Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 28:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នោះ​ដាវីឌ​ក៏​ប្រគល់​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន ដល់​សាឡូម៉ូន ជា​បុត្រ​ទ្រង់ គឺ​ជា​គំរូ​នៃ​បាំង‌សាច មន្ទីរ​ទាំង​ប៉ុន្មាន ឃ្លាំង បន្ទប់​ខាង​លើ បន្ទប់​ខាង​ក្នុង នឹង​កន្លែង​ដាក់​ទី​សន្តោស​ប្រោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 នោះ​ដាវីឌ​ក៏​ប្រគល់​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន ដល់​សាឡូម៉ូន ជា​បុត្រ​ទ្រង់ គឺ​ជា​គំរូ​នៃ​ថែវ មន្ទីរ​ទាំង​ប៉ុន្មាន ឃ្លាំង បន្ទប់​ខាង​លើ បន្ទប់​ខាង​ក្នុង និង​កន្លែង​ដាក់​ទី​សន្តោស​ប្រោស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌បាទ​ដាវីឌ​បាន​ប្រគល់​គម្រោង​សាង​សង់​ទីសក្ការៈ ព្រម​ទាំង​បន្ទប់​អម ឃ្លាំង បន្ទប់​នៅ​ជាន់​ខាង​លើ សាល​ខាង​ក្នុង និង​កន្លែង​សម្រាប់​តម្កល់​ហិប​នៃ​សន្ធិ‌សញ្ញា ឲ្យ​សម្ដេច​សាឡូម៉ូន។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ស្តេច​ទត​បាន​ប្រគល់​គម្រោង​សាង​សង់​ទី‌សក្ការៈ ព្រម​ទាំង​បន្ទប់​អម​ឃ្លាំង បន្ទប់​នៅ​ជាន់​ខាង​លើ សាល​ខាង​ក្នុង និង​កន្លែង​សម្រាប់​តម្កល់​ហិប​នៃ​សន្ធិ‌សញ្ញា ឲ្យ​ស្តេច​ស៊ូឡៃ‌ម៉ាន។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 28:11
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ធ្វើ​បន្ទប់​ខាង​ក្រៅ​ដែល​ភ្ជាប់​នឹង​ព្រះ‌វិហារ​ជុំវិញ មាន​កំពស់​៥​ហត្ថ​រាល់​តែ​ថ្នាក់ បន្ទប់​ទាំង​នោះ​មាន​ធ្នឹម​ឈើ​តាត្រៅ​ថ្កល់​លើ​ជញ្ជាំង​ព្រះ‌វិហារ។


មាន​បាំង‌សាច​ខាង​មុខ​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ បណ្តោយ​២០​ហត្ថ​ឲ្យ​ត្រូវនឹង​ទទឹង​ព្រះ‌វិហារ ហើយ​ទទឹង​១០​ហត្ថ ចេញ​ពី​មុខ​ព្រះ‌វិហារ​ទៅ


ហើយ​នឹង​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ដោយ​ព្រះ‌វិញ្ញាណ សំរាប់​ទី​លាន​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា អស់​ទាំង​បន្ទប់​នៅ​ជុំវិញ ដែល​សំរាប់​ជា​ឃ្លាំង​របស់​ព្រះ‌វិហារ​នៃ​ព្រះ នឹង​ឃ្លាំង​នៃ​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន


រួច​ទ្រង់​មាន​បន្ទូល​ថា បណ្តា​បែប​យ៉ាង​ទាំង​នេះ​បាន​កត់​ទុក ដោយ​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ឲ្យ​អញ​បាន​យល់​ហើយ គឺ​អស់​ទាំង​របៀប​នៃ​គំរូ​ទាំង​នេះ​ឯង។


រួច​ពួក​សង្ឃ​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ចូល​ទៅ​ឯ​កន្លែង​នៅ​ក្នុង​ទី​ទូល​សួរ​ដល់​ព្រះ​ក្នុង​ព្រះ‌វិហារ គឺ​ក្នុង​ល្វែង​បរិសុទ្ធ​បំផុត នៅ​ក្រោម​ស្លាប​នៃ​ចេរូប៊ីន


ដូច្នេះ លោក​បាន​រៀបចំ​បន្ទប់​ធំ​១ ទុក​សំរាប់​ថូប៊ីយ៉ា ជា​បន្ទប់​ដែល​ពី​ដើម​គេ​ដាក់​ដង្វាយ​ម្សៅ កំញាន គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន នឹង​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង ដែល​គេ​យក​មក​ថ្វាយ តាម​បង្គាប់​សំរាប់​ពួក​លេវី ពួក​ចំរៀង នឹង​ពួក​ឆ្មាំ​ទ្វារ ព្រម​ទាំង​ដង្វាយ​លើក​ចុះ​ឡើង សំរាប់​ពួក​សង្ឃ​ដែរ


ហើយ​ត្រូវ​ប្រយ័ត​នឹង​ធ្វើ​ឲ្យ​ត្រឹម‌ត្រូវ​តាម​គំរូ ដូច​ដែល​បាន​បង្ហាញ​ឯង​ឃើញ​នៅ​លើ​ភ្នំ​ស្រាប់។


ត្រូវ​ឲ្យ​ឯង​ធ្វើ​រោង​ឧបោសថ នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​អញ​នឹង​បង្ហាញ​ឯង។


ត្រូវ​ដំឡើង​រោង​ឧបោសថ​តាម​គំរូ​ដែល​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​នៅ​លើ​ភ្នំ។


ចូរ​ទៅ​ឯ​ផ្ទះ​នៃ​ពួក​រេកាប និយាយ​នឹង​គេ ហើយ​នាំ​គេ​ចូល​ទៅ​ឯ​បន្ទប់​១ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ រួច​ចាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ឲ្យ​គេ​ផឹក​ទៅ


ចាប់​តាំង​ពី​មុខ​ទ្វារ​កំផែង​ត្រង់​ផ្លូវ​ចូល រហូត​ដល់​មុខ​បាំង‌សាច​ខាង​ក្នុង​នៃ​ទ្វារ​នោះ​បាន​៥០​ហត្ថ


នោះ​ទ្រង់​ក្រឡេក​ព្រះ‌នេត្រ​ទត​ទៅ ឃើញ​ពួក​អ្នក​មាន កំពុង​តែ​ដាក់​ប្រាក់​ដង្វាយ​ក្នុង​ឃ្លាំង


ដែល​គេ​ជា​គំរូ ហើយ​ជា​ស្រមោល ពី​របស់​នៅ​ស្ថាន‌សួគ៌​វិញ ដូច​ជា​ព្រះ​បាន​បង្គាប់​លោក​ម៉ូសេ ក្នុង​កាល​ដែល​លោក​រៀប​នឹង​ធ្វើ​រោង​ឧបោសថ​ថា «ចូរ​ប្រយ័ត​នឹង​ធ្វើ​គ្រប់​ទាំង​អស់ តាម​គំរូ​ដែល​អញ​បាន​បង្ហាញ​ឯង​នៅ​លើ​ភ្នំ»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម