Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 «បន្ទាប់​មក យើង​ក៏​បែរ​ឡើង​តាម​ផ្លូវ​ទៅ​ស្រុក​បាសាន ហើយ​អុក​ជា​ស្តេច​ស្រុក​បាសាន​ក៏​ចេញ​មក​ទាស់​នឹង​យើង គឺ​ស្ដេច​បាន​លើក​ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន មក​ច្បាំង​នៅ​អេទ្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «បន្ទាប់​មក ពួក​យើង​ចេញ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​បាសាន។ ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​វាយ​លុក​ពួក​យើង នៅ​អេទ្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នោះ​យើង​ក៏​បែរ​ឡើង តាម​ផ្លូវ​ទៅ​ស្រុក​បាសាន ហើយ​អុក ជា​ស្តេច​ស្រុក​បាសាន នឹង​បណ្តា‌រាស្ត្រ​ទ្រង់​ទាំង​អស់​គ្នា ក៏​ចេញ​មក​ទាស់​នឹង​យើង ហើយ​ច្បាំង​គ្នា​នៅ​ត្រង់​អេទ្រី

សូមមើលជំពូក ចម្លង

អាល់គីតាប

1 «បន្ទាប់​មក ពួក​យើង​ចេញ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​បាសាន។ ស្តេច​អុក ជា​ស្តេច​ស្រុក​បាសាន បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​វាយ​លុក​ពួក​យើង នៅ​អេទ្រី។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 3:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កេប៊ើរ​ជា​កូន​អ៊ូរី ដែល​នៅ​ស្រុក​កាឡាត​ជា​ស្រុក​របស់​ស៊ីហុន ស្តេច​សាសន៍​អាម៉ូរី និង​ស្រុក​របស់​អុក ជា​ស្តេច​បាសាន លោក​នោះ​ជា​នាយក​តែ​មួយ​នៅ​ក្នុង​ស្រុក​នោះ។


ព្រះ‌អង្គ​បាន​ប្រទាន​នគរ និង​សាសន៍​នានា​ដល់​ពួក‌គេ ហើយ​ចែក​ស្រុក​ទាំង​អស់​ដល់​ពួក‌គេ។ ដូច្នេះ ពួក‌គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែសបូន និង​ទឹក​ដី​របស់​ព្រះ‌បាទ​អុក ជា​ស្តេច​ស្រុក​បាសាន។


និង​អុក ជា​ស្តេច​ស្រុក​បាសាន ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច


គឺ​ក្រោយ​ពេល​ដែល​លោក​មាន​ជ័យ​ជម្នះ​លើ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ដែល​នៅ​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន​ដែល​នៅ​ក្រុង​អាស‌ថារ៉ូត និង ក្រុង​អេទ្រី ។


ពេល​នោះ ស៊ីហុន​បាន​ចេញ​មក​ទាស់​នឹង​យើង គឺ​ស្ដេច​បាន​លើក​ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន មក​ច្បាំង​នៅ​យ៉ាហាស់


ពេលអ្នក​រាល់​គ្នា​បាន​មក​ដល់​ទី​នេះ នោះ​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន និង​អុក​ជា​ស្តេច​ស្រុក​បាសាន បាន​ចេញ​មក​ច្បាំង​នឹង​យើង ហើយ​យើង​ក៏​បាន​វាយ​ឈ្នះ​គេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "កុំ​ខ្លាច​គេ​ឡើយ ដ្បិត​យើង​បាន​ប្រគល់​ស្ដេច​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក រួម​ទាំង​ប្រជា‌ជន និង​ស្រុក​របស់​គេ​ផង។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​នេះ ដូច​ជា​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី នៅ​ក្រុង​ហែសបូន​ដែរ"។


ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ដល់​គេ ដូច​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ស៊ីហុន និង​អុក ជា​ស្តេច​សាសន៍​អាម៉ូរី និង​ដល់​ស្រុក​របស់​គេ កាល​ព្រះ‌អង្គ​បាន​បំផ្លាញ​គេ។


ពួកគេ​បាន​ចាប់​យក​ស្រុក​របស់​ស្តេច​នេះ និង​ស្រុក​របស់​អុក ជា​ស្តេច​ស្រុក​បាសាន គឺ​ជា​ស្តេច​ទាំង​ពីរ​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ មក​កាន់​កាប់


រីឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ ដែលប្រជា‌ជន​អ៊ីស្រា‌អែល​បាន​វាយ ហើយ​ចាប់​យក​ស្រុករបស់​គេ នៅ​ត្រើយ​នាយ​ទន្លេ​យ័រដាន់​ទិស​ខាង​កើត ចាប់​តាំង​ពី​ស្ទឹង​អើណូន​រហូត​ដល់​ភ្នំ​ហ៊ើរម៉ូន និង​តំបន់អារ៉ា​បា​ទាំង​អស់​នៅ​ខាង​កើត​នោះ


និង​អុក ជា​ស្តេច​ស្រុក​បាសាន ជា​ម្នាក់​ក្នុង​ពួក​ដែល​សល់​ពី​សាសន៍​រេផែម នៅ​ក្រុង​អាស‌ថារ៉ូត និង​ក្រុង​អេទ្រី


ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ពី​ស្រុក​ម៉ា‌ហា‌ណែម ស្រុក​បាសាន​ទាំង​មូល នគរ​ទាំង​មូល​របស់​ព្រះ​បាទ​អុក ជា​ស្តេច​ស្រុក​បាសាន និង​ទី​ក្រុង​ហុក​សិប​របស់​យ៉ាអៀរ ដែល​នៅ​ស្រុក​បាសាន​នោះ​ដែរ


ព្រម​ទាំងកិច្ច​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ពីរ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត គឺ​ព្រះ​បាទ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន និងព្រះ​បាទ​អុក ជា​ស្តេច​ស្រុក​បាសាន នៅ​ទី​ក្រុង​អាស‌ថារ៉ូត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម