Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 13:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ចាប់​តាំង​ពី​អារ៉ូ‌អ៊ើរ​ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន នឹង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ គឺ​ស្រុក​វាល​មេឌីបា​ទាំង​អស់​រហូត​ដល់​ក្រុង​ឌីបូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្ដាល​ជ្រលង​ភ្នំ​នោះ ព្រម​ទាំងខ្ពង់​រាប​មេឌីបា​ទាំង​អស់ រហូត​ដល់​ក្រុង​ឌីបូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អើ‌ណូន និង​ចាប់​តាំង​ពី​ទីក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ ព្រម​ទាំង​ខ្ពង់​រាប​មេដេ‌បា​ទាំង​មូល រហូត​ដល់​ក្រុង​ឌីបូន។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អើណូន និង​ចាប់​តាំង​ពី​ទី‌ក្រុង​ដែល​ស្ថិត​នៅ​កណ្តាល​ជ្រលង​ភ្នំ ព្រម​ទាំង​ខ្ពង់​រាប​មេដេ‌បា​ទាំង​មូល​រហូត​ដល់​ក្រុង​ឌីបូន។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 13:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ដែន​ស្រុក​របស់​គេ នោះ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន នឹង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ រហូត​ដល់​ផុត​ស្រុក​វាល​មេឌីបា


យើង​បាន​បាញ់​តាម​គេ ហែសបូន​ត្រូវ​វិនាស​ទៅ រហូត​ដល់​ឌីបូន យើង​ក៏​បាន​រំលាង​ស្រុក​រហូត​ដល់​ណូផា គឺ​ទៅ​ដល់​មេឌីបា​ផង»


លើ​ឌីបូន នេបូរ បេត-ឌីប្លា‌ថែម


ឱ​កូន​ស្រី​ដែល​អាស្រ័យ​នៅ​ក្រុង​ឌីបូន​អើយ ចូរ​ចុះ​ពី​សណ្ឋាន​រុងរឿង​ឧត្តម​របស់​ឯង​មក ហើយ​អង្គុយ​នៅ​ទី​ស្រេក​វិញ​ចុះ ដ្បិត​មេ​ដែល​បំផ្លាញ​ស្រុក​ម៉ូអាប់ បាន​ឡើង​មក​ទាស់​នឹង​ឯង​ហើយ គេ​បាន​បំផ្លាញ​ទី​មាំ‌មួន​របស់​ឯង​បង់


គេ​បាន​ឡើង​ទៅ​ឯ​វិហារ ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ សាសន៍​ម៉ូអាប់​គេ​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ ហើយ​នឹង​ក្រុង​មេឌីបា គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក‌ចង្កា​ទាំង​អស់​គ្នា​ដែរ


គឺ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី នៅ​ក្រុង​ហែសបូន ដែល​សោយ‌រាជ្យ​លើ​ស្រុក​កាឡាត​១​ចំហៀង ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន គឺ​ពី​កណ្តាល​ស្ទឹង​នោះ រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ស្រុក​ពួក​កូន​ចៅ​អាំម៉ូន


ឯ​ពួក​រូបេន ហើយ​នឹង​ពួក​កាឌ់ នោះ​អញ​បាន​ឲ្យ​ស្រុក​ដល់​គេ ចាប់​តាំង​ពី​ស្រុក​កាឡាត រហូត​ដល់​ស្ទឹង​អើណូន ដែល​មាន​ព្រំ‌ខណ្ឌ​នៅ​ជា​កណ្តាល​ស្ទឹង​នោះ ហើយ​រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន


នៅ​គ្រា​នោះ យើង​បាន​ចាប់​យក​ស្រុក​នោះ​ទុក​ជា​កេរ្តិ៍‌អាករ​របស់​យើង អញ​បាន​ឲ្យ​ស្រុក​នោះ ចាប់​តាំង​ពី​អារ៉ូអ៊ើរ នៅ​មាត់​ស្ទឹង​អើណូន នឹង​ស្រុក​ភ្នំ​កាឡាត​១​ចំហៀង ព្រម​ទាំង​ទី​ក្រុង​នៃ​ស្រុក​នោះ​ទាំង​ប៉ុន្មាន​ដល់​ពួក​រូបេន នឹង​ពួក​កាឌ់


ហើយ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​មាត់​ស្ទឹង​អើណូន នឹង​ពី​ទី​ក្រុង​១​ដែល​នៅ​ច្រក​ភ្នំ​នោះ រហូត​ដល់​ស្រុក​កាឡាត គ្មាន​ក្រុង​ណា​មួយ​ដែល​យើង​ពុំ​អាច​នឹង​យក​បាន​នោះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រគល់​ទាំង​អស់​មក​យើង


ឯ​ពួក​រូបេន នឹង​ពួក​កាឌ់ ព្រម​ទាំង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ឯ​ទៀត នោះ​បាន​ទទួល​មរដក​របស់​គេ ដែល​ម៉ូសេ​បាន​ចែក​ឲ្យ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ តាម​ដែល​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​បាន​ចែក​ដល់​គេ


នឹង​អស់​ទាំង​ទី​ក្រុង​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ‌រាជ្យ​នៅ​ក្រុង​ហែសបូន រហូត​ដល់​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន


គេ​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ដំឡើង​ត្រសាល​នៅ​ត្រង់​អារ៉ូ‌អ៊ើរ ជា​ខាង​ស្តាំ​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ ខាង​ស្រុក​កាឌ់ ជិត​យ៉ាស៊ើរ


យ៉ាង​នោះ គេ​ជួល​បាន​រទេះ​៣​ម៉ឺន​២​ពាន់ ព្រម​ទាំង​ស្តេច​ស្រុក​ម្អាកា នឹង​បណ្តា​រាស្ត្រ​របស់​ទ្រង់​ផង ពួក​ទាំង​នោះ​ក៏​មក​បោះ​ទ័ព នៅ​មុខ​ក្រុង​មេឌីបា ឯ​ពួក​កូន​ចៅ​អាំម៉ូន ក៏​ចេញ​ពី​ទី​ក្រុង​ខ្លួន​ទាំង​ប៉ុន្មាន មូល​មក​ច្បាំង


ត្រង់​ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន នឹង​ស្រែ​ចំការ​ជុំវិញ នោះ​មាន​ពួក​យូដា​ខ្លះ នៅ​ត្រង់​គារយ៉ាត់-អើបា នឹង​តំបន់​នៅ​ជុំវិញ នៅ​ឌីបូន នឹង​តំបន់​នៅ​ជុំវិញ នៅ​យេកាប‌សៀល នឹង​តំបន់​នៅ​ជុំវិញ


នឹង​មាន​មេ​បំផ្លាញ​មក​លើ​គ្រប់​ទាំង​ទី​ក្រុង ឥត​មាន​ណា​មួយ​រួច​ឡើយ ឯ​ច្រក​ភ្នំ នឹង​ត្រូវ​វិនាស​ទៅ ហើយ​ស្រុក​វាល​នឹង​ត្រូវ​បំផ្លាញ​ដែរ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម