រួចគេរើយកដង្វាយទាំងនោះ ទៅដំរៀបដាក់តាមផ្នែកពួកវង្សរបស់ឪពុក នៃអស់អ្នកក្នុងបណ្តាជន ដើម្បីនឹងដុតថ្វាយដល់ព្រះយេហូវ៉ា តាមសេចក្ដីដែលចែងទុកមកក្នុងគម្ពីរលោកម៉ូសេ គេក៏ធ្វើដូច្នោះនឹងគោទាំងនោះដែរ
ជនគណនា 28:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧អាយុ១ខួប សុទ្ធតែជាសត្វឥតមានខ្ចោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាត្រូវថ្វាយតង្វាយចម្អិន ជាតង្វាយដុតដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលពីរ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបចំនួនប្រាំពីរ ដែលត្រូវតែជាសត្វល្អឥតខ្ចោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។ អាល់គីតាប ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកជូនអុលឡោះតាអាឡាជាគូរបានដុត។ |
រួចគេរើយកដង្វាយទាំងនោះ ទៅដំរៀបដាក់តាមផ្នែកពួកវង្សរបស់ឪពុក នៃអស់អ្នកក្នុងបណ្តាជន ដើម្បីនឹងដុតថ្វាយដល់ព្រះយេហូវ៉ា តាមសេចក្ដីដែលចែងទុកមកក្នុងគម្ពីរលោកម៉ូសេ គេក៏ធ្វើដូច្នោះនឹងគោទាំងនោះដែរ
បើសិនជាដង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកដង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
តែសត្វណាដែលវិកលវិការ នោះមិនត្រូវឲ្យឯងរាល់គ្នាថ្វាយឡើយ ដ្បិតទ្រង់មិនទទួលសត្វយ៉ាងនោះស្នងឯងរាល់គ្នាទេ
ព្រមទាំងដង្វាយម្សៅផង គឺជាម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង លាយដោយប្រេង សំរាប់គោ១ ហើយ២ខ្ញឹង សំរាប់ចៀមឈ្មោល១
ត្រូវឲ្យថ្វាយដង្វាយទាំងនេះឲ្យលើសពីដង្វាយដុតដែលតែងថ្វាយជានិច្ច ហើយនឹងដង្វាយម្សៅ នឹងដង្វាយច្រួចនោះផង សត្វទាំងនោះត្រូវតែបានឥតខ្ចោះទាំងអស់។
ត្រូវថ្វាយដង្វាយដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺកូនគោឈ្មោល១ ចៀមឈ្មោល១ នឹងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
បើសត្វនោះមានស្លាកស្នាមអ្វី គឺបើខ្ញើច ឬខ្វាក់ ឬមានខ្ចោះអាក្រក់ត្រង់ណាក្តី នោះមិនត្រូវឲ្យឯងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃឯងឡើយ
ត្រូវឲ្យឯងយកសត្វពីហ្វូងរបស់ឯងមក ថ្វាយជាយញ្ញបូជានៃបុណ្យរំលង ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ត្រង់កន្លែងដែលទ្រង់នឹងរើស សំរាប់តាំងព្រះនាមទ្រង់
គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម