ពូជឯងនឹងមានគ្នាច្រើនដូចជាធូលីដី ហើយឯងនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង ហើយខាងត្បូង គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារឯងនឹងពូជឯង
ចោទិយកថា 12:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បានវាតព្រំស្រុកឯងឲ្យធំឡើង ដូចជាទ្រង់បានសន្យា ហើយឯងនឹកក្នុងចិត្ត ដោយមានសេចក្ដីប្រាថ្នាចង់បរិភោគសាច់ថា អញចង់ស៊ីសាច់ណាស់ នោះនឹងបរិភោគបានតាមបំណងចិត្ត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកពង្រីកទឹកដីអ្នកឲ្យធំឡើង ដូចព្រះអង្គបានសន្យាជាមួយអ្នក ហើយអ្នកនឹកក្នុងចិត្តថា "ខ្ញុំចង់បរិភោគសាច់" ព្រោះអ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគសាច់ពេលណាក៏បាន តាមចិត្តប៉ងប្រាថ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ពង្រីកទឹកដីរបស់អ្នក ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នកហើយ ប្រសិនបើអ្នកនឹកភ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគតាមចិត្តប៉ងប្រាថ្នា។ អាល់គីតាប នៅពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ពង្រីកទឹកដីរបស់អ្នក ស្របតាមពាក្យដែលទ្រង់បានសន្យាជាមួយអ្នកហើយ ប្រសិនបើអ្នកនឹកភ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគបានតាមចិត្តប៉ងប្រាថ្នា។ |
ពូជឯងនឹងមានគ្នាច្រើនដូចជាធូលីដី ហើយឯងនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង ហើយខាងត្បូង គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារឯងនឹងពូជឯង
ឥឡូវនេះ ឯងបានចេញមក ពីព្រោះតែឯងរឭកដល់ផ្ទះឪពុកឯងខ្លាំងពេក តែហេតុអ្វីបានជាឯងលួចយកព្រះរបស់អញមកផង
ហើយស្តេចដាវីឌទ្រង់មានព្រះទ័យរឭកចង់ទៅឯអាប់សាឡំម ដោយព្រោះបានក្សាន្តព្រះទ័យពីដំណើរអាំណូន ដែលសុគតនោះហើយ។
ដាវីឌទ្រង់នឹកកន្លេងក្នុងព្រះទ័យ ហើយមានបន្ទូលថា ឱបើសិនជាមានអ្នកណាយកទឹកពីអណ្តូងនៅមាត់ទ្វារក្រុងបេថ្លេហិម មកឲ្យអញផឹកទៅអេះ
យ៉ាបេសនេះ គាត់បានអំពាវនាវ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា ឱបើទ្រង់នឹងប្រទានពរមកទូលបង្គំទៅអេះ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំ ឲ្យទូលាយឡើង ហើយឲ្យព្រះហស្តទ្រង់បាននៅជាមួយនឹងទូលបង្គំ ដើម្បីនឹងរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ ប្រយោជន៍មិនឲ្យទូលបង្គំកើតចិត្តព្រួយ ព្រះទ្រង់ក៏ប្រោសប្រទានដល់គាត់ដូចជាបានសូម
ដ្បិតទ្រង់ប្រោសព្រលឹងដែលសង្វាត ឲ្យបានស្កប់ស្កល់ ហើយទ្រង់ចំអែតព្រលឹងដែលស្រេកឃ្លាន ដោយសេចក្ដីល្អ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹករឭកដល់ សេចក្ដីសង្គ្រោះរបស់ទ្រង់ ហើយក្រិត្យវិន័យរបស់ទ្រង់ជាទីរីករាយដល់ទូលបង្គំ
មើល ទូលបង្គំបាននឹកអាល័យដល់បញ្ញត្តទាំងប៉ុន្មាន របស់ទ្រង់ សូមប្រោសឲ្យទូលបង្គំមានកំឡាំងឡើង ដោយសេចក្ដីសុចរិតរបស់ទ្រង់។
ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់ រូបសាច់ទូលបង្គំរឭកចង់បានទ្រង់ នៅក្នុងស្រុករីងស្ងួត ហើយហួតហែង ដែលគ្មានទឹកសោះ
ព្រលឹងទូលបង្គំរឭក អើ ក៏កន្លេងចិត្ត ដោយនឹកដល់ទីលាននៃព្រះយេហូវ៉ា ចិត្ត នឹងសាច់ឈាមទូលបង្គំ ស្រែកអាល័យដល់ព្រះដ៏មានព្រះជន្មរស់នៅ
នោះអញនឹងដាក់ព្រំស្រុកឲ្យឯង ចាប់តាំងពីសមុទ្រក្រហម ទៅដល់សមុទ្រភីលីស្ទីន ហើយតាំងពីទីរហោស្ថានរហូតដល់ទន្លេ ដ្បិតអញនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងបណ្តេញគេពីមុខឯងចេញ
ដ្បិតអញនឹងបណ្តេញអស់ទាំងសាសន៍ដទៃពីមុខឯងចេញ ហើយនឹងវាតព្រំស្រុករបស់ឯងឲ្យធំទូលាយឡើង កាលណាឯងឡើងមកនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង៣ដងក្នុង១ឆ្នាំ នោះនឹងគ្មានអ្នកណាលោភចង់បានស្រុករបស់ឯងឡើយ។
គឺឯងរាល់នឹងបរិភោគពេញ១ខែវិញ ទាល់តែសាច់នោះចេញតាមរន្ធច្រមុះឯងមក ហើយឯងនឹងធុញទ្រាន់ចំពោះសាច់នោះ ពីព្រោះឯងរាល់គ្នាបានជិនណាយចិត្តនឹងព្រះយេហូវ៉ា ដែលទ្រង់គង់កណ្តាលពួកឯង ហើយបានយំនៅចំពោះទ្រង់ថា ហេតុអ្វីបានជាយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមកដូច្នេះ។
ឯឈ្មោះកន្លែងនោះគេក៏ហៅថា គីប្រុតហាតាវ៉ា ពីព្រោះនៅទីនោះ គេបានកប់ខ្មោចនៃពួកអ្នកដែលនឹកប៉ងប្រាថ្នានោះ
រីឯពួកសាសន៍ដទៃ ដែលនៅលាយឡំជាមួយនឹងពួកកូនចៅអ៊ីស្រាអែល គេក៏នឹកចង់បានម្ហូបជាខ្លាំងពន់ពេក ហើយពួកកូនចៅអ៊ីស្រាអែលក៏យំម្តងទៀតតាមគេដែរ ដោយពាក្យថា តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ
គេក៏អធិស្ឋានឲ្យអ្នករាល់គ្នា ដោយស្រឡាញ់ជាខ្លាំង ដោយព្រោះព្រះគុណនៃព្រះដ៏លើសលប់ ដែលសណ្ឋិតលើអ្នករាល់គ្នា
គ្រប់ទីកន្លែងណាដែលជើងឯងរាល់គ្នានឹងជាន់លើ នោះនឹងបានជារបស់ផងឯងហើយ ឯព្រំស្រុកឯង នោះនឹងបានចាប់តាំងពីទីរហោស្ថាន រហូតដល់ភ្នំល្បាណូន ហើយពីទន្លេ គឺជាទន្លេអ៊ើប្រាត រហូតដល់សមុទ្រខាងលិច
ប៉ុន្តែឯងមានច្បាប់នឹងសំឡាប់ ហើយបរិភោគសាច់ នៅគ្រប់ទីក្រុងរបស់ឯងបាន តាមបំណងចិត្ត តាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានពរឲ្យ ទោះទាំងអ្នកដែលមិនស្អាត នឹងអ្នកដែលស្អាត ក៏បរិភោគបានទាំងអស់ ដូចជាបរិភោគសាច់ឈ្លូស នឹងប្រើសដែរ
បើសិនជាកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់រើសសំរាប់នឹងតាំងព្រះនាមទ្រង់ នៅឆ្ងាយពីឯងពេកនោះនឹងសំឡាប់គោឬចៀម ដែលព្រះយេហូវ៉ាបានប្រទានមកឯងបាន ដូចជាអញបានបង្គាប់ហើយ ក៏មានច្បាប់នឹងបរិភោគនៅក្នុងទីក្រុងឯងបានតាមចិត្តដែរ
ហើយបើព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់វាតព្រំប្រទល់របស់ឯងឲ្យធំឡើង ដូចជាទ្រង់បានស្បថនឹងពួកឰយុកោ ហើយទ្រង់ប្រទានស្រុកទាំងអស់ ដែលទ្រង់បានសន្យា នឹងឲ្យដល់ពួកឰយុកោឯង
ព្រះទ្រង់ជាស្មរបន្ទាល់ពីខ្ញុំថា ខ្ញុំរឭកដល់អ្នករាល់គ្នាជាខ្លាំង ដោយព្រះហឫទ័យសន្តោសនៃព្រះយេស៊ូវគ្រីស្ទ
គាត់រឭកដល់អ្នករាល់គ្នាជាខ្លាំង ហើយមានចិត្តព្រួយណាស់ ដោយព្រោះអ្នករាល់គ្នាបានឮថា គាត់ឈឺ