ជនគណនា 21:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបានបាញ់តាមគេ ហែសបូនត្រូវវិនាសទៅ រហូតដល់ឌីបូន យើងក៏បានរំលាងស្រុករហូតដល់ណូផា គឺទៅដល់មេឌីបាផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានបាញ់ព្រួញទៅលើពួកគេ ហែសបូនត្រូវវិនាសទៅ រហូតដល់ឌីបូន យើងបានបំផ្លាញរហូតដល់ណូផា គឺរាលដាលរហូតដល់មេឌីបា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកយើងបានបាញ់ព្រួញទៅលើពួកគេ យើងបានកម្ទេចស្រុករបស់ពួកគេ ចាប់ពីក្រុងហែសបូន រហូតដល់ក្រុងឌីបូន យើងបានបំផ្លាញស្រុករបស់ពួកគេ រហូតដល់ក្រុងណូផា ដែលនៅជាប់នឹងក្រុងមេឌីបា។ អាល់គីតាប ពួកយើងបានបាញ់ព្រួញទៅលើពួកគេ យើងបានកំទេចស្រុករបស់ពួកគេ ចាប់ពីក្រុងហែសបូន រហូតដល់ក្រុងឌីបូន យើងបានបំផ្លាញស្រុករបស់ពួកគេ រហូតដល់ក្រុងណូផា ដែលនៅជាប់នឹងក្រុងមេឌីបា។ |
នោះពួកពលធ្នូ គេបាញ់ពីកំផែងមកលើពួកបាវបំរើនៃទ្រង់ ហើយមានពួកអ្នកបំរើខ្លះរបស់ព្រះករុណាបានស្លាប់ ឯអ៊ូរី សាសន៍ហេត ជាអ្នកបំរើទ្រង់ ក៏ស្លាប់ដែរ
យ៉ាងនោះ គេជួលបានរទេះ៣ម៉ឺន២ពាន់ ព្រមទាំងស្តេចស្រុកម្អាកា នឹងបណ្តារាស្ត្ររបស់ទ្រង់ផង ពួកទាំងនោះក៏មកបោះទ័ព នៅមុខក្រុងមេឌីបា ឯពួកកូនចៅអាំម៉ូន ក៏ចេញពីទីក្រុងខ្លួនទាំងប៉ុន្មាន មូលមកច្បាំង
គេបានឡើងទៅឯវិហារ ហើយក៏ទៅឯឌីបូន ជាទីខ្ពស់ ដើម្បីយំ សាសន៍ម៉ូអាប់គេទ្រហោពិលាបនឹងក្រុងនេបូរ ហើយនឹងក្រុងមេឌីបា គេបានកោរសក់ក្បាលគ្រប់គ្នា ក៏កាត់ពុកចង្កាទាំងអស់គ្នាដែរ
ឯទឹកនៃក្រុងឌីម៉ូនបានពេញទៅដោយឈាម ពីព្រោះអញនឹងនាំសេចក្ដីវេទនាមកលើក្រុងឌីម៉ូនទៀត គឺជាសត្វសិង្ហ ឲ្យស្ទុះលើពួកម៉ូអាប់ដែលរត់រួចបាន ហើយលើពួកដែលសល់នៅក្នុងស្រុកដែរ។
ឱកូនស្រីដែលអាស្រ័យនៅក្រុងឌីបូនអើយ ចូរចុះពីសណ្ឋានរុងរឿងឧត្តមរបស់ឯងមក ហើយអង្គុយនៅទីស្រេកវិញចុះ ដ្បិតមេដែលបំផ្លាញស្រុកម៉ូអាប់ បានឡើងមកទាស់នឹងឯងហើយ គេបានបំផ្លាញទីមាំមួនរបស់ឯងបង់
គឺក្រុងហែសបូន នឹងទីក្រុងទាំងប៉ុន្មាន ដែលនៅស្រុកវាល គឺក្រុងឌីបូន ក្រុងបាម៉ូត-បាល ក្រុងបេត-បាល-មេយ៉ូន
ចាប់តាំងពីអារ៉ូអ៊ើរដែលនៅក្បែរស្ទឹងអើណូន នឹងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ គឺស្រុកវាលមេឌីបាទាំងអស់រហូតដល់ក្រុងឌីបូន