ត្រូវឲ្យគេធ្វើហឹប១ពីឈើនាងនួន បណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ កំពស់១ហត្ថកន្លះ
ចោទិយកថា 10:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះអញបានធ្វើហឹប១ពីឈើនាងនួន ហើយដាប់ថ្ម២ផ្ទាំង ដូចជាថ្មមុន រួចក៏ឡើងទៅលើភ្នំ មានទាំងថ្ម២ផ្ទាំងនោះកាន់នៅដៃផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំបានធ្វើហិបមួយពីឈើនាងនួន ហើយដាប់ថ្មពីរផ្ទាំង ដូចថ្មមុនដែរ រួចក៏ឡើងទៅលើភ្នំ ទាំងកាន់ថ្មពីរផ្ទាំងនោះនៅនឹងដៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏បានធ្វើហិបមួយពីឈើនាងនួន ហើយដាប់ថ្មពីរបន្ទះដូចបន្ទះថ្មមុនដែរ រួចខ្ញុំឡើងទៅលើភ្នំ ដោយកាន់ថ្មទាំងពីរបន្ទះទៅជាមួយផង។ អាល់គីតាប ខ្ញុំក៏បានធ្វើហិបមួយពីឈើនាងនួន ហើយដាប់ថ្មពីរបន្ទះដូចបន្ទះថ្មមុនដែរ រួចខ្ញុំឡើងទៅលើភ្នំ ដោយកាន់ថ្មទាំងពីរបន្ទះទៅជាមួយផង។ |
ត្រូវឲ្យគេធ្វើហឹប១ពីឈើនាងនួន បណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ កំពស់១ហត្ថកន្លះ
នោះលោកក៏ដាប់បន្ទះថ្ម២ផ្ទាំងឲ្យដូចជាថ្មទាំង២ពីមុននោះ រួចលោកក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក ព្រមទាំងយកបន្ទះថ្មទាំង២ផ្ទាំងកាន់នៅដៃទៅជាមួយផង។
នៅវេលានោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកអញថា ចូរដាប់ថ្មបន្ទះ២ផ្ទាំង ដូចបន្ទះថ្មពីមុន រួចឡើងមកឯអញនៅលើភ្នំនេះ ត្រូវឲ្យធ្វើហឹបឈើ១ដែរ
ទីនោះមានជើងពានមាស សំរាប់ដុតគ្រឿងក្រអូប នឹងហឹបនៃសេចក្ដីសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះមានចានមាសដាក់នំម៉ាន៉ា ក៏មានដំបងរបស់លោកអើរ៉ុនដែលប៉ិចឡើង នឹងបន្ទះថ្មនៃសេចក្ដីសញ្ញាផង