ចោទិយកថា 12:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 នៅពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ពង្រីកទឹកដីរបស់អ្នក ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នកហើយ ប្រសិនបើអ្នកនឹកភ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគតាមចិត្តប៉ងប្រាថ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកពង្រីកទឹកដីអ្នកឲ្យធំឡើង ដូចព្រះអង្គបានសន្យាជាមួយអ្នក ហើយអ្នកនឹកក្នុងចិត្តថា "ខ្ញុំចង់បរិភោគសាច់" ព្រោះអ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគសាច់ពេលណាក៏បាន តាមចិត្តប៉ងប្រាថ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បានវាតព្រំស្រុកឯងឲ្យធំឡើង ដូចជាទ្រង់បានសន្យា ហើយឯងនឹកក្នុងចិត្ត ដោយមានសេចក្ដីប្រាថ្នាចង់បរិភោគសាច់ថា អញចង់ស៊ីសាច់ណាស់ នោះនឹងបរិភោគបានតាមបំណងចិត្ត សូមមើលជំពូកអាល់គីតាប20 នៅពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ពង្រីកទឹកដីរបស់អ្នក ស្របតាមពាក្យដែលទ្រង់បានសន្យាជាមួយអ្នកហើយ ប្រសិនបើអ្នកនឹកភ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគបានតាមចិត្តប៉ងប្រាថ្នា។ សូមមើលជំពូក |