ប៉ុន្តែព្រះអម្ចាស់មានបន្ទូលនឹងគាត់ថា៖“ចូរទៅចុះ! ដ្បិតអ្នកនោះជាភាជនៈដែលយើងបានជ្រើសតាំង ដើម្បីនាំយកនាមរបស់យើងទៅដល់ទាំងសាសន៍ដទៃ និងបណ្ដាស្ដេច ព្រមទាំងកូនចៅអ៊ីស្រាអែលផង។
២ ធីម៉ូថេ 1:11 - ព្រះគម្ពីរខ្មែរសាកល សម្រាប់ដំណឹងល្អនេះឯង ដែលខ្ញុំត្រូវបានតែងតាំងឲ្យធ្វើជាអ្នកប្រកាស ជាសាវ័ក និងជាគ្រូបង្រៀន។ Khmer Christian Bible ហើយសម្រាប់ដំណឹងល្អនេះ ព្រះអង្គបានតែងតាំងខ្ញុំជាអ្នកប្រកាស ជាសាវក ហើយជាគ្រូផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម្រាប់ដំណឹងល្អនេះ ព្រះបានតែងតាំងខ្ញុំឲ្យធ្វើជាអ្នកប្រកាស ជាសាវក និងជាគ្រូ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានតែងតាំងខ្ញុំឲ្យប្រកាសដំណឹងល្អនេះ ក្នុងឋានៈជាសាវ័ក និងជាគ្រូអប់រំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់បានតាំងខ្ញុំ ឲ្យធ្វើជាអ្នកប្រកាសប្រាប់ដំណឹងល្អនោះ នឹងជាសាវក ហើយជាគ្រូបង្រៀនដល់សាសន៍ដទៃ អាល់គីតាប អុលឡោះបានតែងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អនេះ ក្នុងឋានៈជាសាវ័ក និងជាតួនអប់រំ។ |
ប៉ុន្តែព្រះអម្ចាស់មានបន្ទូលនឹងគាត់ថា៖“ចូរទៅចុះ! ដ្បិតអ្នកនោះជាភាជនៈដែលយើងបានជ្រើសតាំង ដើម្បីនាំយកនាមរបស់យើងទៅដល់ទាំងសាសន៍ដទៃ និងបណ្ដាស្ដេច ព្រមទាំងកូនចៅអ៊ីស្រាអែលផង។
តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវ័កទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូវព្រះអម្ចាស់នៃយើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំក្នុងព្រះអម្ចាស់ទេឬ?
ទាំងចង់ធ្វើជាគ្រូវិន័យ ប៉ុន្តែមិនយល់ទាំងអ្វីដែលខ្លួននិយាយ និងអ្វីដែលខ្លួនអះអាងនោះផង។
សម្រាប់ទីបន្ទាល់នេះឯង ដែលខ្ញុំត្រូវបានតែងតាំងឲ្យធ្វើជាអ្នកប្រកាស និងជាសាវ័ក ជាគ្រូបង្រៀនរបស់សាសន៍ដទៃ អំពីជំនឿ និងសេចក្ដីពិត។ ខ្ញុំនិយាយសេចក្ដីពិត ខ្ញុំមិនភូតភរទេ។