ក្នុងចំណោមពួកគេ គ្មានអ្នកណាខ្វះខាតឡើយ ដ្បិតអ្នកណាដែលជាម្ចាស់ដី ឬម្ចាស់ផ្ទះ បានលក់របស់ទាំងនោះ ហើយយកប្រាក់ពីការលក់ទាំងនោះមក
២ កូរិនថូស 8:13 - ព្រះគម្ពីរខ្មែរសាកល នេះមិនមែនដើម្បីឲ្យអ្នកឯទៀតធូរស្បើយ ហើយឲ្យអ្នករាល់គ្នាវេទនាទេ គឺដើម្បីឲ្យស្មើគ្នាវិញ។ Khmer Christian Bible ប៉ុន្ដែមិនមែនឲ្យអ្នកផ្សេងមានភាពធូរស្បើយ ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីវេទនានោះទេ ផ្ទុយទៅវិញឲ្យស្មើភាពគ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះមិនមែនជួយឲ្យអ្នកដទៃធូរស្បើយ ហើយឲ្យអ្នករាល់គ្នាវេទនានោះទេ គឺឲ្យបានស្មើគ្នាវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មិនត្រូវឲ្យបងប្អូនជួយអ្នកដទៃរហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើឲ្យមានស្មើៗគ្នាប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការនោះមិនមែនដើម្បីឲ្យអ្នកឯទៀតបានទំនេរ ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីលំបាកនោះទេ គឺឲ្យបានស្មើគ្នាវិញ ឲ្យសេចក្ដីបរិបូររបស់អ្នករាល់គ្នាក្នុងជាន់នេះ បានបំពេញការដែលគេខ្វះខាត អាល់គីតាប ក៏ប៉ុន្ដែ មិនត្រូវឲ្យបងប្អូនជួយអ្នកដទៃ រហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើឲ្យមានស្មើៗគ្នាប៉ុណ្ណោះ។ |
ក្នុងចំណោមពួកគេ គ្មានអ្នកណាខ្វះខាតឡើយ ដ្បិតអ្នកណាដែលជាម្ចាស់ដី ឬម្ចាស់ផ្ទះ បានលក់របស់ទាំងនោះ ហើយយកប្រាក់ពីការលក់ទាំងនោះមក
ដ្បិតប្រសិនបើមានចិត្តសង្វាត នោះជាទីគាប់ព្រះហឫទ័យហើយ គឺតាមអ្វីដែលខ្លួនមាន មិនមែនតាមអ្វីដែលខ្លួនគ្មាននោះទេ។
នៅសព្វថ្ងៃនេះ ភាពបរិបូររបស់អ្នករាល់គ្នាអាចបំពេញភាពខ្វះខាតរបស់អ្នកទាំងនោះ ដើម្បីនៅថ្ងៃក្រោយ ភាពបរិបូររបស់អ្នកទាំងនោះបានបំពេញភាពខ្វះខាតរបស់អ្នករាល់គ្នាវិញ ធ្វើដូច្នោះទើបស្មើគ្នា។