គេទៅដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ នៅទីនោះ គេទួញទំនួញជាខ្លាំង ហើយយ៉ូសែបក៏កាន់ទុក្ខនឹងឪពុកអស់៧ថ្ងៃ
ចោទិយកថា 34:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅអ៊ីស្រាអែលបានយំសោកនឹងម៉ូសេអស់៣០ថ្ងៃ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ រួចវេលាកាន់ទុក្ខនឹងម៉ូសេក៏កន្លងផុតទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រជាជនអ៊ីស្រាអែលបានយំសោកនឹងលោកម៉ូសេអស់សាមសិបថ្ងៃ នៅត្រង់វាលទំនាបស្រុកម៉ូអាប់។ បន្ទាប់មក វេលាកាន់ទុក្ខលោកម៉ូសេក៏ផុតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលនាំគ្នាកាន់ទុក្ខលោកម៉ូសេ អស់រយៈពេលសាមសិបថ្ងៃ នៅវាលទំនាបស្រុកម៉ូអាប់ ពួកគេយំកាន់ទុក្ខលោករហូតទាល់តែផុតកំណត់ពេលសាមសិបថ្ងៃនោះ។ អាល់គីតាប ជនជាតិអ៊ីស្រអែលនាំគ្នាកាន់ទុក្ខម៉ូសា អស់រយៈពេលសាមសិបថ្ងៃ នៅវាលទំនាបស្រុកម៉ូអាប់ ពួកគេយំកាន់ទុក្ខគាត់រហូតទាល់តែផុតកំណត់ ពេលសាមសិបថ្ងៃនោះ។ |
គេទៅដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ នៅទីនោះ គេទួញទំនួញជាខ្លាំង ហើយយ៉ូសែបក៏កាន់ទុក្ខនឹងឪពុកអស់៧ថ្ងៃ
គេរៀបចំឲ្យគាត់ពេញ៤០ថ្ងៃ ដ្បិតគឺគំរបថ្ងៃទាំងនោះ ដែលធ្លាប់ដាក់បារទខ្មោចទាំងប៉ុន្មាន ហើយពួកសាសន៍អេស៊ីព្ទគេនាំគ្នាកាន់ទុក្ខអស់៧០ថ្ងៃ
មនុស្សសុចរិតគេវិនាសទៅ ឥតមានអ្នកណាយកចិត្តទុកដាក់ឡើយ ហើយមនុស្សចិត្តល្អ គេត្រូវយកទៅឥតមានអ្នកណាពិចារណាថា មនុស្សសុចរិតបានដកចេញឲ្យរួចពីចំពោះការអាក្រក់នោះទេ
កាលពួកជំនុំទាំងប៉ុន្មានបានឃើញថា អើរ៉ុនស្លាប់ហើយ នោះពូជពង្សអ៊ីស្រាអែលទាំងអស់គ្នាក៏កាន់ទុក្ខនឹងលោកអស់៣០ថ្ងៃ។
រីឯខ្មោចស្ទេផាន នោះមានពួកមនុស្សខ្លះដែលកោតខ្លាចដល់ព្រះ បាននាំយកទៅកប់ ព្រមទាំងយំសោកនឹងគាត់ជាខ្លាំងផង។
កាលម៉ូសេស្លាប់ទៅនោះបានអាយុ១២០ឆ្នាំហើយ តែភ្នែកលោកមិនខ្សោយ ហើយកំឡាំងមិនបានអន់សោះ
ឯយ៉ូស្វេ ជាកូននុន លោកមានចិត្តពេញដោយប្រាជ្ញា ពីព្រោះម៉ូសេបានដាក់ដៃលើលោក ហើយពួកកូនចៅអ៊ីស្រាអែលក៏ស្តាប់តាម ព្រមទាំងធ្វើដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ
រីឯសាំយូអែលលោកក៏ស្លាប់ទៅ នោះពួកជនជាតិអ៊ីស្រាអែលទាំងអស់ គេមូលគ្នា យំសោកនឹងលោក ហើយបញ្ចុះសពលោកក្នុងម៉ុងរបស់លោកនៅត្រង់រ៉ាម៉ា ឯដាវីឌលោកចេញទៅឯទីរហោស្ថានប៉ារ៉ានវិញ។