Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 9:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​គេ​ឆ្លើយ​តប​ទៅ​យ៉ូស្វេ​ថា យើង​ខ្ញុំ​ជា​បាវ​បំរើ​លោក​ពិត តែ​យ៉ូស្វេ​សួរ​គេ​ថា តើ​អ្នក​រាល់​គ្នា​ជា​សាសន៍​ណា ហើយ​មក​ពី​ណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គេ​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​ជា​បាវ​បម្រើ​របស់​លោក»។ លោក​យ៉ូស្វេ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជា​សាសន៍​ណា ហើយ​មក​ពី​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប៉ុន្តែ ពួក​គេ​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​លោក»។ លោក​យ៉ូស្វេ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជា​នរណា? អ្នក​រាល់​គ្នា​មក​ពី​ណា»?

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ប៉ុន្តែ ពួក​គេ​ជម្រាប​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​អ្នក»។ យ៉ូស្វេ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជា​នរណា? អ្នក​រាល់​គ្នា​មក​ពី​ណា»?។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 9:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ឧកញ៉ា​វាំង នឹង​ចៅហ្វាយ​ទី​ក្រុង ព្រម​ទាំង​ពួក​ចាស់‌ទុំ នឹង​ពួក​អ្នក​ដែល​បាន​បី‌បាច់‌រក្សា​ពួក​បុត្រា ក៏​ចាត់​គេ​ឲ្យ​ទៅ​ជំរាប​យេហ៊ូវ​ថា យើង​ខ្ញុំ​រាល់​គ្នា ជា​អ្នក​បំរើ​របស់​លោក នឹង​ធ្វើ​តាម​តែ​លោក​បង្គាប់​គ្រប់​ជំពូក យើង​ខ្ញុំ​មិន​ព្រម​តាំង​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ស្តេច​ទេ សូម​លោក​ធ្វើ​តាម​តែ​សេចក្ដី​ដែល​លោក​គិត​ឃើញ​ថា​ល្អ​ចុះ


បើ‌សិន​ជា​ពួក​ក្រុង​នោះ​ឆ្លើយ​មក​ថា ចង់​មេត្រី​នឹង​ឯង ហើយ​គេ​បើក​ឲ្យ​ឯង​ចូល នោះ​ត្រូវ​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​ក្នុង​ទី​ក្រុង​នោះ បាន​ចំណុះ ហើយ​បំរើ​ឯង


នោះ​ពួក​ក្រុង​គីបៀន​ក៏​ចាត់​គេ​មក​ឯ​យ៉ូស្វេ នៅ​ទី​ដំឡើង​ត្រសាល​ត្រង់​គីល‌កាល ជំរាប​ថា សូម​កុំ​បង្អង់​ដល់​ពួក​អ្នក​បំរើ​របស់​លោក​ឡើយ សូម​ឡើង​មក​ជា​ប្រញាប់ ដើម្បី​នឹង​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ពួក​ស្ដេច​សាសន៍​អាម៉ូរី​ទាំង​អស់​ដែល​នៅ​ស្រុក​ភ្នំ គេ​បាន​ប្រមូល​គ្នា​មក​ទាស់​នឹង​យើង​ខ្ញុំ​ហើយ


ដូច្នេះ​ពួក​ចាស់‌ទុំ នឹង​ពួក​អ្នក​ស្រុក​យើង​ខ្ញុំ​ទាំង​អស់ គេ​បាន​ប្រាប់​យើង​ខ្ញុំ​ថា ចូរ​យក​ស្បៀង​អាហារ​ជាប់​នឹង​ខ្លួន​សំរាប់​តាម​ផ្លូវ ទៅ​ជួប​នឹង​លោក​ជំរាប​ថា យើង​ខ្ញុំ​ជា​បាវ​បំរើ​លោក​ហើយ ដូច្នេះ សូម​តាំង​សញ្ញា​នឹង​យើង​ខ្ញុំ​ចុះ


ដូច្នេះ​ឯង​រាល់​គ្នា​ត្រូវ​បណ្តាសា​ឥឡូវ ពួក​ឯង​រាល់​គ្នា​នឹង​មិន​ដែល​រួច​ពី​ការ​ជា​បាវ​បំរើ​ឡើយ គឺ​ត្រូវ​កាប់​ឧស ហើយ​រែក​ទឹក​សំរាប់​ដំណាក់​ព្រះ​នៃ​អញ​ជានិច្ច


ឥឡូវ​នេះ មើល​យើង​ខ្ញុំ​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ហើយ សូម​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​ដែល​លោក​គិត​ថា​ស្រួល ហើយ​ត្រឹម‌ត្រូវ​ចុះ


នៅ​ថ្ងៃ​នោះ​ឯង យ៉ូស្វេ​បាន​ដំរូវ​គេ​ឲ្យ​ធ្វើ​ជា​ពួក​អ្នក​កាប់​ឧស ហើយ​រែក​ទឹក​ដល់​ពួក​ជំនុំ នឹង​សំរាប់​អាសនា​នៃ​ព្រះ‌យេហូវ៉ា នៅ​គ្រប់​កន្លែង​ណា​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​រើស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម