Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 12:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​វាយ ហើយ​ចាប់​យក​ស្រុក​គេ​នៅ​ត្រើយ​នាយ​ទន្លេ​យ័រដាន់​ទិស​ខាង​កើត ចាប់​តាំង​ពី​ស្ទឹង​អើណូន​ទៅ​ដល់​ភ្នំ​ហ៊ើម៉ូន នឹង​ស្រុក​វាល​ទាំង​អស់​នៅ​ខាង​កើត​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 រីឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ ដែលប្រជា‌ជន​អ៊ីស្រា‌អែល​បាន​វាយ ហើយ​ចាប់​យក​ស្រុករបស់​គេ នៅ​ត្រើយ​នាយ​ទន្លេ​យ័រដាន់​ទិស​ខាង​កើត ចាប់​តាំង​ពី​ស្ទឹង​អើណូន​រហូត​ដល់​ភ្នំ​ហ៊ើរម៉ូន និង​តំបន់អារ៉ា​បា​ទាំង​អស់​នៅ​ខាង​កើត​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ជន‌ជាតិ​អ៊ីស្រា‌អែល​វាយ​យក​បាន ហើយ​កាន់​កាប់​ស្រុក​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ទឹក​ធ្លាក់​អើ‌ណូន​រហូត​ដល់​ភ្នំ​ហ៊ើរ‌ម៉ូន និង​តំបន់​អារ៉ាបា​ទាំង​មូល​ដែល​នៅ​ខាង​កើត​ផង។ ពួក​គេ​វាយ​ឈ្នះ​ស្ដេច​នានា​នៅ​ស្រុក​នោះ ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ជន‌ជាតិ​អ៊ីស្រ‌អែល​វាយ​យក​បាន ហើយ​កាន់​កាប់​ស្រុក​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ទឹក​ធ្លាក់​អើណូន រហូត​ដល់​ភ្នំ​ហ៊ើរម៉ូន និង​តំបន់​អារ៉ាបា ទាំង​មូល​ដែល​នៅ​ខាង​កើត​ផង។ ពួក​គេ​វាយ​ឈ្នះ​ស្តេច​នានា នៅ​ស្រុក​នោះ​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង




យ៉ូស្វេ 12:1
24 ការដាក់ឲ្យឆ្លើយតបគ្នា  

កេប៊ើរ ជា​កូន​អ៊ូរី​១ ដែល​នៅ​ស្រុក​កាឡាត​ជា​ស្រុក​របស់​ស៊ីហុន ស្តេច​សាសន៍​អាម៉ូរី នឹង​ស្រុក​របស់​អុក ជា​ស្តេច​បាសាន លោក​នោះ​ជា​នាយក​តែ​១​នៅ​ក្នុង​ស្រុក​នោះ។


ក៏​ធៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ភ្នំ​ហ៊ើម៉ូន ដែល​ធ្លាក់​មក​លើ​ភ្នំ​នៃ​ក្រុង​ស៊ីយ៉ូន ដ្បិត​នៅ​ទី​នោះ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ព្រះ‌ពរ គឺ​ជា​ជីវិត​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច។


ព្រម​ទាំង​ប្រទាន​ស្រុក​គេ ទុក​ជា​មរដក ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប


ទ្រង់​បាន​បង្កើត​ទិស​ខាង​ជើង នឹង​ទិស​ខាង​ត្បូង ឯ​ភ្នំ​តាបោរ នឹង​ភ្នំ​ហ៊ើម៉ូន នោះ​ក៏​បាន​រីក‌រាយ​ចំពោះ​ព្រះ‌នាម​ទ្រង់


ដ្បិត​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់​នឹង​នៅ​ត្រង់​ផ្លូវ​ឆ្លង​ស្ទឹង​អើណូន ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​ទៅ​មក ហើយ​ដូច​ជា​កូន​សត្វ​ដែល​ពង្រាត់​ពី​សំបុក


ហើយ​ចេញ​ពី​ទី​នោះ ដើរ​ទៅ​ដំឡើង​ត្រសាល​ឯ​ត្រើយ​ស្ទឹង​អើណូន​ម្ខាង ជា​ស្ទឹង​ដែល​ហូរ​ពី​ព្រំ​ស្រុក​អាម៉ូរី​មក​តាម​ទី​រហោ‌ស្ថាន ដ្បិត​ស្ទឹង​អើណូន​ជា​ព្រំ‌ដែន​នៃ​ស្រុក​ម៉ូអាប់ នៅ​ជា​កណ្តាល​ស្រុក​ម៉ូអាប់ នឹង​ស្រុក​អាម៉ូរី


នោះ​សាសន៍​អ៊ីស្រាអែល​គេ​ចាត់​សារ​ទៅ​ឯ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី​ថា


តែ​ពួក​អ៊ីស្រាអែល​ប្រហារ​ទ្រង់​ដោយ​មុខ​ដាវ​ទៅ ហើយ​ក៏​ចាប់​យក​ស្រុក​ទ្រង់​ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក ដែល​ជា​ព្រំ‌ដែន​របស់​សាសន៍​អាំម៉ូន ឯ​ព្រំ‌ដែន​នៃ​ពួក​កូន​ចៅ​អាំម៉ូន​នោះ​មាំ​ណាស់


ដ្បិត​យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស៊ី​មរដក​ជា​មួយ​នឹង​គេ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ម្ខាង​ទៀត​ទេ ពី​ព្រោះ​មរដក​របស់​ផង​យើង​ខ្ញុំ​បាន​ធ្លាក់​មក​ដល់​យើង​ខ្ញុំ នៅ​ត្រើយ​ខាង​កើត​នេះ​ហើយ។


យើង​ខ្ញុំ​នឹង​ឆ្លង​ទៅ ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​នៅ​ដៃ ចូល​ទៅ​ក្នុង​ស្រុក​កាណាន នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​កេរ្តិ៍‌អាករ​ជា​មរដក​របស់​យើង​ខ្ញុំ នឹង​នៅ​ឯ​ត្រើយ​ទន្លេ​យ័រដាន់ ខាង‌អាយ​នេះ​វិញ។


ម៉ូសេ លោក​ក៏​ឲ្យ​នគរ​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី នឹង​នគរ​របស់​អុក ជា​ស្តេច​បាសាន គឺ​ស្រុក​ទាំង​មូល តាម​ចំនួន​ទី​ក្រុង​គេ រហូត​ដល់​ព្រំ​ប្រទល់ ព្រម​ទាំង​ទី​ក្រុង នៅ​ព័ទ្ធ​ជុំវិញ​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​កាឌ់ នឹង​ពួក​កូន​ចៅ​រូបេន ហើយ​ដល់​១​ចំហៀង​នៃ​ពូជ​អំបូរ​ម៉ាន៉ាសេ ជា​កូន​យ៉ូសែប


ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្លង​ស្ទឹង​អើណូន​ទៅ មើល អញ​បាន​ប្រគល់​ស៊ីហុន​ជា​សាសន៍​អាម៉ូរី ស្តេច​ក្រុង​ហែសបូន នឹង​ស្រុក​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ចូរ​ចាប់​តាំង​យក​ស្រុក​នោះ​ចុះ ហើយ​ច្បាំង​នឹង​គេ​ទៅ


នោះ​ស៊ីហុន នឹង​បណ្តា​រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក​ទាស់​នឹង​យើង រួច​ច្បាំង​គ្នា​នៅ​ត្រង់​យ៉ាហាស់


នោះ​យើង​ក៏​បែរ​ឡើង តាម​ផ្លូវ​ទៅ​ស្រុក​បាសាន ហើយ​អុក ជា​ស្តេច​ស្រុក​បាសាន នឹង​បណ្តា‌រាស្ត្រ​ទ្រង់​ទាំង​អស់​គ្នា ក៏​ចេញ​មក​ទាស់​នឹង​យើង ហើយ​ច្បាំង​គ្នា​នៅ​ត្រង់​អេទ្រី


នេះ​គឺ​ជា​ក្រឹត្យ‌វិន័យ​ដែល​ម៉ូសេ​បាន​ដាក់​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល


គឺ​នៅ​ខាង‌អាយ​ទន្លេ​យ័រដាន់ ត្រង់​ច្រក​ភ្នំ ទល់​មុខ​នឹង​បេត-ពេអរ ក្នុង​ស្រុក​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​នៅ​ក្រុង​ហែសបូន ជា​អ្នក​ដែល​ម៉ូសេ នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​វាយ ពី​កាល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក


ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន រហូត​ដល់​ភ្នំ​ស៊ីអូន (គឺ​ជា​ភ្នំ​ហ៊ើម៉ូន)


ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​គេ​ឈប់​សំរាក ដូច​ជា​ឯង​ដែរ ហើយ​គេ​បាន​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ រួច​សឹម​ឯង​រាល់​គ្នា​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​ឯង​វិញ ដើម្បី​នឹង​ចាប់​យក​ស្រុក​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​ឲ្យ​មក​ឯង នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​នេះ


ចាប់​តាំង​ពី​ភ្នំ​ហាឡាក ត្រង់​កន្លែង​ដែល​ឡើង​ទៅ​ភ្នំ​សៀរ រហូត​ដល់​ដល់​បាល-កាឌ់ ដែល​នៅ​ក្នុង​វាល​ច្រក​ភ្នំ​ល្បាណូន ត្រង់​ជើង​ភ្នំ​ហ៊ើម៉ូន លោក​ក៏​ចាប់​បាន​ស្តេច​គេ​ទាំង​អស់ ហើយ​វាយ​សំឡាប់​ចោល​ទៅ


ទៅ​ឯ​សាសន៍​កាណាន​ដែល​នៅ​ខាង​កើត ខាង​លិច នឹង​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត ហើយ​សាសន៍​យេប៊ូស​ដែល​នៅ​ស្រុក​ភ្នំ ហើយ​នឹង​សាសន៍​ហេវី​នៅ​ស្រុក​មីសប៉ា នា​ជើង​ភ្នំ​ហ៊ើម៉ូន


ឯ​ពួក​រូបេន នឹង​ពួក​កាឌ់ ព្រម​ទាំង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ឯ​ទៀត នោះ​បាន​ទទួល​មរដក​របស់​គេ ដែល​ម៉ូសេ​បាន​ចែក​ឲ្យ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ តាម​ដែល​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​បាន​ចែក​ដល់​គេ


ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ​បង​ប្អូន​ឯង​បាន​សេចក្ដី​ស្រាក‌ស្រាន្ត​ហើយ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​នឹង​គេ ដូច្នេះ ចូរ​វិល​ទៅ​ឯ​ត្រសាល​របស់​ឯង​រាល់​គ្នា នៅ​ក្នុង​ស្រុក​ជា​កេរ្តិ៍‌អាករ​របស់​ឯង ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចែក​ឲ្យ​ឯង ខាង​នាយ​ទន្លេ​យ័រដាន់​ចុះ


រួច​គេ​ដើរ​តាម​ទី​រហោ‌ស្ថាន​វាង​ព័ទ្ធ​ស្រុក​អេដំម នឹង​ស្រុក​ម៉ូអាប់ តាម​ខាង​កើត​ស្រុក​ម៉ូអាប់​វិញ ហើយ​ដំឡើង​ត្រសាល​នៅ​ខាង​នាយ​ស្ទឹង​អើណូន តែ​មេ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ព្រំ​ស្រុក​ម៉ូអាប់​សោះ ដ្បិត​ស្ទឹង​អើណូន​នោះ ជា​ព្រំ‌ខណ្ឌ​នៃ​ស្រុក​ម៉ូអាប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម