ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 33:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ជា​របស់​ថ្លៃ​វិសេស​នៅ​ភ្នំ​ចាស់​បុរាណ នឹង​ផល​ថ្លៃ​វិសេស​នៅ​ភ្នំ​តូច​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជា​ភោគ​ផល​ដ៏​វិសេស​នៅ​ភ្នំ​ចាស់​បុរាណ និង​ផល​សម្បូរ​ហូរ​ហៀរ​នៅ​ភ្នំ​ដ៏​នៅ​អស់​កល្ប

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្រុក​របស់​គេ​មាន​ភ្នំ​ជុំ​ជិត ធ្វើ​ឲ្យ​ដី​មាន​ជី‌ជាតិ​ល្អ​គ្រប់​ពេល​វេលា។

សូមមើលជំពូក

អាល់គីតាប

ស្រុក​របស់​គេ​មាន​ភ្នំ​ជុំ​ជិត ធ្វើ​ឲ្យ​ដី​មាន​ជី​ជាតិ​ល្អ​គ្រប់​ពេល​វេលា។

សូមមើលជំពូក



ចោទិយ‌កថា 33:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពរ​របស់​ឪពុក​ឯង នោះ​លើស​ជាង​អស់​ទាំង​ពរ​របស់​ពួក​ឰយុកោ​អញ ជា​ពរ​ធំ​ដល់​ព្រំ​ចុង​បង្អស់​របស់​ភ្នំ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ក៏​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​នៃ​អ្នក​ដែល​បាន​ញែក​ចេញ​ពី​ពួក​បង​ប្អូន​វា។


ទ្រង់​ឈរ​ឡើង ក៏​វាស់​ផែនដី ទ្រង់​ក្រឡេក​ទត​ទៅ​ក៏​បណ្តេញ​សាសន៍​ទាំង​ប៉ុន្មាន​ចេញ​ពី​គ្នា ឯ​ភ្នំ​ធំ​ដ៏​នៅ​អស់‌កល្ប​រៀង​មក នោះ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​ភ្នំ​តូច​ដ៏​នៅ​ជា​ដរាប ក៏​ឱន​លំទោន​ចុះ​អស់​ទាំង​ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក


នឹង​ផល​ថ្លៃ​វិសេស​ដែល​កើត​ដោយ‌សារ​ថ្ងៃ ហើយ​ផល​ថ្លៃ​វិសេស​ដែល​កើត​ដោយ‌សារ​ខែ


បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ ដរាប​ដល់​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក មើល អ្នក​ធ្វើ​ស្រែ គេ​រង់‌ចាំ​ផល​វិសេស ដែល​កើត​ពី​ដី​មក ដោយ​សេចក្ដី​អត់‌ធ្មត់ ទាល់​តែ​បាន​ភ្លៀង​ធ្លាក់​មក​ខាង​ដើម​រដូវ នឹង​ចុង​រដូវ​ផង