Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 1:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ឯ​ពួក​កូន​ចៅ​យ៉ូសែប គឺ​ក្នុង​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​អេប្រា‌អិម តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ពូជ​ពង្ស​របស់​យ៉ូសែប គឺ​កូន​ចៅ​របស់​អេប្រាអិម តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 រីឯ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប កូន​ចៅ​លោក​អេប្រាអ៊ីម រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

32 រី​ឯ​ពូជ‌ពង្ស​របស់​យូសុះ កូន​ចៅ​លោក​អេប្រា‌អ៊ីម រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កងទ័ព​បាន

សូមមើលជំពូក ចម្លង




ជន‌គណនា 1:32
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​នាង​ឲ្យ​ឈ្មោះ​ថា យ៉ូសែប ដោយ​ថា សូម​ព្រះ‌យេហូវ៉ា​បន្ថែម​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​១​ទៀត។


នៅ​ស្រុក​អេស៊ីព្ទ យ៉ូសែប​មាន​កូន​២ គឺ​ម៉ាន៉ាសេ នឹង​អេប្រា‌អិម ដែល​នាង​អាស‌ន៉ាត់ ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ


ហើយ​អញ​នឹង​បោះ‌បង់​ឯង​រាល់​គ្នា​ពី​ភ្នែក​អញ​ចេញ ដូច​ជា​បាន​បោះ‌បង់​ពួក​បង​ប្អូន​ឯង​ដែរ គឺ​ជា​ពូជ​អេប្រា‌អិម​ទាំង​ប៉ុន្មាន។


គ្រា​នោះ​ពួក​មនុស្ស​នៅ​ស្រុក​ត្បូង នឹង​បាន​ស្រុក​ភ្នំ​អេសាវ ជា​របស់​ផង​ខ្លួន ឯ​ពួក​មនុស្ស​នៅ​ស្រុក​ទ្រនាប គេ​នឹង​បាន​ពួក​ភីលីស្ទីន គេ​នឹង​ចាប់​យក​ស្រុក​វាល​របស់​អេប្រា‌អិម នឹង​ស្រុក​វាល​របស់​សាម៉ារី ហើយ​បេន‌យ៉ាមីន​នឹង​បាន​ស្រុក​កាឡាត ជា​របស់​ផង​ខ្លួន


នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​សាប់‌យូល៉ូន មាន​ចំនួន​៥​ម៉ឺន​៧​ពាន់​៤០០​នាក់។


នោះ​ពួក​គេ​ដែល​បាន​រាប់​ហើយ ក្នុង​ពូជ​អំបូរ​អេប្រា‌អិម មាន​ចំនួន​៤​ម៉ឺន​៥០០​នាក់។


ឯ​ពួក​យ៉ូសែប នោះ​ក៏​ថា ស្រុក​គេ​មាន​ពរ​ពី​ព្រះ‌យេហូវ៉ា​ជា​របស់​ថ្លៃ​វិសេស​ពី​លើ​មេឃ គឺ​ជា​ទឹក​សន្សើម ហើយ​ពី​ទី​ជំរៅ​នៅ​ខាង​ក្រោម​ផង


ឯ​កូន​គោ​របស់​គេ​ដែល​កើត​ជា​ដំបូង នោះ​មាន​ស្វាហាប់​ណាស់ ស្នែង​វា​ដូច​ជា​ស្នែង​នៃ​ទន្សោង វា​នឹង​ច្រាន​សាសន៍​ទាំង​ប៉ុន្មាន ដោយ‌សារ​ស្នែង​នោះ ទៅ​ដល់​ចុង​ផែនដី​បំផុត គឺ​ជា​ពួក​អេប្រា‌អិម​ទាំង​សល់‌សែន ហើយ​នឹង​ពួក​ម៉ាន៉ាសេ​ទាំង​ពាន់​ទាំង​ម៉ឺន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម