ហើយហេតុអ្វីបានជាយើងខ្ញុំមិនថា ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង ដូចជាគេនិយាយបង្កាច់យើងខ្ញុំ ហើយខ្លះប្រកាន់ថា យើងខ្ញុំប្រដៅដូច្នោះមែននោះ ឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ។
ចោទិយកថា 25:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកាលណាមនុស្សកំពុងតែប្រវាយគ្នា ហើយប្រពន្ធអ្នកមួយចូលមកចង់ជួយដោះប្ដីខ្លួនពីកណ្តាប់ដៃនៃអ្នកដែលវាយ រួចនាងលូកដៃទៅចាប់ត្រង់កេរខ្មាសរបស់អ្នកនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «នៅពេលបុរសកំពុងប្រវាយតប់គ្នា ហើយប្រពន្ធរបស់បុរសម្នាក់ ចូលមកជួយសង្គ្រោះប្តីរបស់ខ្លួនពីកណ្ដាប់ដៃរបស់អ្នកដែលវាយ រួចនាងលូកដៃទៅចាប់ត្រង់កេរខ្មាសរបស់អ្នកនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នៅពេលបុរសពីរនាក់កំពុងបោកចំបាប់គ្នា ប្រសិនបើប្រពន្ធរបស់បុរសម្នាក់ចូលទៅជួយប្ដីរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់គូវិវាទ ដោយចាប់ទាញកេរខ្មាសរបស់បុរសម្នាក់ទៀត អាល់គីតាប «នៅពេលបុរសពីរនាក់កំពុងបោកចំបាប់គ្នា ប្រសិនបើប្រពន្ធរបស់បុរសម្នាក់ ចូលទៅជួយប្ដីរបស់ខ្លួនឲ្យរួចពីកណ្តាប់ដៃរបស់គូវិវាទ ដោយចាប់ទាញកេរខ្មាសរបស់បុរសម្នាក់ទៀត |
ហើយហេតុអ្វីបានជាយើងខ្ញុំមិនថា ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង ដូចជាគេនិយាយបង្កាច់យើងខ្ញុំ ហើយខ្លះប្រកាន់ថា យើងខ្ញុំប្រដៅដូច្នោះមែននោះ ឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ។
រួចនៅក្នុងសាសន៍អ៊ីស្រាអែល គេនឹងហៅអ្នកនោះថា ជាគ្រួមនុស្សដែលត្រូវគេដោះស្បែកជើងចេញ។
ឯពួកស្រីៗ នោះខ្ញុំក៏ចង់ឲ្យគេតែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន មិនមែនជាអ្នកតែងខ្លួន ដោយក្រងសក់ ឬពាក់មាស កែវមុក្តា ឬសំលៀកបំពាក់យ៉ាងថ្លៃពេកនោះឡើយ