មួយទៀតទ្រង់បានប្រទាននគរ នឹងសាសន៍ផ្សេងៗ ហើយចែកស្រុកទាំងនោះដល់គេ គឺយ៉ាងនោះដែលគេបានស្រុករបស់ស៊ីហុន ជាស្រុករបស់ស្តេចក្រុងហែសបូន នឹងស្រុករបស់អុក ជាស្តេចស្រុកបាសាន
ចោទិយកថា 4:46 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅខាងអាយទន្លេយ័រដាន់ ត្រង់ច្រកភ្នំ ទល់មុខនឹងបេត-ពេអរ ក្នុងស្រុករបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅក្រុងហែសបូន ជាអ្នកដែលម៉ូសេ នឹងពួកកូនចៅអ៊ីស្រាអែលបានវាយ ពីកាលគេចេញពីស្រុកអេស៊ីព្ទមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅខាងអាយទន្លេយ័រដាន់ ត្រង់ជ្រលងភ្នំ ទល់មុខនឹងបេត-ពេអរ ក្នុងស្រុករបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅក្រុងហែសបូន ជាអ្នកដែលលោកម៉ូសេ និងពួកកូនចៅអ៊ីស្រាអែលបានវាយ នៅពេលគេចេញពីស្រុកអេស៊ីព្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាត្រើយខាងកើតទន្លេយ័រដាន់ ត្រង់ជ្រលងភ្នំទល់មុខនឹងបេតពេអរ គឺនៅស្រុករបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី នៅក្រុងហែសបូន។ លោកម៉ូសេ និងជនជាតិអ៊ីស្រាអែលបានវាយប្រហារស្ដេចនេះ នៅពេលចាកចេញពីស្រុកអេស៊ីប អាល់គីតាប នាត្រើយខាងកើតទន្លេយ័រដាន់ ត្រង់ជ្រលងភ្នំទល់មុខនឹងបេតពេអរ គឺនៅស្រុករបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី នៅក្រុងហែសបូន។ ម៉ូសា និងជនជាតិអ៊ីស្រអែលបានវាយប្រហារស្តេចនេះ នៅពេលចាកចេញពីស្រុកអេស៊ីប |
មួយទៀតទ្រង់បានប្រទាននគរ នឹងសាសន៍ផ្សេងៗ ហើយចែកស្រុកទាំងនោះដល់គេ គឺយ៉ាងនោះដែលគេបានស្រុករបស់ស៊ីហុន ជាស្រុករបស់ស្តេចក្រុងហែសបូន នឹងស្រុករបស់អុក ជាស្តេចស្រុកបាសាន
ដូច្នេះ គេក៏វាយស្តេចនោះ ព្រមទាំងកូនចៅ នឹងសាស្ត្រទ្រង់ផង ទាល់តែគ្មានសល់១ឡើយ ហើយគេចាប់យកស្រុករបស់ទ្រង់ដែរ។
ដ្បិតយើងខ្ញុំរាល់គ្នានឹងមិនស៊ីមរដកជាមួយនឹងគេ នៅត្រើយទន្លេយ័រដាន់ម្ខាងទៀតទេ ពីព្រោះមរដករបស់ផងយើងខ្ញុំបានធ្លាក់មកដល់យើងខ្ញុំ នៅត្រើយខាងកើតនេះហើយ។
នេះជាសេចក្ដីទាំងប៉ុន្មាន ដែលម៉ូសេបានពោលដល់ពួកអ៊ីស្រាអែលទាំងអស់ ត្រង់កន្លែងឆ្លងទន្លេយ័រដាន់ ក្នុងទីរហោស្ថាន នាស្រុកវាល ទល់មុខនឹងស៊ូភ នៅជាកណ្តាលប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត នឹងឌីសាហាប់
នៅគ្រានោះ យើងបានយកស្រុកនោះពីអំណាចនៃស្តេចសាសន៍អាម៉ូរីទាំង២អង្គ ដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីស្ទឹងអើណូន ទៅដល់ភ្នំហ៊ើម៉ូន
ហើយទ្រង់ក៏បញ្ចុះសពនៅក្នុងច្រកភ្នំ១ នាស្រុកម៉ូអាប់ ទល់មុខនឹងបេត-ពេអរទៅ តែលុះមកដល់សព្វថ្ងៃនេះ គ្មានអ្នកណាដឹងជាផ្នូរលោកនៅឯណាឡើយ
ហើយនេះជាសេចក្ដីបន្ទាល់ ជាច្បាប់ ហើយជាបញ្ញត្តទាំងប៉ុន្មាន ដែលម៉ូសេបានប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ក្នុងកាលដែលគេចេញពីស្រុកអេស៊ីព្ទមក
គេក៏ចាប់យកស្រុករបស់ស្តេចនោះ នឹងស្រុករបស់អុក ជាស្តេចស្រុកបាសាន គឺជាស្តេចសាសន៍អាម៉ូរីទាំង២ ដែលនៅត្រើយទន្លេយ័រដាន់ ទិសខាងកើតទុកជារបស់ផងគេ
រីឯពួកស្តេចទាំងប៉ុន្មាននៅស្រុកនោះ ដែលពួកកូនចៅអ៊ីស្រាអែលបានវាយ ហើយចាប់យកស្រុកគេនៅត្រើយនាយទន្លេយ័រដាន់ទិសខាងកើត ចាប់តាំងពីស្ទឹងអើណូនទៅដល់ភ្នំហ៊ើម៉ូន នឹងស្រុកវាលទាំងអស់នៅខាងកើតនោះ
អញក៏ចាត់ឪម៉ាល់ឲ្យទៅមុនឯងរាល់គ្នា ហើយវាបានបណ្តេញគេពីមុខឯងចេញ គឺស្តេចសាសន៍អាម៉ូរីទាំង២អង្គ មិនមែនដោយដាវ ឬធ្នូរបស់ឯងទេ