អេសាយ 8:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ត្រូវឲ្យរាប់ព្រះយេហូវ៉ានៃពួកពលបរិវារទុកជាបរិសុទ្ធ ព្រមទាំងយកទ្រង់ជាទីភ័យខ្លាច ហើយតក់ស្លុតវិញ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 គឺព្រះយេហូវ៉ានៃពលបរិវារហើយ ដែលអ្នករាល់គ្នាចាត់ទុកជាវិសុទ្ធ។ គឺព្រះអង្គជាទីភ័យខ្លាចរបស់អ្នករាល់គ្នា ហើយគឺព្រះអង្គជាទីតក់ស្លុតរបស់អ្នករាល់គ្នាដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ត្រូវឲ្យរាប់ព្រះយេហូវ៉ានៃពួកពលបរិវារទុកជាបរិសុទ្ធ ព្រមទាំងយកព្រះអង្គជាទីភ័យខ្លាច ហើយតក់ស្លុត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 អ្នករាល់គ្នាត្រូវតែទទួលស្គាល់ថា មានតែព្រះអម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះ ដែលជាព្រះដ៏វិសុទ្ធ អ្នករាល់គ្នាត្រូវស្ញែងខ្លាច និងកោតញញើត តែព្រះអង្គប៉ុណ្ណោះ។ សូមមើលជំពូកអាល់គីតាប13 អ្នករាល់គ្នាត្រូវតែទទួលស្គាល់ថា មានតែអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះ ដែលជាម្ចាស់ដ៏វិសុទ្ធ អ្នករាល់គ្នាត្រូវស្ញែងខ្លាច និងកោតញញើត តែទ្រង់ប៉ុណ្ណោះ។ សូមមើលជំពូក |
រួចត្រូវបរិភោគដង្វាយ១ភាគក្នុង១០ ដែលឯងហូតពីទឹកទំពាំងបាយជូរ ពីប្រេង ហើយពីកូនសត្វដែលកើតដំបូង ក្នុងហ្វូងគោ ហ្វូងចៀមឯងទាំងប៉ុន្មាន នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់កន្លែងដែលទ្រង់នឹងរើសសំរាប់នឹងតាំងព្រះនាមទ្រង់ ដើម្បីឲ្យឯងទំលាប់ឲ្យមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ជាដរាប
លោកយកគោ១នឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល ដោយសារពួកអ្នកទាំងនោះ ដោយពាក្យថា អ្នកណាដែលមិនចេញមកតាមសូល ហើយនឹងសាំយូអែល នោះនឹងត្រូវធ្វើដូច្នេះ ដល់គោរបស់អ្នកនោះដែរ ដូច្នេះ សេចក្ដីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើពួកជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់