Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 2:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នៅ​ខាង​លិច ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​អេប្រា‌អិម តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹកនាំ​លើ​កូន​ចៅ​អេប្រាអិម គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូដ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នៅ​ខាង​លិច ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រាអ៊ីម។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមី‌ហ៊ូដ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​ខាង​លិច នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​អេប្រា‌អិម តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​អេប្រា‌អិម គឺ​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត

សូមមើលជំពូក ចម្លង

អាល់គីតាប

18 នៅ​ខាង​លិច​ជា​កង​ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រា‌អ៊ីម។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមី‌ហ៊ូដ។

សូមមើលជំពូក ចម្លង




ជន‌គណនា 2:18
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​កូន​ប្រុស​ទាំង​ពីររបស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ មុន​ដែល​ពុក​មក​នៅ​ស្រុក​នេះ គឺ​អេប្រាអិម និង​ម៉ាណា‌សេ ជា​របស់​ពុក គឺ​ដូច​ជា​រូបេន និង​ស៊ីម្មាន ជា​របស់​ពុក​ដែរ។


គេ​នឹង​មក​ទាំង​យំ និង​ទាំង​ពាក្យ​ទូល‌អង្វរ​សូម​សេចក្ដី​មេត្តា​ករុណា យើង​នឹង​នាំ​គេ​ត្រឡប់​មក​វិញ យើង​នឹង​ឲ្យ​គេ​ដើរ​ក្បែរ​កន្លែង​ដែល​មាន​ទឹក​ហូរ តាម​ផ្លូវ​ត្រង់ជា​ផ្លូវ​ដែល​គេ​មិន​ចំពប់​ដួល​ឡើយ ដ្បិត​យើង​ជា​ឪពុក​ដល់​សាសន៍​អ៊ីស្រា‌អែល ហើយ​ពួក​អេប្រាអិម​ជា​កូន​ច្បង​របស់​យើង។


កូន​ចៅ​របស់​យ៉ូសែប គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូត ពី​កុល‌សម្ព័ន្ធ​អេប្រាអិម និង​កាម៉ា‌លាល ជា​កូន​រប​ស់​ផ្តាស៊ើរ ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។


ពូជ​ពង្ស​របស់​យ៉ូសែប គឺ​កូន​ចៅ​របស់​អេប្រាអិម តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន


បន្ទាប់​មក​ទៀត ទង់‌ជ័យ​នៃ​ជំរំ​អេប្រាអិម​នាំ​គ្នា​ចេញ​ដំណើរ តាម​អង្គភាព​របស់​ខ្លួន ហើយ​អេលី‌សាម៉ា​ជា​កូន​របស់​អាំមីហ៊ូត គ្រប់‌គ្រង​លើ​អង្គ‌ភាព​ទាំង​មូល។


ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤០ ៥០០ នាក់។


នៅ​ថ្ងៃ​ទី​ពីរ គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូត ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​អេប្រាអិម។


ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូត។


ឯ​គោ​ឈ្មោល​ដំបូង នោះ​មាន​កម្លាំង​ស្វាហាប់​ណាស់ ស្នែង​វា​ដូច​ជា​ស្នែង​ទន្សោង វា​នឹង​ច្រាន​សាសន៍​ទាំង​ប៉ុន្មាន ដោយ‌សារ​ស្នែង​នោះ ទៅ​ដល់​ចុង​ផែន‌ដី​បំផុត គឺ​ជា​ពួក​អេប្រាអិម​ទាំង​សល់‌សែន និង​ពួក​ម៉ាណា‌សេ​ទាំង​ពាន់​ទាំង​ម៉ឺន​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម