Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 20:11 - អាល់គីតាប

11 ប្រសិន​បើ​អ្នក​ក្រុង​នោះ​យល់​ព្រម​ទទួល​សំណើ ហើយ​បើក​ទ្វារ​ក្រុង​ឲ្យ​អ្នក​ចូល ប្រជា‌ជន​ទាំង​មូល​ក្នុង​ក្រុង​នោះ ត្រូវ​តែ​ចំណុះ​អ្នក ហើយ​ធ្វើ​ការ​បម្រើ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប្រសិន‌បើអ្នក​ក្រុង​នោះ​ឆ្លើយ​មក​អ្នក​ដោយ​សន្ដិភាព ហើយ​គេ​បើក​ទ្វារ​ក្រុង​ចុះ​ចូល​នឹង​អ្នក នោះ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​ក្នុង​ក្រុង​នោះ ត្រូវ​តែ​ចំណុះ​អ្នក ហើយ​បម្រើ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប្រសិន​បើ​អ្នក​ក្រុង​នោះ​យល់​ព្រម​ទទួល​សំណើ ហើយ​បើក​ទ្វារ​ក្រុង​ឲ្យ​អ្នក​ចូល ប្រជា‌ជន​ទាំង​មូល​ក្នុង​ក្រុង​នោះ​ត្រូវ​តែ​ចំណុះ​អ្នក ហើយ​ធ្វើ​ការ​បម្រើ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 បើ‌សិន​ជា​ពួក​ក្រុង​នោះ​ឆ្លើយ​មក​ថា ចង់​មេត្រី​នឹង​ឯង ហើយ​គេ​បើក​ឲ្យ​ឯង​ចូល នោះ​ត្រូវ​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​ក្នុង​ទី​ក្រុង​នោះ បាន​ចំណុះ ហើយ​បំរើ​ឯង

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 20:11
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស និង​ជា​មិត្ត‌ភក្តិ​ដ៏​ជិត​ស្និទ្ធ​របស់​ស្តេច​ទត ជ្រាប​ថា​គេ​បាន​តែង​តាំង​ស្តេច​ស៊ូឡៃ‌ម៉ាន ឲ្យ​ស្នង​រាជ្យ​របស់​ទត​ជា​បិតា គាត់​ក៏​ចាត់​អ្នក​បម្រើ​ទៅ​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន។


គាត់​ជម្រាប​ស្តេច​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​ពួក​គេ​ធ្វើ​អ្វី តើ​ស្តេច​គួរ​ប្រហារ​ជីវិត​ឈ្លើយ​សឹក​ដោយ​មុខ​ដាវ​ឬ​ដោយ​ព្រួញ? សូម​ស្តេច​ប្រទាន​នំបុ័ង និង​ទឹក​ឲ្យ​ពួក​គេ​បរិភោគ រួច​លែង​ពួក​គេ​ឲ្យ​វិល​ទៅ​ជួប​ចៅ‌ហ្វាយ​របស់​ខ្លួន​វិញ​ចុះ»។


ពេល​ខ្ញុំ​និយាយ​ពី​សន្តិ‌ភាព ពួក​គេ​បែរ​ជា​ប្រកាស​សង្គ្រាម​ទៅ​វិញ។


រីឯ​អ្នក​ស្រុក​នោះ​ស្អប់​គាត់ បាន​ជា​គេ​ចាត់​អ្នក​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ​នាំ​ពាក្យ​ថា “យើង​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​នេះ​ធ្វើ​ស្ដេច​លើ​យើង​ខ្ញុំ​ជា​ដាច់​ខាត”។


«ពេល​ណា​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​វាយ​យក​ក្រុង​នោះ ត្រូវ​ស្នើ​ឲ្យ​ពួក​គេ​ចុះ​ចូល​ជា​មុន​សិន។


ប្រសិន​បើ​អ្នក​ក្រុង​នោះ​មិន​ព្រម​ទទួល​សំណើ ហើយ​ចង់​ធ្វើ​សឹក​ជា​មួយ​អ្នក ត្រូវ​ឡោម​ព័ទ្ធ​ទី​ក្រុង


កូន​ចៅ​អេប្រា‌អ៊ីម​ពុំ​បាន​បណ្តេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​កេស៊ើរ​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កាណាន​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អេប្រា‌អ៊ីម មក​ទល់​សព្វ​ថ្ងៃ ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។


នៅ​ថ្ងៃ​នោះ យ៉ូស្វេ​បាន​ប្រើ​ពួក​គេ​ឲ្យ​ពុះ​អុស ដង​ទឹក សម្រាប់​សហគមន៍ និង​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា។ រហូត​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​បន្ត​បំពេញ​មុខ‌ងារ​នេះ​នៅ​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស។


ប៉ុន្តែ ពួក​គេ​ជម្រាប​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​អ្នក»។ យ៉ូស្វេ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជា​នរណា? អ្នក​រាល់​គ្នា​មក​ពី​ណា»?។


ពួក​គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ព្រោះ​តែ​នាម​ដ៏​ល្បី​នៃអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក គឺ​យើង​ខ្ញុំ​បាន​ឮ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប


ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​កម្លាំង គេ​ពុំ​បណ្តេញ​ជន‌ជាតិ​កាណាន​ចេញ​ពី​នោះ​ទេ តែ​គេ​បង្ខំ​ពួក​នោះ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម