គឺអញដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង អញនឹងប្រោសគេឲ្យជា
ចោទិយកថា 20:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងចូលទៅជិត រៀបនឹងច្បាំងនឹងទីក្រុងណា នោះត្រូវប្រកាសប្រាប់សេចក្ដីមេត្រីដល់គេជាមុន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មុនពេលអ្នកចូលទៅជិតក្រុងមួយ ដើម្បីច្បាំងយកក្រុងនោះ ត្រូវប្រកាសសន្ដិភាពដល់អ្នកក្រុងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពេលណាអ្នកចូលទៅជិតក្រុងមួយ ដើម្បីវាយយកក្រុងនោះ ត្រូវស្នើឲ្យពួកគេចុះចូលជាមុនសិន។ អាល់គីតាប «ពេលណាអ្នកចូលទៅជិតក្រុងមួយ ដើម្បីវាយយកក្រុងនោះ ត្រូវស្នើឲ្យពួកគេចុះចូលជាមុនសិន។ |
គឺអញដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង អញនឹងប្រោសគេឲ្យជា
អញនឹងកាត់រទេះចំបាំងចេញពីស្រុកអេប្រាអិម នឹងសេះចេញពីក្រុងយេរូសាឡិមដែរ ឯធ្នូចំបាំងនឹងត្រូវកាត់ចេញ ហើយទ្រង់នឹងមានបន្ទូលជាសេចក្ដីសន្តិសុខដល់អស់ទាំងសាសន៍ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នឹងបានចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង ហើយពីទន្លេធំ រហូតដល់ចុងផែនដីបំផុត។
ឯព្រះបន្ទូល ដែលទ្រង់បានផ្សាយមកដល់ពួកជនជាតិអ៊ីស្រាអែល ដោយប្រកាសប្រាប់ដំណឹងល្អ ជាសេចក្ដីមេត្រី ដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះអម្ចាស់លើទាំងអស់
គ្រប់ទាំងអស់ក៏មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះ មកយើងខ្ញុំដែរ
ហើយកាលទ្រង់បានយាងមក នោះទ្រង់បានផ្សាយដំណឹងល្អ គឺជាសេចក្ដីមេត្រីដល់អ្នករាល់គ្នាដែលនៅឆ្ងាយ នឹងដល់ពួកអ្នកដែលនៅជិតផង
គ្រានោះ អញបានចាត់សារពីទីរហោស្ថានក្តេម៉ូតទៅឯស៊ីហុន ជាស្តេចក្រុងហែសបូន ដោយពាក្យមេត្រីថា
បើសិនជាពួកក្រុងនោះឆ្លើយមកថា ចង់មេត្រីនឹងឯង ហើយគេបើកឲ្យឯងចូល នោះត្រូវឲ្យមនុស្សទាំងប៉ុន្មានដែលឃើញមានក្នុងទីក្រុងនោះ បានចំណុះ ហើយបំរើឯង
កាលណាពួកនាយកបានសួរគេសព្វគ្រប់ហើយ នោះត្រូវតាំងឲ្យមានមេទ័ព សំរាប់ឲ្យត្រួតលើបណ្តាទ័ព។
ស្រេចហើយយែបថាចាត់សារ ឲ្យទៅឯស្តេចពួកកូនចៅអាំម៉ូនសួរថា តើលោកនឹងខ្ញុំមានរឿងអ្វីនឹងគ្នា បានជាលោកមកច្បាំងនឹងខ្ញុំនៅស្រុកខ្ញុំដូច្នេះ
នោះពួកជំនុំទាំងអស់គ្នាក៏ចាត់គេឲ្យទៅនិយាយនឹងពួកកូនចៅបេនយ៉ាមីន ដែលនៅថ្មដារីម៉ូននោះ ដោយប្រកាសជាសេចក្ដីមេត្រីនឹងគ្នាទៅវិញទៅមក