Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 22:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ប៉ុន្តែ​បើ​មនុស្ស​ប្រុស​នោះ​បាន​ប្រទះ​ឃើញ​នាង​ដែល​មាន​គេ​ដណ្តឹង​ហើយ នៅ​ឯ​ទី​វាល​វិញ រួច​ចាប់​បង្ខំ​ដេក​នឹង​នាង​ទៅ នោះ​ត្រូវ​ស្លាប់​តែ​ខាង​ប្រុស​ដែល​បាន​ដេក​នឹង​នាង​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ប៉ុន្តែ ប្រសិន‌បើ​បុរស​នោះ​បាន​ជួប​នាង​ក្រមុំ​ដែល​មាន​គេ​ដណ្ដឹង​ហើយ​នៅ​ឯ​ទី​វាល រួច​ចាប់​បង្ខំ​រួម​ដំណេក​ជា‌មួយ​នាង នោះ​មាន​តែ​បុរស​ដែលរួម​ដំណេក​ជា‌មួយ​នាង​ប៉ុណ្ណោះ​ដែល​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ប៉ុន្តែ ប្រសិន​បើ​បុរស​នោះ​ជួប​ស្ត្រី​ក្រមុំ ដែល​មាន​គូ​ដណ្ដឹង​នៅ​វាល​ស្រែ​វិញ ហើយ​ចាប់​នាង​រំលោភ។ បុរស​ដែល​រំលោភ​នាង ត្រូវ​មាន​ទោស​ដល់​ស្លាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ប៉ុន្តែ ប្រសិន​បើ​បុរស​នោះ​ជួប​ស្ត្រី​ក្រមុំ​ដែល​មាន​គូ​ដណ្តឹង​នៅ​វាល​ស្រែ​វិញ ហើយ​ចាប់​នាង​រំលោភ។ បុរស​ដែល​រំលោភ​លើ​នាង ត្រូវ​មាន​ទោស​ដល់​ស្លាប់។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 22:25
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អាំណូន​មិន​ព្រម​ស្តាប់​នាង​ឡើយ គឺ​បាន​ចាប់​បង្ខំ​ដេក​នឹង​នាង​ទៅ ដោយ​ទ្រង់​មាន​កំឡាំង​ច្រើន​ជាង។


រីឯ​កំណើត​ព្រះ‌យេស៊ូវ​គ្រីស្ទ នោះ​បាន​កើត​មក​យ៉ាង​ដូច្នេះ គឺ​នាង​ម៉ារា មាតា​ទ្រង់ កាល​ដែល​យ៉ូសែប​បាន​ដណ្តឹង​នាង​ហើយ នោះ​នាង​មាន​គភ៌ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មុន​ដែល​បាន​នៅ​ជា​មួយ​គ្នា


នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​អ្នក​ទាំង​២​ចេញ​ទៅ​ឯ​ទ្វារ​ក្រុង ចោល​សំឡាប់​នឹង​ថ្ម​ទៅ គឺ​នាង​នោះ ដោយ​ព្រោះ​នៅ​ក្នុង​ទី​ក្រុង តែ​មិន​បាន​ស្រែក​សោះ ហើយ​មនុស្ស​ប្រុស​នោះ ដោយ​ព្រោះ​បាន​បន្ទាប‌បន្ថោក​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន គឺ​យ៉ាង​នោះ​ដែល​ឯង​ត្រូវ​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ


តែ​ឯ​នាង​នោះ មិន​ត្រូវ​ឲ្យ​ធ្វើ​ទោស​អ្វី​ឡើយ នាង​គ្មាន​បាប​ណា​ដែល​គួរ​ឲ្យ​ស្លាប់​ទេ ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​កាល​មនុស្ស​ណា​មួយ ស្ទុះ​ទៅ​សំឡាប់​អ្នក​ជិត​ខាង​ខ្លួន​ដូច្នោះ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម