អស់ទាំងសាសន៍អើយ ចូរស្តាប់សេចក្ដីនេះ មនុស្សទាំងឡាយនៅលោកីយអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ
ចោទិយកថា 32:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱផ្ទៃមេឃអើយ ចូរផ្ទៀងត្រចៀកចុះ ខ្ញុំនឹងបញ្ចេញវាចា ហើយសូមឲ្យផែនដីស្តាប់ពាក្យដែលចេញពីមាត់ខ្ញុំដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱផ្ទៃមេឃអើយ ចូរផ្ទៀងត្រចៀកចុះ ខ្ញុំនឹងថ្លែង ហើយសូមឲ្យផែនដីស្តាប់ពាក្យដែលចេញពីមាត់ខ្ញុំដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ផ្ទៃមេឃអើយ ចូរត្រងត្រាប់ស្ដាប់សេចក្ដី ដែលខ្ញុំនឹងថ្លែង! ផែនដីអើយ ចូរស្ដាប់ពាក្យដែលខ្ញុំនិយាយ! អាល់គីតាប «ផ្ទៃមេឃអើយ ចូរត្រង់ត្រាប់ស្តាប់សេចក្តី ដែលខ្ញុំនឹងថ្លែង! ផែនដីអើយ ចូរស្តាប់ពាក្យដែលខ្ញុំនិយាយ! |
អស់ទាំងសាសន៍អើយ ចូរស្តាប់សេចក្ដីនេះ មនុស្សទាំងឡាយនៅលោកីយអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ
ទ្រង់បង្គាប់ដល់ស្ថានសួគ៌នៅខាងលើ នឹងដល់ផែនដី ដើម្បីជំនុំជំរះរាស្ត្ររបស់ទ្រង់ថា
ឱស្ថានសួគ៌អើយ ចូរស្តាប់ ហើយផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលហើយថា អញបានចិញ្ចឹមបីបាច់រក្សាកូន តែវារាល់គ្នាបានបះបោរនឹងអញវិញ
ឱអស់ទាំងសាសន៍អើយ ចូរឲ្យចូលមកជិត នឹងស្តាប់ចុះ អស់ទាំងប្រជាជាតិអើយ ចូរផ្ទៀងត្រចៀកចុះ ត្រូវឲ្យផែនដី នឹងរបស់សព្វសារពើនៅលើផែនដីស្តាប់ដែរ ព្រមទាំងលោកីយ នឹងរបស់ទាំងប៉ុន្មានដែលកើតចេញពីនោះផង
ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលថា ឱផ្ទៃមេឃអើយ ចូរឲ្យនឹកប្លែកពីដំណើរនេះ ហើយឲ្យភ័យស្បើមចុះ ត្រូវឲ្យមានចិត្តត្រមោចនៅ
ម្នាលផែនដីអើយ ចូរស្តាប់ចុះ មើល អញនឹងនាំសេចក្ដីអាក្រក់មកលើជនជាតិនេះ គឺជាផលនៃគំនិតរបស់គេ ដោយព្រោះគេមិនបានស្តាប់តាមពាក្យរបស់អញទេ ឯចំណែកក្រឹត្យវិន័យរបស់អញ នោះគេបានបោះបង់ចោលហើយ
អញអាងដល់ស្ថានសួគ៌ នឹងផែនដីឲ្យធ្វើជាបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិត នឹងសេចក្ដីស្លាប់ ទាំងព្រះពរ នឹងសេចក្ដីបណ្តាសា នៅមុខឯងរាល់គ្នា ដូច្នេះ ចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង
ដូច្នេះចូរឯងកត់ទំនុកនេះទុកសំរាប់ឯងរាល់គ្នា ហើយបង្ហាត់បង្រៀនដល់ពួកកូនចៅអ៊ីស្រាអែលចុះ ចូរដាក់ទំនុកនេះចុះក្នុងមាត់គេ ដើម្បីឲ្យបានធ្វើជាទីបន្ទាល់នៃអញ ទាស់នឹងពួកកូនចៅអ៊ីស្រាអែល
ចូរទៅប្រមូលពួកចាស់ទុំ ក្នុងពូជអំបូរទាំងប៉ុន្មានរបស់ឯងរាល់គ្នា នឹងពួកនាយកទាំងអស់របស់ឯងរាល់គ្នាមកឯអញ ដើម្បីឲ្យអញបានប្រាប់ពាក្យទាំងនេះ ឲ្យគេស្តាប់ ព្រមទាំងយកស្ថានសួគ៌ នឹងផែនដី ជាទីអាងទាស់នឹងគេផង
រួចម៉ូសេក៏ប្រាប់អស់ទាំងពាក្យក្នុងទំនុកនេះ ឲ្យឮទៅដល់ត្រចៀកនៃពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នារហូតដល់ចប់។
នោះអញអាងដល់ស្ថានសួគ៌ ហើយនឹងផែនដី ឲ្យធ្វើជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា បន្តិចទៀត ឯងរាល់គ្នាត្រូវវិនាសអស់រលីង ចេញពីស្រុកដែលឯងឆ្លងទន្លេយ័រដាន់ ចូលទៅទទួលយកនោះជាមិនខាន នឹងធ្វើឲ្យនៅយូរអង្វែងតទៅទៀតមិនបាន គឺនឹងត្រូវវិនាសទៅទាំងអស់គ្នាវិញ