Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 15:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​ចំណែក ដែល​បាន​ចែក​ដល់​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​យូដា​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​គឺ​ខាង​ត្បូង​ទល់​នឹង​ព្រំ​ស្រុក​អេដំម ហើយ​នឹង​ទី​រហោ‌ស្ថាន​ស៊ីន​ខាង​ត្បូង​បំផុត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ទឹក​ដី​ដែល​ជា​ចំណែក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​យូដា តាម​ពូជ​អំបូរ​របស់​គេ គឺ​ខាង​ត្បូង​ទល់​នឹង​ព្រំ​ប្រទល់​ស្រុក​អេដុម ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខាង​ត្បូង​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ទឹក​ដី​ដែល​ជា​ចំណែក​របស់​កុល‌សម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: ទិស​ខាង​ត្បូង លាត​សន្ធឹង​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​អេដុម ដែល​មាន​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខាង​ត្បូង​បំផុត។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ទឹក​ដី​ដែល​ជា​ចំណែក​របស់​កុល‌សម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: ទិស​ខាង​ត្បូង លាត​សន្ធឹង​រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​អេដុម ដែល​មាន​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខាង​ត្បូង​បំផុត។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 15:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​នាង​លេអា គឺ​រូបេន​ជា​កូន​ច្បង​យ៉ាកុប​១ ស៊ីម្មាន​១ លេវី​១ យូដា​១ អ៊ីសាខារ​១ នឹង​សាប់‌យូល៉ូន​១


នៅ​វេលា​នោះ សាឡូម៉ូន នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គឺ​ជា​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក ចាប់​តាំង​ពី​ទ្វារ​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ គេ​បាន​ធ្វើ​បុណ្យ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា អស់​៧​ថ្ងៃ រួច​រាប់​៧​ថ្ងៃ​ទៀត រួម​ទាំង​អស់​ជា​១៤​ថ្ងៃ


ឯ​ខាង​ត្បូង​នោះ​ចាប់​តាំង​ពី​ក្រុង​តាម៉ារ រហូត​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​ទឹក​ទៅ​ដល់​សមុទ្រ​ធំ​នេះ​ជា​ព្រំ‌ដែន​ខាង​ត្បូង


ហើយ​តាម​ព្រំ​ស្រុក​របស់​រូបេន ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​យូដា។


តែ​កាល​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​ឮ​សំឡេង​យើង​ខ្ញុំ ហើយ​ទ្រង់​ចាត់​ទេវតា​១​មក នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឥឡូវ​នេះ មើល យើង​ខ្ញុំ​នៅ​ត្រង់​កាដេស ជា​ទី​ក្រុង​នៅ​ចុង​ព្រំ​ស្រុក​របស់​ទ្រង់


ពី​ក្រុង​យេរូ‌សាឡិម នឹង​ស្រុក​អេដំម ហើយ​ពី​ខាង​នាយ​ទន្លេ​យ័រដាន់ នឹង​ស្រុក​នៅ​ជុំ‌វិញ​ក្រុង​ទីរ៉ុស នឹង​ស៊ីដូន គឺ​ជា​ហ្វូង​មនុស្ស​យ៉ាង​ធំ ដែល​មូល​មក​ឯ​ទ្រង់ ដោយ​បាន​ឮ​និយាយ​ពី​ការ​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន


គឺ​ដោយ​ព្រោះ​ឯង​បាន​រំលង​ទាស់​នឹង​អញ នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល ត្រង់​ទឹក​មេរីបា នៅ​ស្រុក​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន ពី​ព្រោះ​ឯង​មិន​បាន​លើក​អញ​ជា​បរិសុទ្ធ​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទេ


មរដក​ទាំង​នោះ​គេ​បាន​ចែក​ឲ្យ​ពូជ​អំបូរ​៩ នឹង​ពូជ​អំបូរ​១​ចំហៀង​នោះ ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ


ព្រំ‌ដែន​គេ​ខាង​ត្បូង នោះ​ចាប់​តាំង​ពី​ចុង​ឈូង‌សមុទ្រ​អំបិល​ដែល​បែរ​ទៅ​ខាង​ត្បូង


រួច​ត្រូវ​ឲ្យ​គេ​ចែក​ស្រុក​នោះ​ជា​៧​ចំណែក ឯ​ពួក​យូដា​ត្រូវ​ឲ្យ​គេ​នៅ​ជាប់​ក្នុង​ដែន​ស្រុក​របស់​គេ​ខាង​ត្បូង ហើយ​ពួក​វង្ស​យ៉ូសែប​ត្រូវ​នៅ​ជាប់​ក្នុង​ដែន​ស្រុក​របស់​គេ​ខាង​ជើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម