កាលបណ្តាជនទាំងអស់គ្នា បានឮផ្គរលាន់ នឹងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ នឹងភ្នំហុយផ្សែងឡើងដូច្នេះ នោះស្រាប់តែគេញ័ររន្ធត់ ហើយក៏ថយទៅឈរនៅទីឆ្ងាយវិញ
ចោទិយកថា 18:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាមគ្រប់ទាំងសេចក្ដីដែលឯងបានសូមដល់ព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់ភ្នំហោរែប នៅថ្ងៃដែលប្រជុំនោះថា សូមកុំឲ្យខ្ញុំឮសំឡេងរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ឬឃើញភ្លើងដ៏ធំនេះទៀតឡើយ ក្រែងខ្ញុំត្រូវស្លាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចអ្នកបានទូលសូមពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់ភ្នំហោរែប នៅថ្ងៃជួបជុំគ្នានោះថា "សូមកុំឲ្យយើងខ្ញុំឮសំឡេងរបស់ព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំ ឬឃើញភ្លើងដ៏ធំនេះទៀតឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតនៅថ្ងៃអ្នកជួបជុំគ្នានៅហោរែប អ្នកបានទូលសូមពីព្រះអម្ចាស់ ជាព្រះរបស់អ្នក បែបនេះឯង គឺអ្នកពោលថា “សូមកុំឲ្យយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំតទៅទៀត ហើយក៏កុំឲ្យយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។ អាល់គីតាប ដ្បិតនៅថ្ងៃដែលអ្នកជួបជុំគ្នានៅហោរែប អ្នកបានសូមពីអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បែបនេះឯង គឺអ្នកពោលថា “សូមកុំឲ្យយើងខ្ញុំឮសំឡេងរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ តទៅទៀត ហើយក៏កុំឲ្យយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។ |
កាលបណ្តាជនទាំងអស់គ្នា បានឮផ្គរលាន់ នឹងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ នឹងភ្នំហុយផ្សែងឡើងដូច្នេះ នោះស្រាប់តែគេញ័ររន្ធត់ ហើយក៏ថយទៅឈរនៅទីឆ្ងាយវិញ
គេនិយាយនឹងម៉ូសេថា សូមលោកមានប្រសាសន៍មកយើងខ្ញុំរាល់គ្នា តែខ្លួនលោកបានហើយ យើងខ្ញុំនឹងស្តាប់លោក សូមកុំឲ្យព្រះមានបន្ទូលនឹងយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់
នោះព្រះយេហូវ៉ាទ្រង់លូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានបន្ទូលថា មើល អញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយ
ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់មានព្រះបន្ទូលមកយើង នៅត្រង់ភ្នំហោរែបថា ឯងរាល់គ្នាបាននៅភ្នំនេះល្មមប៉ុណ្ណេះហើយ
នោះទ្រង់ក៏កត់ចុះនៅបន្ទះថ្មនោះ តាមសេចក្ដីដែលបានកត់ពីលើកមុន គឺជាក្រឹត្យទាំង១០ប្រការ ដែលព្រះយេហូវ៉ាបានមានបន្ទូល ពីកណ្តាលភ្លើងមកឯងរាល់គ្នា នៅលើភ្នំ ក្នុងថ្ងៃដែលបានប្រជុំគ្នានោះ រួចព្រះយេហូវ៉ាទ្រង់បានប្រទានថ្មទាំង២មកអញវិញ
ហើយព្រះយេហូវ៉ាទ្រង់បានប្រទានបន្ទះថ្មទាំង២ផ្ទាំង ដែលសរសេរដោយអង្គុលីព្រះហស្តនៃទ្រង់នៅថ្មទាំង២នោះ មានកត់ចុះអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងឯងរាល់គ្នា ពីកណ្តាលភ្លើងនៅលើភ្នំ នាថ្ងៃដែលប្រជុំគ្នានោះ
ឬសូរផ្លុំត្រែ ឬព្រះសៀងនៃព្រះ ដែលមានបន្ទូលមក ជាសូរសៀង ដែលពួកអ្នកឮ ក៏អង្វរកុំឲ្យព្រះបន្ទូលបានមកដល់ខ្លួនទៀតឡើយ