នោះលោកមានប្រសាសន៍ទៅគេថា អ្នករាល់គ្នាបាននាំមនុស្សនេះមកឯខ្ញុំ ទុកជាមនុស្សដែលនាំបណ្តាជនឲ្យវង្វេង តែមើល ខ្ញុំបានពិចារណាសួរនៅមុខអ្នករាល់គ្នាហើយ មិនឃើញជាមានទោសអ្វី តាមដែលអ្នករាល់គ្នាចោទប្រកាន់នោះសោះ
កិច្ចការ 24:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងបង្គាប់ឲ្យពួកដើមចោទមកឯលោកម្ចាស់ បើកាលណាលោកម្ចាស់បានពិចារណាវា នោះនឹងបានជ្រាបពីគ្រប់ទាំងការ ដែលយើងខ្ញុំចោទប្រកាន់ដល់វាហើយ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើខ្លួនលោកផ្ទាល់បានសាកសួរវាអំពីការទាំងអស់នេះ នោះលោកនឹងអាចជ្រាបអ្វីដែលយើងខ្ញុំកំពុងចោទប្រកាន់វា”។ Khmer Christian Bible ហើយបង្គាប់ឲ្យពួកដើមចោទរបស់គាត់មកជួបលោក] សូមលោកសាកសួរពីគាត់ដោយផ្ទាល់ចុះ នោះលោកអាចដឹងអំពីសេចក្ដីទាំងប៉ុន្មានដែលយើងចោទប្រកាន់គាត់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងបង្គាប់ឲ្យពួកអ្នកចោទប្រកាន់របស់គាត់មកជួបឯកឧត្តម] ។ សូមឯកឧត្តមសាកសួរគាត់ដោយផ្ទាល់ចុះ នោះឯកឧត្តមនឹងជ្រាបពីសេចក្ដីទាំងប៉ុន្មាន ដែលយើងខ្ញុំចោទប្រកាន់គាត់ជាមិនខាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយបានបង្គាប់ឲ្យអស់អ្នកដែលចោទប្រកាន់ជននេះមកជួបឯកឧត្ដម ។ សូមឯកឧត្ដមសួរគាត់ផ្ទាល់តែម្ដងទៅ ឯកឧត្ដមមុខជាជ្រាបមូលហេតុទាំងអស់ ដែលយើងខ្ញុំចោទប្រកាន់គាត់នោះមិនខាន»។ អាល់គីតាប ហើយបានបង្គាប់ឲ្យអស់អ្នកដែលចោទប្រកាន់ជននេះមកជួបឯកឧត្ដម។ សូមឯកឧត្ដមសួរគាត់ផ្ទាល់តែម្ដងទៅ ឯកឧត្ដមមុខជាជ្រាបមូលហេតុទាំងអស់ដែលយើងខ្ញុំចោទប្រកាន់គាត់នោះមិនខាន»។ |
នោះលោកមានប្រសាសន៍ទៅគេថា អ្នករាល់គ្នាបាននាំមនុស្សនេះមកឯខ្ញុំ ទុកជាមនុស្សដែលនាំបណ្តាជនឲ្យវង្វេង តែមើល ខ្ញុំបានពិចារណាសួរនៅមុខអ្នករាល់គ្នាហើយ មិនឃើញជាមានទោសអ្វី តាមដែលអ្នករាល់គ្នាចោទប្រកាន់នោះសោះ
កាលមានគេមកប្រាប់ខ្ញុំពីឧបាយកល ដែលពួកសាសន៍យូដាគិតធ្វើដល់វា នោះខ្ញុំក៏បញ្ជូនមកឯលោកភ្លាម ទាំងប្រាប់ពួកអ្នកដើមចោទ ឲ្យគេមកចោទប្រកាន់នៅចំពោះលោកចុះ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខសាន្ត សេចក្ដីគួរពុំគួរ សូមទានអភ័យទោស។
ក៏មានប្រសាសន៍ថា ចាំកាលណាពួកដើមចោទបានចុះមកដល់ នោះអញនឹងស្តាប់រឿងឯងសព្វគ្រប់ រួចលោកបង្គាប់ឲ្យឃុំគាត់ ទុកក្នុងសាលាជំនុំរបស់ស្តេចហេរ៉ូឌ។
ប៉ុន្តែ លោកលូស៊ា ជាមេទ័ពធំ បានមកកន្ត្រាក់យកវាពីដៃយើងខ្ញុំទៅ ដោយអំណាចយ៉ាងសំបើម
ដូច្នេះ លោកប្រាប់ថា ចូរអស់អ្នកដែលមានអំណាចក្នុងពួកអ្នករាល់គ្នា ចុះទៅជាមួយគ្នា បើមនុស្សនោះមានទោសអ្វី នោះត្រូវឲ្យចោទប្រកាន់វាចុះ