Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 34:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កាល​ម៉ូសេ​ស្លាប់​ទៅ​នោះ​បាន​អាយុ​១២០​ឆ្នាំ​ហើយ តែ​ភ្នែក​លោក​មិន​ខ្សោយ ហើយ​កំឡាំង​មិន​បាន​អន់​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 កាល​លោក​ម៉ូសេ​ស្លាប់ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​របស់​លោក​មិនបាន​អន់ ហើយ​កម្លាំង​របស់​លោក​ក៏​មិន​បាន​ថយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពេល​លោក​ម៉ូសេ​ទទួល​មរណ‌ភាព​នោះ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​លោក​មិន​អន់​ទេ រីឯ​កម្លាំង​របស់​លោក ក៏​មិន​ចុះ​អន់‌ថយ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពេល​ម៉ូសា​ស្លាប់​នោះ គាត់​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​គាត់​មិន​អន់​ទេ រីឯ​កម្លាំង​របស់​គាត់ ក៏​មិន​ចុះ​អន់​ថយ​ដែរ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 34:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អ៊ីសាក​គាត់​ចាស់ ហើយ​ភ្នែក​ក៏​ងងឹត​ដល់​ទៅ​មើល​មិន​ឃើញ​ទៀត នោះ​គាត់​ហៅ​អេសាវ​កូន​ច្បង​មក​ដោយ​ពាក្យ​ថា កូន​អើយ អេសាវ​ឆ្លើយ​ថា បាទ


រីឯ​អ៊ីស្រាអែល ភ្នែក​គាត់​ងងឹត​ដោយ‌សារ​ចាស់ គាត់​មើល​មិន​ឃើញ​ច្បាស់​ទេ យ៉ូសែប​ក៏​នាំ​កូន​ចូល​ទៅ​ជិត នោះ​គាត់​ក៏​ឱប​ថើប​វា


លុះ​អ្នក​មាន​អាយុ​គ្រប់​គ្រាន់​ហើយ ទើប​នឹង​ដល់​មរណ‌ភាព​ទៅ ឧបមា​ដូច​ជា​កណ្តាប់​ស្រូវ ដែល​គេ​យក​ចូល​មក​ត្រូវ​រដូវ​កាល


ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ទៀង​ត្រង់ ទ្រង់​ជា​ថ្មដា​នៃ​ខ្ញុំ គ្មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ក្នុង​ទ្រង់​ឡើយ។


ក្នុង​គ្រា​ដែល​ទូល​នឹង​ផារ៉ោន នោះ​ម៉ូសេ​លោក​បាន​អាយុ​៨០​ឆ្នាំ ឯ​អើរ៉ុន​ក៏​បាន​អាយុ​៨៣​ឆ្នាំ​ហើយ។


កាល​លោក​បាន​អាយុ​៤០​ឆ្នាំ​ហើយ នោះ​មាន​ចិត្ត​ភ្នក​នឹក​រឭក ចង់​ទៅ​សួរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​បង​ប្អូន​ខ្លួន


លុះ​ក្រោយ​មក​៤០​ឆ្នាំ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ឲ្យ​លោក​ម៉ូសេ​ឃើញ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​នៅ​គុម្ព​បន្លា​ត្រង់​ទី​រហោ‌ស្ថាន​ភ្នំ​ស៊ី‌ណាយ


លោក​នេះ​បាន​នាំ​គេ​ចេញ ដោយ​ធ្វើ​ការ​អស្ចារ្យ នឹង​ទី​សំគាល់​នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម ហើយ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​រវាង​៤០​ឆ្នាំ


រួច​លោក​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​នេះ អញ​អាយុ​បាន​១២០​ឆ្នាំ​ហើយ អញ​មិន​អាច​នឹង​ចេញ​ចូល​ទៀត​បាន​ទេ ហើយ​ព្រះ‌យេហូវ៉ា​ក៏​មាន​បន្ទូល​មក​អញ​ថា មិន​ត្រូវ​ឲ្យ​អញ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ដែរ


ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​យំ​សោក​នឹង​ម៉ូសេ​អស់​៣០​ថ្ងៃ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ រួច​វេលា​កាន់​ទុក្ខ​នឹង​ម៉ូសេ​ក៏​កន្លង​ផុត​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម