Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 24:8 - ព្រះគម្ពីរខ្មែរសាកល

8 ប្រសិនបើ​ខ្លួនលោកផ្ទាល់​បាន​សាកសួរ​វា​អំពី​ការ​ទាំងអស់​នេះ នោះ​លោក​នឹង​អាច​ជ្រាប​អ្វីដែល​យើងខ្ញុំ​កំពុង​ចោទប្រកាន់​វា”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ហើយ​បង្គាប់​ឲ្យ​ពួក​ដើម​ចោទ​របស់​គាត់​មក​ជួប​លោក]​ សូម​លោក​សាកសួរ​ពី​គាត់​ដោយ​ផ្ទាល់​ចុះ​ នោះ​លោក​អាច​ដឹង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​ចោទប្រកាន់​គាត់»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ទាំង​បង្គាប់​ឲ្យ​ពួក​អ្នក​ចោទប្រកាន់​របស់​គាត់​មក​ជួប​ឯក​ឧត្តម] ។ សូម​ឯក​ឧត្តម​សាក​សួរ​គាត់ដោយ​ផ្ទាល់​ចុះ នោះ​ឯក​ឧត្តម​នឹង​ជ្រាប​ពី​សេចក្ដីទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ហើយ​បាន​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ជន​នេះ​មក​ជួប​ឯក‌ឧត្ដម ។ សូម​ឯក‌ឧត្ដម​សួរ​គាត់​ផ្ទាល់​តែ​ម្ដង​ទៅ ឯក‌ឧត្ដម​មុខ​ជា​ជ្រាប​មូល​ហេតុ​ទាំង​អស់ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់​នោះ​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ទាំង​បង្គាប់​ឲ្យ​ពួក​ដើម​ចោទ​មក​ឯ​លោក​ម្ចាស់ បើ​កាល​ណា​លោក​ម្ចាស់​បាន​ពិចារណា​វា នោះ​នឹង​បាន​ជ្រាប​ពី​គ្រប់​ទាំង​ការ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​ដល់​វា​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ហើយ​បាន​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ជន​នេះ​មក​ជួប​ឯក‌ឧត្ដម។ សូម​ឯក‌ឧត្ដម​សួរ​គាត់​ផ្ទាល់​តែ​ម្ដង​ទៅ ឯក‌ឧត្ដម​មុខ​ជា​ជ្រាប​មូល​ហេតុ​ទាំង​អស់​ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់​នោះ​មិន​ខាន»។

សូមមើលជំពូក ចម្លង




កិច្ចការ 24:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មានប្រសាសន៍​នឹង​ពួកគេ​ថា៖ “អ្នករាល់គ្នា​បាន​នាំ​អ្នក​នេះ​មក​រក​ខ្ញុំ ទុកដូចជា​មនុស្ស​ដែល​នាំ​ប្រជាជន​ឲ្យបះបោរ ហើយ​មើល៍! ខ្ញុំ​បាន​សួរចម្លើយ​គាត់​នៅមុខ​អ្នករាល់គ្នា ប៉ុន្តែ​មិន​ឃើញ​ទោស​អ្វី​ក្នុង​អ្នក​នេះ ដូចដែល​អ្នករាល់គ្នា​ចោទប្រកាន់​គាត់​ឡើយ​។


ក្រោយមក ខ្ញុំបាទ​បាន​ទទួលដំណឹងថា មាន​ផែនការសម្ងាត់​ទាស់នឹង​បុរស​នេះ ដូច្នេះ​ខ្ញុំបាទ​ក៏​បញ្ជូន​គាត់​មក​ឯកឧត្ដម​ភ្លាម ទាំង​បង្គាប់​ពួក​ដើមចោទ​ឲ្យ​ចោទប្រកាន់​គាត់​នៅមុខ​លោក”។


លោក​ក៏​មានប្រសាសន៍ថា​៖ “ខ្ញុំ​នឹង​បើកសវនាការ​អំពី​រឿង​អ្នក កាលណា​ពួក​ដើមចោទ​របស់អ្នក​មក​ដល់”។ លោក​បាន​បញ្ជា​ឲ្យ​យាម​ប៉ូល​នៅក្នុង​វិមាន​របស់​ហេរ៉ូឌ៕


ប៉ុន្តែ​លូស៊ា​មេបញ្ជាការ​បាន​ចូលមក យក​វា​ចេញពី​ដៃ​របស់យើងខ្ញុំ ដោយ​ប្រើ​កម្លាំង​ច្រើន ហើយ​បញ្ជា​ពួក​ដើមចោទ​ឲ្យ​មក​ជួប​លោក​។


រីឯ​ពួកយូដា​ក៏​គាំទ្រ​ដែរ ដោយ​បញ្ជាក់ថា ការទាំងនេះ​ពិតជា​ដូច្នេះ​មែន​។


លោក​មានប្រសាសន៍​ទៀត​ថា​៖ “ដូច្នេះ ពួក​អ្នក​មានអំណាច​ក្នុង​អ្នករាល់គ្នា​ចុះទៅជាមួយ​ខ្ញុំ ហើយ​ប្រសិនបើ​បុរស​នោះ​មាន​អ្វី​ខុស ចូរ​ចោទប្រកាន់​គាត់​ចុះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម