ដូច្នេះ ព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយព្រោះកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហឹបនៃព្រះទៅ
ជនគណនា 3:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងដំរូវឲ្យអើរ៉ុន នឹងពួកកូនលោក រក្សាការងារជាសង្ឃរបស់គេ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវសំឡាប់ចោល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវតែងតាំងអើរ៉ុន និងកូនចៅរបស់គាត់ ឲ្យបំពេញមុខងារជាសង្ឃ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវស្លាប់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរតែងតាំងអើរ៉ុន និងកូនប្រុសៗរបស់គាត់ ឲ្យបំពេញមុខងារជាបូជាចារ្យ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះ នឹងត្រូវទទួលទោសដល់ស្លាប់»។ អាល់គីតាប ចូរតែងតាំងហារូន និងកូនប្រុសៗរបស់គាត់ ឲ្យបំពេញមុខងារជាអ៊ីមុាំ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះនឹងត្រូវទទួលទោសដល់ស្លាប់»។ |
ដូច្នេះ ព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយព្រោះកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហឹបនៃព្រះទៅ
ទ្រង់ក៏ស្អាងវិហារនៅលើទីខ្ពស់ទាំងប៉ុន្មាន ហើយបានយកមនុស្សពីបណ្តាជនទាំងឡាយ ដែលមិនមែនជាពូជលេវី តាំងឡើងឲ្យធ្វើជាសង្ឃ
គេបានប្រតិបត្តិក្នុងការចំរៀងនៅមុខរោងឧបោសថផងត្រសាលជំនុំ ដរាបដល់សាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេក៏ចូលធ្វើការងារគេ តាមវេនរៀងខ្លួន
តែខ្ញុំឆ្លើយថា គួរគប្បីឲ្យមនុស្សបែបយ៉ាងខ្ញុំរត់ឬអី តើមានអ្នកឯណាមួយដូចខ្ញុំ ដែលនឹងចូលទៅក្នុងព្រះវិហារ ឲ្យតែរួចជីវិតនោះ ខ្ញុំមិនព្រមចូលទៅទេ
ព្រមទាំងយកខ្សែក្រវាត់មកក្រវាត់ឲ្យអើរ៉ុន នឹងកូនលោកផង រួចជួតឈ្នួតឲ្យគេដែរ នោះការងារជាសង្ឃ នឹងបានជារបស់ផងគេ ជាច្បាប់សំរាប់នៅអស់កល្បជានិច្ច គឺយ៉ាងនោះឯងដែលត្រូវតាំងអើរ៉ុន ហើយនឹងពួកកូនលោកឡើង។
ហើយឯងរាល់គ្នាមិនបានរក្សាបញ្ញើនៃរបស់បរិសុទ្ធដែលអញផ្ញើទុកនឹងឯង គឺបានតាំងគេឲ្យរក្សាបញ្ញើរបស់អញ នៅទីបរិសុទ្ធតាមអំពើចិត្តឯងវិញ។
មិនត្រូវឲ្យអ្នកដទៃណា បរិភោគដង្វាយបរិសុទ្ធឡើយ ឯអ្នកណាដែលស្នាក់នៅផ្ទះសង្ឃ ឬអ្នកស៊ីឈ្នួល ក៏មិនត្រូវបរិភោគដង្វាយបរិសុទ្ធនោះដែរ
កាលណារោងឧបោសថត្រូវទៅមុខ នោះស្រេចនូវពួកលេវីរុះរើចេញ ហើយកាលណាត្រូវដំឡើងវិញ នោះក៏ស្រេចនូវពួកលេវីដែរ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់
ព្រមទាំងនាំឯងរាល់គ្នា នឹងពួកលេវីជាបងប្អូនឯងទាំងអស់មកជិតផង នោះតើឯងរាល់គ្នាស្មានថាជាការតូចពេកឬអី បានជារកចង់បានការងារជាសង្ឃថែមទៀតដូច្នេះ
ក៏មានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះមនុស្ស២៥០នាក់ ដែលកំពុងថ្វាយកំញាននោះដែរ។
ទុកជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល ដើម្បីកុំឲ្យអ្នកដទៃណា ដែលមិនកើតពីពូជអើរ៉ុនមក បានចូលទៅដុតកំញាននៅចំពោះព្រះយេហូវ៉ាឡើយ ក្រែងលោគេត្រូវស្លាប់ដូចកូរេ ហើយនឹងពួកគេដែរ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។
ត្រូវឲ្យគេរក្សាបញ្ញើរបស់ឯង នឹងបញ្ញើនៃត្រសាលទាំងមូលដែរ ប៉ុន្តែមិនត្រូវឲ្យគេចូលទៅជិតប្រដាប់ប្រដាណាមួយរបស់ទីបរិសុទ្ធ ឬជិតអាសនាឡើយ ក្រែងលោគេត្រូវស្លាប់ ព្រមទាំងឯងផង
ត្រូវឲ្យឯង នឹងកូនចៅឯង រក្សាការងារជាសង្ឃរបស់ឯង សំរាប់ការទាំងអស់ខាងឯអាសនា ហើយខាងក្នុងវាំងននផង គឺឯងរាល់គ្នាដែលត្រូវធ្វើការងារនោះ អញឲ្យការងារជាសង្ឃដល់ឯងរាល់គ្នាទុកជាអំណោយ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់។
ឯពួកអ្នកដែលត្រូវដំឡើងត្រសាល នៅខាងកើត ត្រង់ខាងមុខរោងឧបោសថ គឺនៅមុខត្រសាលជំនុំទិសខាងថ្ងៃរះ នោះគឺជាម៉ូសេ នឹងអើរ៉ុន ហើយនឹងពួកកូនលោក ដើម្បីនឹងរក្សាបញ្ញើនៃទីបរិសុទ្ធ ដែលផ្ញើទុកនឹងពួកកូនចៅអ៊ីស្រាអែល បើអ្នកដទៃណាដែលមកជិត នោះនឹងត្រូវសំឡាប់ចោល
ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ
ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានរើសគេ នឹងកូនចៅគេ ពីពូជអំបូរឯងទាំងប៉ុន្មាន ឲ្យបានឈរធ្វើការងារ ដោយនូវព្រះនាមព្រះយេហូវ៉ាជានិច្ច។
ដ្បិតបើសិនជាទ្រង់គង់នៅផែនដី នោះទ្រង់មិនបានធ្វើជាសង្ឃទេ ពីព្រោះមានពួកសង្ឃដែលថ្វាយដង្វាយ តាមក្រិត្យវិន័យហើយ
ឯមីកានេះ គាត់មានរោងព្រះ១ ហើយក៏ធ្វើអេផូឌ នឹងរូបព្រះ១ រួចញែកកូនគាត់ម្នាក់ ទុកជាសង្ឃដល់ខ្លួន
ព្រះយេហូវ៉ាទ្រង់ប្រហារពួកបេត-សេមែសដែរ ពីព្រោះគេបានបើកមើលទៅក្នុងហឹបនៃព្រះយេហូវ៉ាទ្រង់ប្រហារជីវិតគេអស់៧០នាក់ ក្នុង៥ម៉ឺននាក់ នោះគេក៏យំសោក ដោយព្រោះព្រះយេហូវ៉ាបានវាយសំឡាប់គេអស់ជាច្រើនដូច្នេះ