Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 20:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 បើ‌សិន​ជា​ពួក​ក្រុង​នោះ​ឆ្លើយ​មក​ថា ចង់​មេត្រី​នឹង​ឯង ហើយ​គេ​បើក​ឲ្យ​ឯង​ចូល នោះ​ត្រូវ​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​ក្នុង​ទី​ក្រុង​នោះ បាន​ចំណុះ ហើយ​បំរើ​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប្រសិន‌បើអ្នក​ក្រុង​នោះ​ឆ្លើយ​មក​អ្នក​ដោយ​សន្ដិភាព ហើយ​គេ​បើក​ទ្វារ​ក្រុង​ចុះ​ចូល​នឹង​អ្នក នោះ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​ក្នុង​ក្រុង​នោះ ត្រូវ​តែ​ចំណុះ​អ្នក ហើយ​បម្រើ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប្រសិន​បើ​អ្នក​ក្រុង​នោះ​យល់​ព្រម​ទទួល​សំណើ ហើយ​បើក​ទ្វារ​ក្រុង​ឲ្យ​អ្នក​ចូល ប្រជា‌ជន​ទាំង​មូល​ក្នុង​ក្រុង​នោះ​ត្រូវ​តែ​ចំណុះ​អ្នក ហើយ​ធ្វើ​ការ​បម្រើ​អ្នក។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ប្រសិន​បើ​អ្នក​ក្រុង​នោះ​យល់​ព្រម​ទទួល​សំណើ ហើយ​បើក​ទ្វារ​ក្រុង​ឲ្យ​អ្នក​ចូល ប្រជា‌ជន​ទាំង​មូល​ក្នុង​ក្រុង​នោះ ត្រូវ​តែ​ចំណុះ​អ្នក ហើយ​ធ្វើ​ការ​បម្រើ​អ្នក។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 20:11
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ស្រុក​ទីរ៉ុស ទ្រង់​ចាត់​ពួក​មហា‌តលិក​ឲ្យ​មក​គាល់​សាឡូម៉ូន ដោយ​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​សាឡូម៉ូន​ឡើង ជា​ស្ដេច​ជំនួស​បិតា​ទ្រង់ ពី​ព្រោះ​ហ៊ីរ៉ាម​ទ្រង់​បាន​ស្រឡាញ់​ដាវីឌ តាំង​តែ​ពី​ដើម​មក


លោក​ទូល​ឆ្លើយ​ថា មិន​ត្រូវ​ប្រហារ​គេ​ទេ តើ​នឹង​វាយ​សំឡាប់​ពួក​ឈ្លើយ ដែល​ចាប់​ក្នុង​ការ​សង្គ្រាម​ឬ​អី សូម​ដាក់​នំបុ័ង នឹង​ទឹក​មក នៅ​មុខ​គេ​ឲ្យ​បរិភោគ​វិញ រួច​ឲ្យ​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​គេ​ទៅ


ខ្ញុំ​ចូល​ចិត្ត​ខាង​សេចក្ដី​សុខ តែ​កាល​ណា​ខ្ញុំ​ថា​ទៅ នោះ​គេ​ចូល​ចិត្ត​តែ​ចង់​ច្បាំង​វិញ។


ប៉ុន្តែ ពួក​អ្នក​ស្រុក​របស់​លោក គេ​ស្អប់​លោក​ណាស់ ក៏​ចាត់​សារ​ឲ្យ​ទៅ​តាម​ក្រោយ​លោក ទូល​ថា យើង​រាល់​គ្នា​មិន​ចង់​ឲ្យ​មនុស្ស​នេះ​សោយ‌រាជ្យ​លើ​យើង​ទេ


កាល​ណា​ឯង​ចូល​ទៅ​ជិត រៀប​នឹង​ច្បាំង​នឹង​ទី​ក្រុង​ណា នោះ​ត្រូវ​ប្រកាស​ប្រាប់​សេចក្ដី​មេត្រី​ដល់​គេ​ជា​មុន


តែ​បើ​គេ​មិន​ព្រម​ចង​មេត្រី​នឹង​ឯង​ទេ គឺ​បែរ​ជា​ច្បាំង​ត​វិញ នោះ​ត្រូវ​ឲ្យ​ឯង​ឡោម‌ព័ទ្ធ​ទី​ក្រុង​នោះ​ចុះ


តែ​គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ទេ ពួក​សាសន៍​នោះ​គេ​នៅ​ជា​មួយ​នឹង​ពួក​អេប្រា‌អិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​ត្រឡប់​ជា​អ្នក​បំរើ​ដល់​ពួក​អេប្រា‌អិម​ទាំង​បង្ខំ។


នៅ​ថ្ងៃ​នោះ​ឯង យ៉ូស្វេ​បាន​ដំរូវ​គេ​ឲ្យ​ធ្វើ​ជា​ពួក​អ្នក​កាប់​ឧស ហើយ​រែក​ទឹក​ដល់​ពួក​ជំនុំ នឹង​សំរាប់​អាសនា​នៃ​ព្រះ‌យេហូវ៉ា នៅ​គ្រប់​កន្លែង​ណា​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​រើស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


នោះ​គេ​ឆ្លើយ​តប​ទៅ​យ៉ូស្វេ​ថា យើង​ខ្ញុំ​ជា​បាវ​បំរើ​លោក​ពិត តែ​យ៉ូស្វេ​សួរ​គេ​ថា តើ​អ្នក​រាល់​គ្នា​ជា​សាសន៍​ណា ហើយ​មក​ពី​ណា


គេ​ក៏​ជំរាប​ថា យើង​ខ្ញុំ​ប្របាទ​បាន​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ល្បី​ព្រះ‌នាម​ទ្រង់ នឹង​ពី​អស់​ទាំង​ការ​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ​ហើយ


តែ​លុះ​កាល​សាសន៍​អ៊ីស្រាអែល​បាន​មាន​កំឡាំង​ឡើង នោះ​គេ​ក៏​ចាប់​ពួក​សាសន៍​កាណាន​ឲ្យ​ធ្វើ​ការ​បំរើ​គេ ឥត​បាន​បណ្តេញ​ទាំង​អស់​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម