Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ស្រេច​ហើយ​យែបថា​ចាត់​សារ ឲ្យ​ទៅ​ឯ​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន​សួរ​ថា តើ​លោក​នឹង​ខ្ញុំ​មាន​រឿង​អ្វី​នឹង​គ្នា បាន​ជា​លោក​មក​ច្បាំង​នឹង​ខ្ញុំ​នៅ​ស្រុក​ខ្ញុំ​ដូច្នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 បន្ទាប់​មក យែបថា​ក៏​ចាត់​គេ​ឲ្យ​នាំពាក្យ​ទៅ​ទូល​ស្តេច​របស់​ពួក​អាំម៉ូន​ថា៖ «តើ​ព្រះ​ករុណា និង​ខ្ញុំ មាន​រឿង​អ្វី​នឹង​គ្នា បាន​ជាព្រះ​ករុណា​មក​ច្បាំង​នឹង​ទូល​បង្គំ នៅ​ស្រុក​ទូល​បង្គំ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​យែបថា​បាន​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ទូល​ស្ដេច​នៃ​ជន‌ជាតិ​អាំម៉ូន​ថា៖ «តើ​យើង​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​ព្រះ‌ករុណា​លើក​ទ័ព​មក​វាយ​ស្រុក​ទូលបង្គំ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 លោក​យែបថា បាន​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​សួរ​ស្តេច​នៃ​ជន‌ជាតិ​អាំម៉ូន​ថា៖ «តើ​យើង​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​ស្តេច​លើក​ទ័ព​មក​វាយ​ស្រុក​ខ្ញុំ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ូសេ​ក៏​ចាត់​សារ​ពី​កាដេស​ទៅ​ឯ​ស្តេច​ស្រុក​អេដំម​ទូល​ថា អ៊ីស្រាអែល​ជា​ប្អូន​ទ្រង់​មាន​វាចា​ដូច្នេះ​ថា ទ្រង់​ជ្រាប​ចំពោះ​ការ​នឿយ‌ហត់ ដែល​កើត​មក​ដល់​យើង​ខ្ញុំ​រាល់​គ្នា​ហើយ


នោះ​សាសន៍​អ៊ីស្រាអែល​គេ​ចាត់​សារ​ទៅ​ឯ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី​ថា


នោះ​វា​ស្រែក​ឡើង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​អើយ តើ​យើង​ហើយ​នឹង​ទ្រង់​មាន​ការ​អ្វី​នឹង​គ្នា តើ​ទ្រង់​បាន​យាង​មក​ទី​នេះ ដើម្បី​នឹង​ធ្វើ​ទុក្ខ​ដល់​យើង​មុន​កំណត់​ឬ​អី


គ្រា​នោះ អញ​បាន​ចាត់​សារ​ពី​ទី​រហោ‌ស្ថាន​ក្តេម៉ូត​ទៅ​ឯ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន ដោយ​ពាក្យ​មេត្រី​ថា


ដូច្នេះ​យែបថា​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ចាស់‌ទុំ​នៃ​ស្រុក​កាឡាត​ទៅ ហើយ​ពួក​បណ្តាជន​ក៏​លើក​ឡើង​ឲ្យ​ធ្វើ​ជា​កំពូល ហើយ​ជា​មេ​លើ​គេ រួច​យែបថា​ក៏​ទៅ​ថ្លែង​អស់​ទាំង​ពាក្យ​ដដែល​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីសប៉ា។


ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ឆ្លើយ​ទៅ​ពួក​ទូត​របស់​យែបថា​ថា គឺ​ដោយ​ព្រោះ​សាសន៍​អ៊ីស្រាអែល​បាន​ដណ្តើម​យក​ស្រុក​របស់​អញ ចាប់​តាំង​ពី​ស្ទឹង​អើណូន​ទៅ​ដល់​ស្ទឹង​យ៉ាបុក ហើយ​ត្រឹម​ទន្លេ​យ័រដាន់ ក្នុង​កាល​ដែល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ ដូច្នេះ​ចូរ​ប្រគល់​ស្រុក​ទាំង​នោះ​មក​អញ​វិញ​ឥឡូវ ដោយ​មេត្រី​ចុះ


យែបថា​ឆ្លើយ​ទៅ​គេ​ថា អញ ហើយ​នឹង​ពួក​អញ​នេះ មាន​ហេតុ​ទាស់‌ទែង​នឹង​ពួក​កូន​ចៅ​អាំម៉ូន​ជា​ខ្លាំង អញ​ក៏​បាន​ហៅ​ឯង​រាល់​គ្នា​ដែរ តែ​ឯង​មិន​បាន​ជួយ​អញ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម