Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 33:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នឹង​ផល​ថ្ងៃ​វិសេស​ដែល​កើត​ពី​ដី​ដ៏​មាន​ជា​បរិបូរ ហើយ​នឹង​ព្រះ‌គុណ​នៃ​ព្រះ ដែល​ទ្រង់​គង់​នៅ​គុម្ព​បន្លា សូម​ឲ្យ​ទាំង​អស់​នោះ មក​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​ក្រយៅ​ក្បាល​នៃ​អ្នក​ដែល​ត្រូវ​ពង្រាត់​ចេញ​ពី​ពួក​បង​ប្អូន​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដោយ​អំណោយដ៏​វិសេស ដែល​កើត​ពី​ដី​ដ៏​មាន​ជា​បរិបូរ ហើយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​គង់​ក្នុង​គុម្ព​បន្លា។ សូម​ឲ្យពរ​ទាំង​នេះស្ថិត​នៅ​លើ​ក្បាល​របស់​យ៉ូសែប នៅ​លើ​ថ្ងាស​របស់​គាត់ ដែល​ជា​មេ​ក្នុង​ចំណោមពួក​បង​ប្អូន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ទឹក​ដី​របស់​គេ​សម្បូណ៌​ទៅ​ដោយ ភោគ​ទ្រព្យ​ធម្ម‌ជាតិ។ សូម​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​គុម្ពោត សន្ដោស​ដល់​កូន​ចៅ​យ៉ូសែប ដែល​ជា​មេ​ដឹក​នាំ​បងប្អូន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ទឹក​ដី​របស់​គេ​សម្បូណ៌​ទៅ​ដោយ​ភោគ​ទ្រព្យ​ធម្មជាតិ។ សូម​ទ្រង់​ដែល​នៅ​ក្នុង​គុម្ពោត សន្តោស​ដល់​កូន​ចៅ​យូសុះ ដែល​ជា​មេ​ដឹក​នាំ​បង‌ប្អូន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 33:16
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​នោះ​ក៏​មក​ដល់ រួច​ពួក​បង​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង​មក ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ាអែល​ដំឡៃ​ជា​ប្រាក់​២០​ដួង ពួក​នោះ​ក៏​នាំ​យក​គាត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ។


ឯ​ពួក​ម៉ាឌាន​គេ​នាំ​យ៉ូសែប​ទៅ​ដល់​ស្រុក​អេស៊ីព្ទ លក់​ឲ្យ​ប៉ូទី‌ផារ​ជា​មេ‌ទ័ព​របស់​ផារ៉ោន គឺ​ជា​មេ​ក្រុម​រក្សា​អង្គ។


ពួក​បងៗ​ឆ្លើយ​ឡើង​ថា បើ​ដូច្នេះ ឯង​នឹង​គ្រប់‌គ្រង​លើ​យើង​ឬ ឯង​នឹង​ធ្វើ​ជា​ចៅហ្វាយ​លើ​យើង​មែន​ឬ ហើយ​គេ​ក៏​ស្អប់​គាត់​រឹត‌តែ​ខ្លាំង​ឡើង ដោយ​ព្រោះ​សប្តិ នឹង​ពាក្យ​សំដី​របស់​គាត់។


គេ​ក៏​លើក​មក​ជូន​គាត់​ដោយ​ខ្លួន ឲ្យ​អ្នក​ទាំង​នោះ​ដោយ​ខ្លួន ហើយ​ឲ្យ​ពួក​សាសន៍​អេស៊ីព្ទ ដែល​បរិភោគ​ជា​មួយ​នឹង​គាត់ ដោយ​ខ្លួន​ដែរ ពី​ព្រោះ​ពួក​សាសន៍​អេស៊ីព្ទ គេ​គ្មាន​ច្បាប់​នឹង​បរិភោគ​ជា​មួយ​នឹង​ពួក​សាសន៍​ហេព្រើរ​ទេ ព្រោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ពួក​សាសន៍​អេស៊ីព្ទ


ពរ​របស់​ឪពុក​ឯង នោះ​លើស​ជាង​អស់​ទាំង​ពរ​របស់​ពួក​ឰយុកោ​អញ ជា​ពរ​ធំ​ដល់​ព្រំ​ចុង​បង្អស់​របស់​ភ្នំ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ក៏​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​នៃ​អ្នក​ដែល​បាន​ញែក​ចេញ​ពី​ពួក​បង​ប្អូន​វា។


ផែនដី នឹង​សារពើ​នៅ​ផែនដី ជា​របស់​ផង​ព្រះ‌យេហូវ៉ា ព្រម​ទាំង​លោកីយ នឹង​បណ្តា​អ្នក​ដែល​នៅ​លោកីយ​ផង


៙ បើ​កាល​ណា​អញ​ឃ្លាន នោះ​អញ​មិន​ប្រាប់​ដល់​ឯង ពី​ព្រោះ​លោកីយ នឹង​របស់​សព្វ​សារពើ​ក្នុង​លោក ជា​របស់​ផង​អញ


ផ្ទៃ​មេឃ​ជា​របស់​ផង​ទ្រង់ ព្រម​ទាំង​ផែនដី​ផង ឯ​លោកីយ នឹង​សព្វ​សារពើ ដែល​នៅ​ក្នុង​លោកីយ នោះ​គឺ​ទ្រង់​បាន​សង់​ឡើង​ដែរ


នាង​ចាប់​មាន​ផ្ទៃ​ពោះ​ក៏​សំរាល​បាន​កូន​ប្រុស​១ នាង​ឃើញ​កូន​នោះ​ថ្លោស​ល្អ​ក៏​លាក់​ទុក​នៅ​បាន​៣​ខែ


មាន​ឮ​សូរ​ឃីស​នៃ​សេះ​របស់​គេ​ចេញ​ពី​ដាន់​មក កាល​ណា​ឮ​សូរ​សេះ​ខ្លាំង​ពូកែ​របស់​គេ​ស្រែក​កញ្ជ្រៀវ នោះ​ផែនដី​ទាំង​អស់​ក៏​ញ័រ ដ្បិត​គេ​បាន​មក​ហើយ គេ​បាន​ស៊ី​លេប​ស្រុក នឹង​របស់​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក​ផង ព្រម​ទាំង​ទី​ក្រុង នឹង​ពួក​អ្នក​នៅ​ក្នុង​នោះ​ដែរ


ឯ​ពួក​កូន​ចៅ​យ៉ូសែប​តាម​គ្រួ​គេ គឺ​ម៉ាន៉ាសេ​១ នឹង​អេប្រា‌អិម​១


ឯ​ដំណើរ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​គុម្ព​បន្លា ដែល​មាន​នៅ​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​ទេ​ឬ​អី ដែល​ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​លោក​ថា «អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប»


សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខ‌សាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់


ឯ​លោក​ម៉ូសេ​នេះ ដែល​គេ​មិន​ព្រម​ទទួល ដោយ​ថា «តើ​អ្នក​ណា​បាន​តាំង​ឲ្យ​ឯង​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅ‌ក្រម»​ដូច្នេះ គឺ​លោក​នេះ​ហើយ ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​អ្នក​ជួយ​ឲ្យ​រួច ដោយ‌សារ​ព្រះ‌ហស្ត​នៃ​ទេវតា ដែល​លេច​មក​ឲ្យ​លោក​ឃើញ ក្នុង​គុម្ព​បន្លា​នោះ


ដ្បិត​ផែនដី នឹង​របស់​ទាំង​អស់​នៅ​ផែនដី សុទ្ធ​តែ​ជា​របស់​ផង​ព្រះ‌អម្ចាស់


ប៉ុន្តែ បើ​អ្នក​ណា​ប្រាប់​អ្នក​ថា មុខ​នេះ​ជា​ដង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ហើយ នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ ដោយ​យល់​ដល់​អ្នក​ដែល​ប្រាប់​នោះ នឹង​បញ្ញា​ចិត្ត​ផង


គួរ​ឲ្យ​មាន​សំដេច​សង្ឃ​យ៉ាង​នោះ​សំរាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ឥត​ពុត​មាយា ឥត​សៅ‌ហ្មង ដែល​បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម