ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 22:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​អ្នក​ទាំង​២​ចេញ​ទៅ​ឯ​ទ្វារ​ក្រុង ចោល​សំឡាប់​នឹង​ថ្ម​ទៅ គឺ​នាង​នោះ ដោយ​ព្រោះ​នៅ​ក្នុង​ទី​ក្រុង តែ​មិន​បាន​ស្រែក​សោះ ហើយ​មនុស្ស​ប្រុស​នោះ ដោយ​ព្រោះ​បាន​បន្ទាប‌បន្ថោក​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន គឺ​យ៉ាង​នោះ​ដែល​ឯង​ត្រូវ​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​អ្នក​រាល់​គ្នា​ត្រូវ​នាំ​អ្នក​ទាំង​ពីរ​ចេញ​ទៅ​ទ្វារ​ក្រុង ហើយ​ចោល​សម្លាប់​នឹង​ថ្ម​ទៅ នាង​មាន​ទោស ដោយ​ព្រោះ​នៅ​ក្នុង​ទី​ក្រុង ហើយ​មិន​បាន​ស្រែក​ឲ្យ​គេ​ជួយ ឯ​បុរស​នោះ ដោយ​ព្រោះ​បាន​រំលោភ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​ត្រូវ​នាំ​ជន​ទាំង​ពីរ​នេះ​ចេញ​ពី​ទីក្រុង ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ។ នាង​មាន​ទោស ព្រោះ​តែ​មិន​បាន​ស្រែក​ហៅ​អ្នក​ក្រុង​ឲ្យ​ជួយ រីឯ​បុរស​នោះ​មាន​ទោស ព្រោះ​តែ​បាន​រំលោភ​លើ​គូ​ដណ្ដឹង​របស់​អ្នក​ដទៃ។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​ត្រូវ​នាំ​ជន​ទាំង​ពីរ​នេះ​ចេញ​ពី​ទី​ក្រុង ហើយ​យក​ដុំ​ថ្ម គប់​សម្លាប់​ចោល​ទៅ។ នាង​មាន​ទោស ព្រោះ​តែ​មិន​បាន​ស្រែក​ហៅ​អ្នក​ក្រុង​ឲ្យ​ជួយ រីឯ​បុរស​នោះ​មាន​ទោស ព្រោះ​តែ​បាន​រំលោភ​លើ​គូ​ដណ្តឹង​របស់​អ្នក​ដទៃ។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

សូមមើលជំពូក



ចោទិយ‌កថា 22:24
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​មក​ខ្ញុំ ពី​ព្រោះ​ដល់​កំណត់​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ឯ​នាង


ដ្បិត​យ៉ាង​នោះ​ជា​ការ​មាន​ទោស​យ៉ាង​ធ្ងន់ ជា​សេចក្ដី​ទុច្ចរិត​ដែល​គួរ​ឲ្យ​ពួក​ចៅ‌ក្រម​ធ្វើ​ទោស


នោះ​អញ​នឹង​ជំនុំ‌ជំរះ​ឯង ដូច​ជា​គួរ​ជំនុំ‌ជំរះ​ដល់​ស្រី​ដែល​ផិត​ប្ដី ហើយ​កំចាយ​ឈាម​ផង អញ​នឹង​ទំលាក់​ឈាម​ទៅ​លើ​ឯង ដោយ​សេចក្ដី​ក្រោធ នឹង​សេចក្ដី​ប្រចណ្ឌ


ឯ​អ្នក​ណា​ដែល​សហាយ‌ស្មន់​នឹង​ប្រពន្ធ​គេ គឺ​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​ត្រូវ​សំឡាប់​ចេញ​ទាំង​ប្រុស​ទាំង​ស្រី​ជា​មិន​ខាន


កាល​ដែល​គាត់​កំពុង​តែ​គិត​ពី​ការ​នោះ ស្រាប់​តែ​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់ លេច​មក​ពន្យល់​សប្តិ ប្រាប់​គាត់​ថា យ៉ូសែប ពូជ​ហ្លួង​ដាវីឌ​អើយ កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ


លុះ​យ៉ូសែប​ភ្ញាក់​ពី​ដេក​ឡើង នោះ​គាត់​ក៏​ធ្វើ​តាម​បង្គាប់​របស់​ទេវតា​នៃ​ព្រះ‌អម្ចាស់ គឺ​គាត់​យក​ប្រពន្ធ​មក​នៅ​ជា​មួយ


ឯ​ចំណែក​ពួក​អ្នក​ខាង​ក្រៅ នោះ​ព្រះ​នឹង​ជំនុំ‌ជំរះ​គេ ហើយ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បណ្តេញ​មនុស្ស​អាក្រក់​នោះ ពី​ពួក​អ្នក​រាល់​គ្នា​ចេញ។


តែ​អ្នក​រាល់​គ្នា​នៅ​តែ​មាន​ចិត្ត​ធំ ឥត​កើត​ទុក្ខ​ព្រួយ ដើម្បី​នឹង​ដក​អ្នក​ដែល​ប្រព្រឹត្ត​ការ​នោះ ឲ្យ​ថយ​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ឡើយ


ឯ​ហោរា ឬ​អ្នក​យល់​សប្តិ​នោះ​ត្រូវ​តែ​សំឡាប់​ចោល​ទៅ ពី​ព្រោះ​បាន​ល្បួង​ឲ្យ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​លោះ​ឲ្យ​រួច​ពី​ផ្ទះ​ពួក​បាវ​បំរើ​ផង អ្នក​នោះ​ចង់​តែ​ទាញ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ចេញ ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បង្គាប់​ឲ្យ​ដើរ​តាម​នោះ​ទេ យ៉ាង​នោះ​ឯង​នឹង​បាន​បំបាត់​សេចក្ដី​អាក្រក់​ចេញ​ពី​ពួក​ឯង​ទៅ។


ត្រូវ​ឲ្យ​ស្មរ​បន្ទាល់​ទាំង​នោះ​ដាក់​ដៃ​ជា​មុន​គេ ដើម្បី​នឹង​សំឡាប់​ចោល រួច​សឹម​ឲ្យ​ពួក​បណ្តាជន​គ្រប់​គ្នា​ជា​ខាង​ក្រោយ គឺ​យ៉ាង​ដូច្នោះ​ដែល​ឯង​ត្រូវ​បំបាត់​សេចក្ដី​អាក្រក់​ពី​ពួក​ឯង​ចេញ។


លុះ​ក្រោយ​ទៅ បើ​មិន​ចូល​ចិត្ត​នឹង​នាង​វិញ នោះ​ត្រូវ​បើក​ឲ្យ​ទៅ​តាម​តែ​ចិត្ត មិន​ត្រូវ​លក់​នាង ឬ​ប្រព្រឹត្ត​នឹង​នាង​ទុក​ដូច​ជា​បាវ​បំរើ​ឡើយ ដ្បិត​ឯង​បាន​បន្ទាប​នាង​ហើយ។


បើ​មាន​ស្រី​ក្រមុំ​ណា​ដែល​មាន​គេ​ដណ្តឹង​ហើយ ស្រាប់​តែ​មាន​ប្រុស​ណា​ប្រទះ​ឃើញ​នាង​នៅ​ក្នុង​ទី​ក្រុង ហើយ​ចាប់​យក​ទៅ​រួម​ដំណេក​នឹង​នាង


ប៉ុន្តែ​បើ​មនុស្ស​ប្រុស​នោះ​បាន​ប្រទះ​ឃើញ​នាង​ដែល​មាន​គេ​ដណ្តឹង​ហើយ នៅ​ឯ​ទី​វាល​វិញ រួច​ចាប់​បង្ខំ​ដេក​នឹង​នាង​ទៅ នោះ​ត្រូវ​ស្លាប់​តែ​ខាង​ប្រុស​ដែល​បាន​ដេក​នឹង​នាង​ប៉ុណ្ណោះ