ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 32:51 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ដោយ​ព្រោះ​ឯង​បាន​រំលង​ទាស់​នឹង​អញ នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល ត្រង់​ទឹក​មេរីបា នៅ​ស្រុក​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន ពី​ព្រោះ​ឯង​មិន​បាន​លើក​អញ​ជា​បរិសុទ្ធ​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រោះ​អ្នក​បាន​រំលង​ទាស់​នឹង​យើង នៅ​កណ្ដាល​ប្រជា‌ជន​អ៊ីស្រា‌អែល ត្រង់​ទឹក​មេរីបា​នៅ​ស្រុក​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន ព្រោះ​អ្នក​មិន​បាន​លើក​យើង​ជា​បរិសុទ្ធ នៅ​កណ្ដាល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទេ ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​នៅ​ក្បែរ​ប្រភព​ទឹក​មេរី‌បា នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់​ចំពោះ​យើង នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​អ្នក​ទាំង​ពីរ​ពុំ​បាន​លើក​តម្កើង​យើង​ជា​ព្រះ​ដ៏វិសុទ្ធ* នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ ។

សូមមើលជំពូក

អាល់គីតាប

កាល​នៅ​ក្បែរ​ប្រភព​ទឹក​មេរី‌បា នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់​ចំពោះ​យើង នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​អ្នក​ទាំង​ពីរ​ពុំ​បាន​លើក​តម្កើង​យើង​ជា​ម្ចាស់​ដ៏​វិសុទ្ធ នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ។

សូមមើលជំពូក



ចោទិយ‌កថា 32:51
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​រាប់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទុក​ជា​បរិសុទ្ធ ព្រម​ទាំង​យក​ទ្រង់​ជា​ទី​ភ័យ​ខ្លាច ហើយ​តក់‌ស្លុត​វិញ


ឯ​ខាង​ត្បូង​នោះ​ចាប់​តាំង​ពី​ក្រុង​តាម៉ារ រហូត​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​ទឹក​ទៅ​ដល់​សមុទ្រ​ធំ​នេះ​ជា​ព្រំ‌ដែន​ខាង​ត្បូង


ម៉ូសេ​ក៏​និយាយ​នឹង​អើរ៉ុន​ថា នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​ថា ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​អញ បាន​លើក​អញ​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​អញ​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ ដូច្នេះ​អើរ៉ុន​ក៏​នៅ​ស្ងៀម


អើរ៉ុន​នឹង​ត្រូវ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ហើយ ដ្បិត​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទេ ពី​ព្រោះ​ឯង​ទាំង​២​នាក់​បាន​ចចេស​នឹង​បង្គាប់​អញ នៅ​ត្រង់​ទឹក​មេរីបា


ពី​ព្រោះ​ឯង​បាន​ធ្វើ​ទាស់​ទទឹង​នឹង​ពាក្យ​អញ​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន ក្នុង​កាល​ដែល​ពួក​ជំនុំ​រក​រឿង​ឈ្លោះ ឯង​មិន​បាន​លើក​អញ​ជា​បរិសុទ្ធ​នៅ​ចំពោះ​មុខ​គេ ត្រង់​ទឹក​ហូរ​នោះ​ឡើយ (គឺ​ជា​ទឹក​មេរីបា នៅ​ស្រុក​កាដេស​ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន)។


ឯ​ចំណែក ដែល​បាន​ចែក​ដល់​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​យូដា​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​គឺ​ខាង​ត្បូង​ទល់​នឹង​ព្រំ​ស្រុក​អេដំម ហើយ​នឹង​ទី​រហោ‌ស្ថាន​ស៊ីន​ខាង​ត្បូង​បំផុត


ដ្បិត​ពេល​វេលា​ដែល​សេចក្ដី​ជំនុំ‌ជំរះ​ត្រូវ​ចាប់​ផ្តើម​ពី​ដំណាក់​នៃ​ព្រះ​ទៅ នោះ​បាន​មក​ដល់​ហើយ បើ​សិន​ជា​ចាប់​តាំង​ពី​យើង​រាល់​គ្នា​ជា​មុន​ដូច្នេះ នោះ​តើ​ចុង​បំផុត​របស់​ពួក​អ្នក ដែល​មិន​ជឿ​តាម​ដំណឹង​ល្អ​នៃ​ព្រះ នឹង​បាន​ជា​យ៉ាង​ដូច​ម្តេច​ទៅ