ចោទិយកថា 34:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់ក៏បញ្ចុះសពនៅក្នុងច្រកភ្នំ១ នាស្រុកម៉ូអាប់ ទល់មុខនឹងបេត-ពេអរទៅ តែលុះមកដល់សព្វថ្ងៃនេះ គ្មានអ្នកណាដឹងជាផ្នូរលោកនៅឯណាឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះអង្គក៏បញ្ចុះសពលោកនៅជ្រលងភ្នំមួយ ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងបេត-ពេអរ តែរហូតមកដល់សព្វថ្ងៃ គ្មានអ្នកណាដឹងកន្លែងបញ្ចុះសពរបស់លោកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បញ្ចុះសពលោកនៅជ្រលងភ្នំ ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងបេតពេអ៊រ។ រហូតមកទល់សព្វថ្ងៃនេះ ពុំមាននរណាម្នាក់ស្គាល់ផ្នូររបស់លោកឡើយ។ អាល់គីតាប អុលឡោះតាអាឡាបញ្ចុះសពគាត់នៅជ្រលងភ្នំ ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងបេតពេអ៊រ។ រហូតមកទល់សព្វថ្ងៃនេះពុំមាននរណាម្នាក់ស្គាល់ផ្នូររបស់គាត់ឡើយ។ |
គឺនៅខាងអាយទន្លេយ័រដាន់ ត្រង់ច្រកភ្នំ ទល់មុខនឹងបេត-ពេអរ ក្នុងស្រុករបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅក្រុងហែសបូន ជាអ្នកដែលម៉ូសេ នឹងពួកកូនចៅអ៊ីស្រាអែលបានវាយ ពីកាលគេចេញពីស្រុកអេស៊ីព្ទមក
រីឯមីកែល ជាមហាទេវតា លោកមិនហ៊ានប្តឹងប្រមាថដល់អារក្ស ក្នុងកាលដែលកំពុងតែជជែកនឹងវា ទាំងប្រកែកពីដំណើរសពរបស់លោកម៉ូសេនោះទេ គឺបាននិយាយដូច្នេះវិញថា សូមឲ្យព្រះអម្ចាស់បន្ទោសឯងចុះ