ហើយដែលថ្វាយកូនចៀមមុនដំបូង នោះត្រូវថ្វាយទាំងម្សៅយ៉ាងម៉ដ្ត១ភាគក្នុង១០ក្នុង១ថាំង លាយនឹងប្រេងសំរាំង១កំប៉ុង នឹងដង្វាយច្រួចជាស្រាទំពាំងបាយជូរ១កំប៉ុងផង
ជនគណនា 28:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះដែលត្រូវថ្វាយព្រះស្ងោយ ដែលជាដង្វាយដុតរាល់តែថ្ងៃក្នុង៧ថ្ងៃនោះ ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នេះត្រូវថ្វាយឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច ហើយនឹងដង្វាយច្រួចនោះផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាល់ថ្ងៃ អ្នករាល់គ្នាត្រូវថ្វាយតាមរបៀបដូចគ្នានេះ ក្នុងរយៈពេលប្រាំពីរថ្ងៃ គឺព្រះស្ងោយជាតង្វាយចម្អិន ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ នេះត្រូវថ្វាយថែមពីលើតង្វាយដុត ដែលតែងថ្វាយជាប្រចាំ រួមទាំងតង្វាយច្រួច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃ ចូរយកអាហារទាំងនោះមកដុត ថ្វាយជាយញ្ញបូជា ដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ត្រូវថ្វាយតង្វាយនេះថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងស្រា ដែលត្រូវច្រួចជាមួយ។ អាល់គីតាប រៀងរាល់ថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃចូរយកអាហារទាំងនោះមកដុត ធ្វើជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។ ត្រូវជូនជំនូននេះថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងស្រាដែលត្រូវច្រួចជាមួយ។ |
ហើយដែលថ្វាយកូនចៀមមុនដំបូង នោះត្រូវថ្វាយទាំងម្សៅយ៉ាងម៉ដ្ត១ភាគក្នុង១០ក្នុង១ថាំង លាយនឹងប្រេងសំរាំង១កំប៉ុង នឹងដង្វាយច្រួចជាស្រាទំពាំងបាយជូរ១កំប៉ុងផង
ហើយក្នុងរវាង៧ថ្ងៃនៃបុណ្យ នោះលោកត្រូវរៀបចំដង្វាយដុតថ្វាយព្រះយេហូវ៉ា គឺគោឈ្មោល៧ នឹងចៀមឈ្មោល៧ ឥតខ្ចោះរាល់ៗថ្ងៃគ្រប់៧ថ្ងៃនោះ ព្រមទាំងពពែឈ្មោល១រាល់ថ្ងៃដែរ ទុកជាដង្វាយលោះបាប
រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះ នៅលើអាសនា នេះហើយជាព្រះស្ងោយនៃដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
ត្រូវឲ្យឯងប្រាប់គេទៀតថា នេះជាដង្វាយដុតដែលឯងរាល់គ្នាថ្វាយដល់ព្រះយេហូវ៉ា គឺរាល់តែថ្ងៃត្រូវថ្វាយចៀមឈ្មោល២ឥតខ្ចោះ អាយុ១ខួប ទុកជាដង្វាយដុតជានិច្ច
ឯអស់ទាំងសង្ឃក៏ឈរធ្វើការងាររាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញាប់ ដែលពុំអាចនឹងដោះបាបបានឡើយ