រីឯហ៊ីរ៉ាម ជាស្តេចស្រុកទីរ៉ុស ទ្រង់ចាត់ពួកមហាតលិកឲ្យមកគាល់សាឡូម៉ូន ដោយឮថា គេបានចាក់ប្រេងតាំងសាឡូម៉ូនឡើង ជាស្ដេចជំនួសបិតាទ្រង់ ពីព្រោះហ៊ីរ៉ាមទ្រង់បានស្រឡាញ់ដាវីឌ តាំងតែពីដើមមក
ចោទិយកថា 20:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាពួកក្រុងនោះឆ្លើយមកថា ចង់មេត្រីនឹងឯង ហើយគេបើកឲ្យឯងចូល នោះត្រូវឲ្យមនុស្សទាំងប៉ុន្មានដែលឃើញមានក្នុងទីក្រុងនោះ បានចំណុះ ហើយបំរើឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកក្រុងនោះឆ្លើយមកអ្នកដោយសន្ដិភាព ហើយគេបើកទ្វារក្រុងចុះចូលនឹងអ្នក នោះមនុស្សទាំងប៉ុន្មានដែលឃើញមានក្នុងក្រុងនោះ ត្រូវតែចំណុះអ្នក ហើយបម្រើអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកក្រុងនោះយល់ព្រមទទួលសំណើ ហើយបើកទ្វារក្រុងឲ្យអ្នកចូល ប្រជាជនទាំងមូលក្នុងក្រុងនោះត្រូវតែចំណុះអ្នក ហើយធ្វើការបម្រើអ្នក។ អាល់គីតាប ប្រសិនបើអ្នកក្រុងនោះយល់ព្រមទទួលសំណើ ហើយបើកទ្វារក្រុងឲ្យអ្នកចូល ប្រជាជនទាំងមូលក្នុងក្រុងនោះ ត្រូវតែចំណុះអ្នក ហើយធ្វើការបម្រើអ្នក។ |
រីឯហ៊ីរ៉ាម ជាស្តេចស្រុកទីរ៉ុស ទ្រង់ចាត់ពួកមហាតលិកឲ្យមកគាល់សាឡូម៉ូន ដោយឮថា គេបានចាក់ប្រេងតាំងសាឡូម៉ូនឡើង ជាស្ដេចជំនួសបិតាទ្រង់ ពីព្រោះហ៊ីរ៉ាមទ្រង់បានស្រឡាញ់ដាវីឌ តាំងតែពីដើមមក
លោកទូលឆ្លើយថា មិនត្រូវប្រហារគេទេ តើនឹងវាយសំឡាប់ពួកឈ្លើយ ដែលចាប់ក្នុងការសង្គ្រាមឬអី សូមដាក់នំបុ័ង នឹងទឹកមក នៅមុខគេឲ្យបរិភោគវិញ រួចឲ្យត្រឡប់ទៅឯចៅហ្វាយគេទៅ
ខ្ញុំចូលចិត្តខាងសេចក្ដីសុខ តែកាលណាខ្ញុំថាទៅ នោះគេចូលចិត្តតែចង់ច្បាំងវិញ។
ប៉ុន្តែ ពួកអ្នកស្រុករបស់លោក គេស្អប់លោកណាស់ ក៏ចាត់សារឲ្យទៅតាមក្រោយលោក ទូលថា យើងរាល់គ្នាមិនចង់ឲ្យមនុស្សនេះសោយរាជ្យលើយើងទេ
កាលណាឯងចូលទៅជិត រៀបនឹងច្បាំងនឹងទីក្រុងណា នោះត្រូវប្រកាសប្រាប់សេចក្ដីមេត្រីដល់គេជាមុន
តែបើគេមិនព្រមចងមេត្រីនឹងឯងទេ គឺបែរជាច្បាំងតវិញ នោះត្រូវឲ្យឯងឡោមព័ទ្ធទីក្រុងនោះចុះ
តែគេមិនបានបណ្តេញពួកសាសន៍កាណាន ដែលនៅក្រុងកេស៊ើរចេញទេ ពួកសាសន៍នោះគេនៅជាមួយនឹងពួកអេប្រាអិម ដរាបដល់សព្វថ្ងៃនេះ ហើយក៏ត្រឡប់ជាអ្នកបំរើដល់ពួកអេប្រាអិមទាំងបង្ខំ។
នៅថ្ងៃនោះឯង យ៉ូស្វេបានដំរូវគេឲ្យធ្វើជាពួកអ្នកកាប់ឧស ហើយរែកទឹកដល់ពួកជំនុំ នឹងសំរាប់អាសនានៃព្រះយេហូវ៉ា នៅគ្រប់កន្លែងណាដែលទ្រង់សព្វព្រះហឫទ័យចង់រើស ដរាបដល់សព្វថ្ងៃនេះ។
នោះគេឆ្លើយតបទៅយ៉ូស្វេថា យើងខ្ញុំជាបាវបំរើលោកពិត តែយ៉ូស្វេសួរគេថា តើអ្នករាល់គ្នាជាសាសន៍ណា ហើយមកពីណា
គេក៏ជំរាបថា យើងខ្ញុំប្របាទបានមកពីស្រុកឆ្ងាយណាស់ ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃលោក ដ្បិតយើងខ្ញុំបានឮល្បីព្រះនាមទ្រង់ នឹងពីអស់ទាំងការដែលទ្រង់បានធ្វើនៅស្រុកអេស៊ីព្ទហើយ
តែលុះកាលសាសន៍អ៊ីស្រាអែលបានមានកំឡាំងឡើង នោះគេក៏ចាប់ពួកសាសន៍កាណានឲ្យធ្វើការបំរើគេ ឥតបានបណ្តេញទាំងអស់ទេ។