ចំណែកនាងបងនិយាយទៅកាន់ប្អូនថា ឪពុកយើងគាត់ចាស់ហើយ គ្មានប្រុសណានៅគ្រប់ក្នុងស្រុកនេះ នឹងចូលមកឯយើងតាមបវេណីផែនដីទេ
ចោទិយកថា 25:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមានបងប្អូនបង្កើតនៅជាមួយគ្នា ហើយម្នាក់ស្លាប់ទៅឥតមានកូន នោះប្រពន្ធរបស់អ្នកដែលស្លាប់មិនត្រូវធ្វើជាប្រពន្ធអ្នកក្រៅណាទេ ត្រូវឲ្យបង ឬប្អូនថ្លៃចូលទៅឯនាង យកធ្វើជាប្រពន្ធ ហើយត្រូវសំរេចដល់នាង តាមការដែលបង ឬប្អូនថ្លៃត្រូវធ្វើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ប្រសិនបើបងប្អូនប្រុសៗនៅជាមួយគ្នា ហើយម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុស នោះប្រពន្ធរបស់អ្នកដែលស្លាប់ មិនត្រូវរៀបការជាមួយអ្នកដទៃក្រៅពីគ្រួសារនោះឡើយ។ ប្អូនថ្លៃរបស់នាងត្រូវចូលទៅឯនាង ហើយយកនាងជាប្រពន្ធ រួចបំពេញកាតព្វកិច្ច តាមការដែលប្អូនថ្លៃត្រូវធ្វើចំពោះនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពេលបងប្អូនប្រុសៗរស់នៅជាមួយគ្នា ប្រសិនបើម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុសទេ ប្រពន្ធរបស់អ្នកស្លាប់នោះពុំអាចរៀបការជាមួយអ្នកដទៃឡើយ។ ប្អូនថ្លៃរបស់នាងត្រូវយកនាងមកធ្វើជាភរិយា ហើយប្រព្រឹត្តចំពោះនាងតាមភារកិច្ចរបស់ខ្លួនជាប្អូនថ្លៃ។ អាល់គីតាប «ពេលបងប្អូនប្រុសៗរស់នៅជាមួយគ្នា ប្រសិនបើម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុសទេ ប្រពន្ធរបស់អ្នកដែលស្លាប់នោះ ពុំអាចរៀបការជាមួយអ្នកដទៃបានឡើយ។ ប្អូនថ្លៃរបស់នាងត្រូវយកនាងមកធ្វើជាភរិយា ហើយប្រព្រឹត្តចំពោះនាងតាមភារកិច្ចរបស់ខ្លួនជាប្អូនថ្លៃ។ |
ចំណែកនាងបងនិយាយទៅកាន់ប្អូនថា ឪពុកយើងគាត់ចាស់ហើយ គ្មានប្រុសណានៅគ្រប់ក្នុងស្រុកនេះ នឹងចូលមកឯយើងតាមបវេណីផែនដីទេ
លោកគ្រូ លោកម៉ូសេបានផ្តាំថា «បើអ្នកណាស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកប្រពន្ធរបស់បង ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន»
លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា «បើបងរបស់អ្នកណាស្លាប់ចោលប្រពន្ធឥតមានកូន នោះត្រូវឲ្យប្អូនយកប្រពន្ធគាត់ ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន»
លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា បើបងអ្នកណាមានប្រពន្ធ ហើយស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកនាងនោះ ដើម្បីនឹងបង្កើតពូជឲ្យបង
នោះន៉ាអូមីនាងឃាត់ថា ចូរវិលទៅវិញចុះ កូនស្រីអើយ ហេតុអ្វីបានជាចង់តាមអញទៅធ្វើអី តើនៅមានកូនក្នុងពោះអញទៀត ដែលនឹងធ្វើជាប្ដីដល់ឯងបានឬអី
ដូច្នេះ ចូរបង្អង់នៅយប់នេះសិន ចាំដល់ព្រឹកឡើង បើគេចង់សំរេចនឹងនាង តាមច្បាប់ជាសាច់ញាតិជិតដិតគ្នា នោះចូរឲ្យគេសំរេចចុះ តែបើអ្នកនោះមិនព្រមទេ នោះខ្ញុំនឹងសំរេចជាសាច់ញាតិជិតដិតនឹងនាងវិញ ខ្ញុំស្បថនឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅដូច្នេះហើយ ចូរដេកនៅទីនេះរហូតដល់ព្រឹកចុះ។
ឯបូអូស ដែលឯងបាននៅជាមួយនឹងពួកស្រីរបស់លោក នោះជាសាច់ញាតិនឹងយើងហើយ មើល នៅយប់នេះឯង លោកនឹងរោយស្រូវឱកនៅទីលាន
លោកសួរថាអ្នកណានេះ នាងឆ្លើយថា ខ្ញុំឈ្មោះរស់ ជាបាវស្រីរបស់លោក សូមបណ្តោយផួយលោកមកដណ្តប់ឲ្យបាវស្រីផង ដ្បិតលោកជាអ្នកមានច្បាប់នឹងលោះបាន
បូអូសជំរាបថា នៅថ្ងៃណាដែលបងទិញដីនោះពីន៉ាអូមី នោះត្រូវទិញពីនាងរស់ ជាសាសន៍ម៉ូអាប់ ប្រពន្ធរបស់បងប្អូនយើង ដែលស្លាប់នោះដែរ ដើម្បីនឹងបង្កើតឈ្មោះអ្នកនោះ នៅក្នុងមរដកគាត់ឡើងវិញ