ជនគណនា 2:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 លំដាប់នោះមក ត្រូវឲ្យពួកលេវីចេញដើរទៅជាកណ្តាលនៃអស់ទាំងពួក នាំយកទាំងត្រសាលជំនុំទៅផង គេត្រូវចេញដើរទៅតាមរបៀប ដែលគេនៅក្នុងទីដំឡើងត្រសាលមុនក្រោយ គឺគ្រប់គ្នានៅកន្លែងរបស់ខ្លួន តាមទង់ជ័យរៀងខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 បន្ទាប់មក ត្រសាលជំនុំ ត្រូវចេញដំណើរជាមួយជំរំរបស់ពួកលេវី នៅកណ្ដាលជំរំឯទៀតៗ។ គេត្រូវចេញដំណើរតាមរបៀបដែលគេបោះជំរំ តាមលំដាប់លំដោយ គឺគ្រប់គ្នាតាមកន្លែងរៀងខ្លួន តាមទង់ជ័យរៀងខ្លួន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 បន្ទាប់មក ពន្លាជួបព្រះអម្ចាស់ចេញទៅជាមួយជំរំរបស់កុលសម្ព័ន្ធលេវី ដែលស្ថិតនៅកណ្ដាលជំរំឯទៀតៗ។ ពួកលេវីក៏ចេញទៅតាមលំដាប់លំដោយដែរ គឺតាមកន្លែងដែលគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន។ សូមមើលជំពូកអាល់គីតាប17 បន្ទាប់មក ជំរំជួបអុលឡោះតាអាឡាចេញទៅជាមួយជំរំរបស់កុលសម្ព័ន្ធលេវី ដែលស្ថិតនៅកណ្តាលជំរំឯទៀតៗ។ ពួកលេវីក៏ចេញទៅតាមលំដាប់លំដោយដែរ គឺតាមកន្លែងដែលគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន។ សូមមើលជំពូក |