Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 44:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​ឯង​រាល់​គ្នា​មិន​បាន​រក្សា​បញ្ញើ​នៃ​របស់​បរិសុទ្ធ​ដែល​អញ​ផ្ញើ​ទុក​នឹង​ឯង គឺ​បាន​តាំង​គេ​ឲ្យ​រក្សា​បញ្ញើ​របស់​អញ នៅ​ទី​បរិសុទ្ធ​តាម​អំពើ​ចិត្ត​ឯង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អ្នក​រាល់​គ្នា​មិន​បាន​រក្សា​បញ្ញើ​នៃ​របស់​បរិសុទ្ធ​ដែល​យើង​ផ្ញើ​ទុក​នឹង​អ្នក គឺ​បាន​តាំង​ពួក​សាសន៍​ដទៃ​ឲ្យ​រក្សា​បញ្ញើ​របស់​យើង នៅ​ទី​បរិសុទ្ធ​ជំនួស​អ្នក​រាល់​គ្នា​ទៅ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្នក​រាល់​គ្នា​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការ‌ងារ​បម្រើ​យើង ដោយ​ខ្លួន​ឯង​ផ្ទាល់​ទេ គឺ​អ្នក​រាល់​គ្នា​បាន​ឲ្យ​សាសន៍​ដទៃ​មក​បំពេញ​ការ‌ងារ​ក្នុង​ទីសក្ការៈ ជំនួស​អ្នក​រាល់​គ្នា​ទៅ​វិញ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ្នក​រាល់​គ្នា​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការ‌ងារ​បម្រើ​យើង ដោយ​ខ្លួន​ឯង​ផ្ទាល់​ទេ គឺ​អ្នក​រាល់​គ្នា​បាន​ឲ្យ​សាសន៍​ដទៃ​មក​បំពេញ​ការ‌ងារ​ក្នុង​ទី‌សក្ការៈ ជំនួស​អ្នក​រាល់​គ្នា​ទៅ​វិញ»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 44:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​រក្សា​បញ្ញើ ជា​ត្រសាល​ជំនុំ នឹង​ទី​បរិសុទ្ធ ហើយ​បញ្ញើ​របស់​ពួក​កូន​ចៅ​អើរ៉ុន ជា​បង​ប្អូន​គេ ដែល​សំរាប់​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ផង។


ប៉ុន្តែអញ​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ សំរាប់​គ្រប់​ការ‌ងារ​ទាំង​នោះ នឹង​គ្រប់​អស់​ទាំង​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ដែរ។


គេ​នឹង​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ក៏​ចូល​មក​ជិត​តុ​របស់​អញ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ ព្រម​ទាំង​រក្សា​បញ្ញើ​របស់​អញ​ផង


ត្រូវ​ឲ្យ​ឯង នឹង​កូន​ចៅ​ឯង រក្សា​ការ‌ងារ​ជា​សង្ឃ​របស់​ឯង សំរាប់​ការ​ទាំង​អស់​ខាង​ឯ​អាសនា ហើយ​ខាង​ក្នុង​វាំង‌នន​ផង គឺ​ឯង​រាល់​គ្នា​ដែល​ត្រូវ​ធ្វើ​ការ‌ងារ​នោះ អញ​ឲ្យ​ការ‌ងារ​ជា​សង្ឃ​ដល់​ឯង​រាល់​គ្នា​ទុក​ជា​អំណោយ បើ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់។


គេ​នឹង​គ្រាន់​តែ​ជួយ​បង​ប្អូន​គេ នៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​រក្សា​បញ្ញើ​ប៉ុណ្ណោះ តែ​មិន​ធ្វើ​ការ‌ងារ​ទេ គឺ​យ៉ាង​នោះ​ហើយ​ដែល​ឯង​ត្រូវ​ដំរូវ​ការ‌ងារ​ដល់​ពួក​លេវី។


អ្នក​រាល់​គ្នា​ជា​អ្នក​ដែល​បាន​ទទួល​ក្រិត្យ‌វិន័យ ដោយ​ព្រះ​ចាត់‌ចែង​ពួក​ទេវតា​មក តែ​មិន​បាន​កាន់​តាម​សោះ។


ខ្ញុំ​ផ្តាំ​មក​អ្នក នៅ​ចំពោះ​ព្រះ ដែល​ទ្រង់​ប្រទាន​ជីវិត​ដល់​គ្រប់​ទាំង​អស់ ហើយ​នៅ​ចំពោះ​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ នៅ​មុខ​លោក​ប៉ុនទាស-ពីឡាត់​ថា


ដូច្នេះ ខ្ញុំ​ផ្តាំ​មក​អ្នក​យ៉ាង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ នឹង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជំរះ ទាំង​មនុស្ស​រស់ នឹង​មនុស្ស​ស្លាប់​ផង គឺ​ផ្តាំ​ដោយ​អាង​ដំណើរ​ទ្រង់​យាង​មក នឹង​នគរ​ទ្រង់​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម