រដាប់ប្រដារបស់គ្រឿងទាំងនោះ គឺរបស់ទាំងអស់ដែលបម្រើឲ្យកិច្ចការនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅម៉្រារីទទួលបន្ទុកផ្នែកខាងបន្ទះក្ដាររបស់ព្រះពន្លា រនុក សសរ ជើងសសរ ព្រមទាំងបរិក្ខារ និងអ្វីៗទាំងប៉ុន្មានដែលសម្រាប់ប្រើប្រាស់ជាមួយគ្រឿងទាំងនោះ។ អាល់គីតាប កូនចៅម៉្រារី ទទួលបន្ទុកផ្នែកខាងបន្ទះក្តាររបស់ជំរំសក្ការៈ រនុក សសរជើង សសរ ព្រមទាំងបរិក្ខារ និងអ្វីៗទាំងប៉ុន្មានដែលសម្រាប់ប្រើប្រាស់ជាមួយគ្រឿងទាំងនោះ។ |
ហើយត្រូវពាក់វាំងនននោះលើសសរនាងនួន៤ ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់៤ មានទាំងទំពក់មាសផង
ត្រូវធ្វើសសរនាងនួន៥ស្រោបដោយមាស សំរាប់រនាំងនោះ ត្រូវមានទំពក់មាស ហើយត្រូវសិតជើងលង្ហិន៥សំរាប់សសរទាំងនោះដែរ។
គឺជារោងឧបោសថ ព្រមទាំងត្រសាលរោងនោះ នឹងគំរបគ្របលើត្រសាល ហើយអស់ទាំងទំពក់ ក្តារ រនុក សសរ នឹងជើងរបស់រោងនោះ
គាត់ធ្វើសសរ៤ពីឈើនាងនួន ស្រោបដោយមាស សំរាប់វាំងនននោះ ហើយមានទំពក់មាសនៅសសរទាំងនោះ រួចគាត់សិតជើងប្រាក់៤សំរាប់ទ្រសសរទាំងនោះ។
គេនាំយករោងឧបោសថមកឯម៉ូសេ គឺទាំងត្រសាល នឹងប្រដាប់ត្រសាលទាំងប៉ុន្មាន ហើយអស់ទាំងទំពក់ ក្តារ រនុក សសរ នឹងជើងទាំងប៉ុន្មាន
ហើយអ្នកដែលជាកំពូល លើពួកកូនចៅរបស់ឪពុកពួកម្រ៉ារី គឺស៊ូរីអែល ជាកូនអ័ប៊ីហែល គេត្រូវដំឡើងត្រសាលនៅខាងជើង ជាចំហៀងក្បែររោងឧបោសថ
ហើយរទេះ៤ នឹងគោ៤នឹម ទៅពួកកូនចៅម្រ៉ារី តាមក្រសួងគេ នៅក្រោមបង្គាប់អ៊ីថាម៉ារ ជាកូនអើរ៉ុន ដ៏ជាសង្ឃ