Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 32:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដ្បិត​យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស៊ី​មរដក​ជា​មួយ​នឹង​គេ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ម្ខាង​ទៀត​ទេ ពី​ព្រោះ​មរដក​របស់​ផង​យើង​ខ្ញុំ​បាន​ធ្លាក់​មក​ដល់​យើង​ខ្ញុំ នៅ​ត្រើយ​ខាង​កើត​នេះ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 យើង​ខ្ញុំ​នឹង​មិន​ទទួល​មត៌ក​ជា‌មួយ​ពួកគេ នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​យ័រ‌ដាន់ ឬ​នៅ​ឯ​នាយ​នោះ​ឡើយ ព្រោះ​មត៌ក​របស់​យើង​ខ្ញុំ​បាន​ធ្លាក់​មក​ដល់​យើង​ខ្ញុំ នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់​នេះ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 បើ​យើង​ខ្ញុំ​ទទួល​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ ទុក​ជា​ចំណែក​មត៌ក យើង​ខ្ញុំ​នឹង​មិន​ទទួល​ទឹក​ដី​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ទុក​ជា​មត៌ក​របស់​យើង​ខ្ញុំ​ទេ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 បើ​យើង​ខ្ញុំ​ទទួល​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ ទុក​ជា​ចំណែក​មត៌ក យើង​ខ្ញុំ​នឹង​មិន​ទទួល​ទឹក​ដី នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ទុក​ជា​មត៌ក​របស់​យើង​ខ្ញុំ​ទេ»។

សូមមើលជំពូក ចម្លង




ជន‌គណនា 32:19
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ចាប់​ឡុត ជា​ក្មួយ​អាប់រ៉ាម ដែល​នៅ​ក្រុង​សូដុំម នឹង​ទ្រព្យ​សម្បត្តិ​របស់​គាត់ នាំ​ទៅ​ជា​មួយ​ដែរ។


នៅ​ក្នុង​រាជ្យ​ពេកា ជា​ស្តេច​អ៊ីស្រាអែល នោះ​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ ក៏​មក​ចាប់​យក​ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-បេត-ម្អាកា ក្រុង​យ៉ាណូហា ក្រុង​កេដេស ក្រុង​ហាសោរ នឹង​ស្រុក​កាឡាត ហើយ​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ស្រុក​ណែប‌ថាលី​ទាំង​មូល ក៏​ដឹក‌នាំ​ពួក​អ្នក​ស្រុក​ទាំង​នោះ ទៅ​ជា​ឈ្លើយ ដល់​ស្រុក​អាសស៊ើរ


ឯ​មរដក ដែល​ដើម​ដំបូង​បាន​យ៉ាង​រួស‌រាន់ នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ។


ពូជ​អំបូរ​ទាំង​២ ហើយ​នឹង​ពូជ​អំបូរ​១​ចំហៀង​ទៀត​នោះ គេ​បាន​ទទួល​មរដក​របស់​គេ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង‌អាយ ទល់​មុខ​នឹង​យេរីខូរ​ខាង​កើត​នេះ គឺ​ខាង​ទិស​ថ្ងៃ​រះ។


ឯ​ពួក​រូបេន នឹង​ពួក​កាឌ់ ព្រម​ទាំង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ឯ​ទៀត នោះ​បាន​ទទួល​មរដក​របស់​គេ ដែល​ម៉ូសេ​បាន​ចែក​ឲ្យ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ តាម​ដែល​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​បាន​ចែក​ដល់​គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម