រីឯកូនប្រុសឯងទាំង២ដែលឯងបានបង្កើតនៅស្រុកអេស៊ីព្ទ គ្រាមុនដែលអញមកឯឯងនៅស្រុកនេះ គឺអេប្រាអិមនឹងម៉ាន៉ាសេ នោះជារបស់ផងអញដូចជារូបេននឹងស៊ីម្មានជារបស់ផងអញដែរ
ជនគណនា 2:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខាងលិច នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកអេប្រាអិម តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅអេប្រាអិម គឺអេលីសាម៉ា ជាកូនអាំមីហ៊ូត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅខាងលិច ជាជំរំរបស់កងពលនៃកុលសម្ព័ន្ធអេប្រាអិម តាមអង្គភាពរបស់គេ ហើយមេដឹកនាំលើកូនចៅអេប្រាអិម គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅខាងលិច ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ។ អាល់គីតាប នៅខាងលិចជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ។ |
រីឯកូនប្រុសឯងទាំង២ដែលឯងបានបង្កើតនៅស្រុកអេស៊ីព្ទ គ្រាមុនដែលអញមកឯឯងនៅស្រុកនេះ គឺអេប្រាអិមនឹងម៉ាន៉ាសេ នោះជារបស់ផងអញដូចជារូបេននឹងស៊ីម្មានជារបស់ផងអញដែរ
គេនឹងមកដោយទឹកភ្នែក នឹងពាក្យទូលអង្វរ អញនឹងនាំមុខគេ ហើយដំរង់គេដើរទៅក្បែរមាត់ទន្លេ តាមផ្លូវត្រង់ ជាផ្លូវដែលគេមិនចំពប់ដួលឡើយ ដ្បិតអញជាឪពុកដល់សាសន៍អ៊ីស្រាអែល ហើយពួកអេប្រាអិមជាកូនច្បងរបស់អញ។
ឯពួកកូនចៅយ៉ូសែប គឺអេលីសាម៉ា ជាកូនអាំមីហ៊ូត ពីពូជអំបូរអេប្រាអិម១ នឹងកាម៉ាលាល ជាកូនផ្តាស៊ើរ ពីពូជអំបូរម៉ាន៉ាសេ១
ឯពួកកូនចៅយ៉ូសែប គឺក្នុងពូជដំណនៃពួកកូនចៅអេប្រាអិម តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
រួចមានទង់ជ័យទីដំឡើងត្រសាលនៃពួកកូនចៅអេប្រាអិម នាំគ្នាចេញទៅ តាមពួកកងគេ មានអេលីសាម៉ា ជាកូនអាំមីហ៊ូត ត្រួតលើពួកកងគេ
ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលីសាម៉ា ជាកូនអាំមីហ៊ូត។
ឯកូនគោរបស់គេដែលកើតជាដំបូង នោះមានស្វាហាប់ណាស់ ស្នែងវាដូចជាស្នែងនៃទន្សោង វានឹងច្រានសាសន៍ទាំងប៉ុន្មាន ដោយសារស្នែងនោះ ទៅដល់ចុងផែនដីបំផុត គឺជាពួកអេប្រាអិមទាំងសល់សែន ហើយនឹងពួកម៉ាន៉ាសេទាំងពាន់ទាំងម៉ឺនដែរ។