នោះដាវីឌក៏ប្រគល់គំរូនៃរបស់ទាំងប៉ុន្មាន ដល់សាឡូម៉ូន ជាបុត្រទ្រង់ គឺជាគំរូនៃបាំងសាច មន្ទីរទាំងប៉ុន្មាន ឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង នឹងកន្លែងដាក់ទីសន្តោសប្រោះ
កិច្ចការ 7:44 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯរោងឧបោសថនៃសេចក្ដីបន្ទាល់ នោះបាននៅជាមួយនឹងពួកឰយុកោយើងរាល់គ្នា នៅទីរហោស្ថាន ដូចជាព្រះបានបង្គាប់មក ឲ្យលោកម៉ូសេធ្វើតាមគំរូ ដែលលោកបានឃើញ ព្រះគម្ពីរខ្មែរសាកល “ដូនតារបស់យើងមានព្រះពន្លានៃសេចក្ដីបន្ទាល់នៅទីរហោស្ថាន ស្របតាមព្រះអង្គដែលមានបន្ទូលនឹងម៉ូសេ បានបង្គាប់លោកឲ្យសង់ឡើងតាមគំរូដែលលោកបានឃើញ Khmer Christian Bible ដូនតារបស់យើងមានរោងនៃសេចក្ដីបន្ទាល់នៅទីរហោឋាន គឺដូចដែលព្រះអង្គបានបង្គាប់លោកម៉ូសេឲ្យធ្វើតាមគំរូដែលគាត់បានឃើញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុព្វបុរសរបស់យើងមានរោងនៃសេចក្តីបន្ទាល់នៅទីរហោស្ថាន ដូចព្រះអង្គបានមានព្រះបន្ទូលមកកាន់លោកម៉ូសេ ហើយបង្គាប់លោកឲ្យធ្វើតាមគំរូដែលលោកបានឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានព្រះពន្លា*របស់ព្រះជាម្ចាស់ សង់ឡើង ស្របតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានបង្គាប់មកលោកម៉ូសេ គឺតាមគំរូដែលលោកបានឃើញ។ អាល់គីតាប នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានជំរំសក្ការៈរបស់អុលឡោះ សង់ឡើង ស្របតាមបន្ទូលដែលអុលឡោះបានបង្គាប់មកម៉ូសា គឺតាមគំរូដែលគាត់បានឃើញ។ |
នោះដាវីឌក៏ប្រគល់គំរូនៃរបស់ទាំងប៉ុន្មាន ដល់សាឡូម៉ូន ជាបុត្រទ្រង់ គឺជាគំរូនៃបាំងសាច មន្ទីរទាំងប៉ុន្មាន ឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង នឹងកន្លែងដាក់ទីសន្តោសប្រោះ
រួចទ្រង់មានបន្ទូលថា បណ្តាបែបយ៉ាងទាំងនេះបានកត់ទុក ដោយព្រះហស្តព្រះយេហូវ៉ា ឲ្យអញបានយល់ហើយ គឺអស់ទាំងរបៀបនៃគំរូទាំងនេះឯង។
ដូច្នេះ ស្តេចទ្រង់ហៅយេហូយ៉ាដាដ៏ជាសំដេចសង្ឃមកសួរថា ហេតុដូចម្តេចបានជាលោកមិនបង្ខំឲ្យពួកលេវីទៅហូតពន្ធពីពួកយូដា នឹងពួកក្រុងយេរូសាឡិមដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា នឹងពួកជំនុំនៃសាសន៍អ៊ីស្រាអែលបានបង្គាប់ ទុកសំរាប់ត្រសាលនៃសេចក្ដីបន្ទាល់ដូច្នេះ
ហើយត្រូវប្រយ័តនឹងធ្វើឲ្យត្រឹមត្រូវតាមគំរូ ដូចដែលបានបង្ហាញឯងឃើញនៅលើភ្នំស្រាប់។
នេះហើយជាបញ្ជីប្រដាប់ប្រដា សំរាប់រោងឧបោសថ គឺជារោងនៃសេចក្ដីបន្ទាល់ ឯអ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ គាត់បានទទួលបង្គាប់ម៉ូសេ ដើម្បីនឹងរាប់ប្រដាប់ទាំងនោះ សំរាប់ការងារនៃពួកលេវី
ដល់ថ្ងៃ២០ ខែពិសាខ ក្នុងឆ្នាំទី២ នោះពពកក៏ឡើងផុតពីរោងឧបោសថផងសេចក្ដីបន្ទាល់
ឯពួកលេវីជាបងប្អូនឯង គឺជាពូជអំបូរនៃឰយុកោឯង នោះត្រូវនាំមកជិតជាមួយនឹងឯង ឲ្យបានភ្ជាប់ពួកជាមួយគ្នា ហើយជួយការងារផង តែឯង ហើយនឹងកូនចៅឯង ត្រូវនៅចំពោះមុខត្រសាលនៃសេចក្ដីបន្ទាល់វិញ
នៅថ្ងៃដែលបានដំឡើងរោងឧបោសថ នោះពពកក៏មកគ្របរោងឧបោសថ គឺជាត្រសាលនៃសេចក្ដីបន្ទាល់ ហើយនៅពេលល្ងាច មានភាពដូចជាភ្លើងវិញ រហូតដល់ព្រឹក
ជាអ្នកមានការងារក្នុងទីបរិសុទ្ធ ហើយក្នុងរោងឧបោសថដ៏ពិត ដែលព្រះអម្ចាស់បានដំឡើង មិនមែនជាមនុស្សទេ។
ដែលគេជាគំរូ ហើយជាស្រមោល ពីរបស់នៅស្ថានសួគ៌វិញ ដូចជាព្រះបានបង្គាប់លោកម៉ូសេ ក្នុងកាលដែលលោករៀបនឹងធ្វើរោងឧបោសថថា «ចូរប្រយ័តនឹងធ្វើគ្រប់ទាំងអស់ តាមគំរូដែលអញបានបង្ហាញឯងនៅលើភ្នំ»
នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ក៏ប្រជុំគ្នានៅត្រង់ស៊ីឡូរ ហើយដំឡើងត្រសាលជំនុំនៅទីនោះ ស្រុកនោះទាំងមូលក៏បានក្រាបចុះចូលនឹងគេ
ដូច្នេះកាលពួកបណ្តាជនបានចេញពីត្រសាលគេ ដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហឹបនៃសេចក្ដីសញ្ញាទៅខាងមុខផង