កេប៊ើរ ជាកូនអ៊ូរី១ ដែលនៅស្រុកកាឡាតជាស្រុករបស់ស៊ីហុន ស្តេចសាសន៍អាម៉ូរី នឹងស្រុករបស់អុក ជាស្តេចបាសាន លោកនោះជានាយកតែ១នៅក្នុងស្រុកនោះ។
ចោទិយកថា 3:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយើងក៏បែរឡើង តាមផ្លូវទៅស្រុកបាសាន ហើយអុក ជាស្តេចស្រុកបាសាន នឹងបណ្តារាស្ត្រទ្រង់ទាំងអស់គ្នា ក៏ចេញមកទាស់នឹងយើង ហើយច្បាំងគ្នានៅត្រង់អេទ្រី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «បន្ទាប់មក យើងក៏បែរឡើងតាមផ្លូវទៅស្រុកបាសាន ហើយអុកជាស្តេចស្រុកបាសានក៏ចេញមកទាស់នឹងយើង គឺស្ដេចបានលើកទ័ពរបស់ទ្រង់ទាំងប៉ុន្មាន មកច្បាំងនៅអេទ្រី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «បន្ទាប់មក ពួកយើងចេញដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ព្រះបាទអុក ជាស្ដេចស្រុកបាសាន បានលើកទ័ពទាំងមូលចេញមកវាយលុកពួកយើង នៅអេទ្រី។ អាល់គីតាប «បន្ទាប់មក ពួកយើងចេញដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ស្តេចអុក ជាស្តេចស្រុកបាសាន បានលើកទ័ពទាំងមូលចេញមកវាយលុកពួកយើង នៅអេទ្រី។ |
កេប៊ើរ ជាកូនអ៊ូរី១ ដែលនៅស្រុកកាឡាតជាស្រុករបស់ស៊ីហុន ស្តេចសាសន៍អាម៉ូរី នឹងស្រុករបស់អុក ជាស្តេចបាសាន លោកនោះជានាយកតែ១នៅក្នុងស្រុកនោះ។
មួយទៀតទ្រង់បានប្រទាននគរ នឹងសាសន៍ផ្សេងៗ ហើយចែកស្រុកទាំងនោះដល់គេ គឺយ៉ាងនោះដែលគេបានស្រុករបស់ស៊ីហុន ជាស្រុករបស់ស្តេចក្រុងហែសបូន នឹងស្រុករបស់អុក ជាស្តេចស្រុកបាសាន
ហើយនឹងអុក ជាស្តេចស្រុកបាសាន ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
គឺពេលក្រោយដែលបានវាយស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន នឹងអុក ជាស្តេចស្រុកបាសានដែលនៅក្នុងអាសថារ៉ូត ត្រង់ទីក្រុងអេទ្រី
នោះស៊ីហុន នឹងបណ្តារាស្ត្រទាំងប៉ុន្មានក៏ចេញមកទាស់នឹងយើង រួចច្បាំងគ្នានៅត្រង់យ៉ាហាស់
យើងបានចាប់យកស្រុកគេ ក៏ចែកជាមរដកដល់ពួករូបេន ពួកកាឌ់ ហើយនឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង
ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកអញថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ ព្រមទាំងរាស្ត្រទាំងប៉ុន្មាន នឹងស្រុករបស់គេផង ត្រូវឲ្យឯងធ្វើដល់គេ ដូចជាបានធ្វើដល់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី នៅក្រុងហែសបូនដែរ
ព្រះយេហូវ៉ាទ្រង់នឹងធ្វើដល់គេ ដូចជាទ្រង់បានធ្វើដល់ស៊ីហុន នឹងអុកជាស្តេចសាសន៍អាម៉ូរី ព្រមទាំងស្រុកគេ ដែលទ្រង់បានបំផ្លាញនោះផង
គេក៏ចាប់យកស្រុករបស់ស្តេចនោះ នឹងស្រុករបស់អុក ជាស្តេចស្រុកបាសាន គឺជាស្តេចសាសន៍អាម៉ូរីទាំង២ ដែលនៅត្រើយទន្លេយ័រដាន់ ទិសខាងកើតទុកជារបស់ផងគេ
រីឯពួកស្តេចទាំងប៉ុន្មាននៅស្រុកនោះ ដែលពួកកូនចៅអ៊ីស្រាអែលបានវាយ ហើយចាប់យកស្រុកគេនៅត្រើយនាយទន្លេយ័រដាន់ទិសខាងកើត ចាប់តាំងពីស្ទឹងអើណូនទៅដល់ភ្នំហ៊ើម៉ូន នឹងស្រុកវាលទាំងអស់នៅខាងកើតនោះ
នឹងអុក ជាស្តេចស្រុកបាសាន ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម នៅក្រុងអាសថារ៉ូត នឹងក្រុងអេទ្រី
ឯដែនរបស់គេ នោះគឺជាស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគររបស់អុក ជាស្តេចស្រុកបាសានទាំងមូល នឹងទីក្រុងទាំង៦០ របស់យ៉ាអ៊ារដែលនៅស្រុកបាសាននោះដែរ
ព្រមទាំងការទាំងប៉ុន្មានដែលទ្រង់បានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំង២ នៅត្រើយទន្លេយ័រដាន់ខាងកើត គឺស៊ីហុនជាស្តេចក្រុងហែសបូន នឹងអុកជាស្តេចស្រុកបាសាន នៅទីក្រុងអាសថារ៉ូត